KPT+
ហេតុអ្វីអាហារពេលព្រឹកបែបអ៊ីតាលីពេញនិយមក្នុងចំណោមមហាសេដ្ឋី
មិនថាមហាសេដ្ឋីមានកំណើតវប្បធម៌មកពីតំបន់អារ៉ាប់ អាស៊ី ឥណ្ឌាចិន អាមេរិក យើងអាចភ្ញាក់ផ្អើលនៅពេលអាហារពេលព្រឹករបស់ពួកគេគឺប្រភេទអ៊ីតាលី Italian Breakfast ដូចជា អាហារស្រាលៗ គ្មានសាច់ ស៊ុត និង ប៊ីចេង ស្ករ អំបិលទេ។ ហើយអ្វីដែលមិនចោលបានគឺ cappuccino ក្តៅ ។
ដើម្បីដឹងថា ហេតុអ្វីមហាសេដ្ឋីពិភពលោកនានា សុខចិត្តបោះចោល គុយទាវ មាន់ហៃណាំ ឌីមសាំនិង សាំងវិចបារាំង មកញ៉ាំអាហារពេលព្រឹកស្រាលៗ ដូចជាជនជាតិអ៊ីតាលី សូមពិនិត្យមើលមឺនុយរបស់ពួកគេដែលសាមញ្ញតែ High Class ៖
១ កាហ្វេកាពូឈីណូ

ជនជាតិអ៊ីតាលីនិយាយថា សូមចាំថានេះគឺជាពេលវេលាតែមួយគត់និងដំបូងបំផុតនៃថ្ងៃថ្មីដើម្បីទទួលទានភេសជ្ជៈដែលដុតការកកពីយប់ ហើយគ្រាប់កាហ្វេសុទ្ធគឺល្អគ្មានពីរ ចំណែកជាតិទឹកដោះគោនិងបង្កើនគុណភាពឆ្អឹង។ ឥទ្ធិពលមួយទៀតនៃការផឹកកាហ្វេនៅពេលព្រឹកត្រូវបានគេស្គាល់យ៉ាងច្បាស់ថាអាចបង្កើនការអត់ធ្មត់និងជម្រុញអរម៉ូន cortisol ។
២ នំប៉័ងល្អ

នំល្អ គឺមានរសពីស្រូវសាលីពិតៗដែលមិនចាំបាច់បន្ថែមស្ករ អំបិលឬអ្វីឡើយ។ ការទទួលទានអាហារពេលព្រឹកជាមួយនំល្អ ជាផែ្នកយ៉ាងល្អឥតខ្ចោះដែលគ្រប់គ្នាគួរទម្លាប់ដុតនំសម្រាប់អាហារពេលព្រឹកស្រស់ៗជាមួយគ្រឿងផ្សំប្រេងអូលីវសុទ្ធ និងប្រើសូកូឡាខ្មៅបន្ថែមកម្លាំងប្រសិនអ្នកនឿយហត់ខ្លាំង។ នំប៉័ងលាយគ្រាប់ធុញ្ញជាតិនឹងជួយឲ្យមានអាយុយឺនយូរ ផ្តល់ឲ្យនូវសារធាតុចិញ្ចឹមដែលរាងកាយ ពិតជាបាននឹងកំពុងត្រូវការ។ ការបរិភោគនំប៉័ងនៅពេលព្រឹកនឹងផ្តល់ពេលវេលាគ្រប់គ្រាន់ដល់រាងកាយក្នុងការដុតបំផ្លាញជាតិស្ករនានាក្នុងជាតិនំបានពេញមួយថ្ងៃ។
៣ ផ្លែឈើ

បើមិនហូបផ្លែឈើនៅពេលព្រឹកទេ វីតាមីនភាគច្រើនរបស់វានឹងបាត់បង់។ ការហូបមិនមែនសម្រាប់អណ្តាតទេ តែជាការចិញ្ចឹមឆ្អឹង ឈាមនិងរាងកាយទាំងមូល។ រាល់ព្រឹក ផ្លែឈើពិតជាអាហារដ៏ល្អឥតខ្ចោះងាយស្រួលបំផុតសម្រាប់រាងកាយរបស់យើងក្នុងការរំលាយហើយប្រព័ន្ធរបស់យើងដែលត្រូវធ្វើការស្ទើរតែគ្មានសម្រាក ផ្លែឈើទាំងអស់ជាជំនួយនិងជាឱសថល្អសម្រាប់ការញ៉ាំនៅពេលវាទុំបង្កើ់តបាននូវថាមពលទាំងកាយនិងប្រាជ្ញា។
ប្រែសម្រួល៖ សុភា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


