KPT+
ឱកាសសិក្សា របាំបុរាណ របាំប្រពៃណី ល្ខោនខោល ដោយឥតបង់ថ្លៃ ពីសាលាមធ្យមវិចិត្រសិល្បៈ
ឱកាសពិសេសសម្រាប់ប្អូនៗកុមារ ស្រឡាញ់ និងទន្ទឹងរង់ចាំ ចង់ចេះជំនាញសិល្បៈវប្បធម៌ពិតប្រាកដ ដូចជា របាំបុរាណ របាំប្រពៃណី ល្ខោនខោល បានមកដល់ហើយ។

សាលាមធ្យមវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ បានឱ្យដឹងថា សាលានឹងប្រឡងជ្រើសរើសសិស្សចូលរៀនដោយឥតបង់ថ្លៃ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដោយនឹងចែកពាក្យ និងទទួលពាក្យសុំចូលរៀន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២២។

រយៈពេលសិក្សា ការសិក្សានៅសាលាមធ្យមសិល្បៈមានរយៈពេល ២ ខុសគ្នា ដោយផ្នែកឯកទេសល្ខោនខោល និងរបាំក្បាច់បុរាណ ត្រូវរៀនរយៈពេល ៩ ឆ្នាំ គឺចាប់ពីថ្នាក់ថ្នាលទី១ រហូតដល់ថ្នាក់ឆ្នាំទី៦ ហើយបើគិតពីកម្រិតថ្នាក់សិក្សានៃចំណេះដឹងទូទៅ គឺពីថ្នាក់ទី៤ រហូតដល់ថ្នាក់ទី១២។


រីឯឯកទេសផ្នែករបាំប្រពៃណីត្រូវរៀនរយៈពេល ៧ ឆ្នាំ គឺចាប់ពីថ្នាក់ថ្នាលទី៣ រហូតដល់រហូតដល់ថ្នាក់ឆ្នាំទី៦ ហើយបើគិតពីកម្រិតថ្នាក់សិក្សានៃចំណេះដឹងទូទៅ គឺពីថ្នាក់ទី៦ រហូតដល់ថ្នាក់ទី១២។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យសិក្សាសាលាមធ្យមវិចិត្រសិល្បៈ (បឹងបាយ៉ាប) អាសយដ្ឋាន វិថីបណ្ឌិតម៉ុងឬទ្ធី (១៩២៨) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

Map: https://goo.gl/maps/pjvzqiFRK9qLUSo17
លេខទូរស័ព្ទ៖ ០១២ ៦៣៩ ៨៩៣ (រឺ តេឡេក្រាម), ០៩៦ ៥៦៨ ៣៤៥២ ឬ ០៨៦ ៣៥៥ ២៦៥។

Facebook: https://fb.com/school.fine.arts.kh
Telegram: https://t.me/SecondarySchoolOfFineArts

គួរបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីរាត្រីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ចុងសប្ដាហ៍កន្លងទៅនេះ សាលាមធ្យមវិចិត្រសិល្បៈ បានសហការជាមួយ យុវជនល្ខោនកម្ពុជា រៀបចំការសម្តែងសិល្បៈទស្សនីយភាព “សិល្បៈនារដូវវស្សា” លើកទី២ ជូនសាធារណៈជនទស្សនាដោយមិនគិតថ្លៃសំបុត្រ និងទទួលបានការគាំទ្រនឹកស្មានមិនដល់ ដោយសំបុត្របានចែកអស់ត្រឹមតែ១ពេល មុនសម្ដែង១សប្ដាហ៍៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


