KPT+
អត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើល នៃការបរិភោគទុរេន
ផ្លែឈើដ៏ចម្រូងចម្រាសមួយនេះ ត្រូវបានគេដឹងថាជាស្ដេចផ្លែឈើ ដែលជនជាតិអាស៊ីភាគច្រើនចូលចិត្តទទួលទាន។
១. ធ្វើឲ្យសប្បាយចិត្ត

សាច់ទុរេនមិនត្រឹមតែផ្អែមឆ្ងាញ់តែម៉្យាងឡើយ តែនៅពេលដែលមនុស្សបរិភោគ នឹងធ្វើឲ្យអារម្មណ៍ពួកគេសប្បាយចិត្ត មួយរំពេច។
២. ជួយធ្វើឲ្យគេងលក់ស្រួល
ជារឿងដែលគួរឲ្យភ្ញាក់ផ្អើលពីស្ដេចផ្លែឈើមួយនេះ គឺជាជំនួយជួយគេងលក់ស្រួល។ ទ្រីផូផូផាន អាស៊ីដអាមីណូសំខាន់មួយ នៅក្នុងទុរេន ត្រូវបានបម្លែងទៅជាមេឡានីន ជាអ័រម៉ូនដែលគ្រប់គ្រងវដ្ដដំណេករបស់យើង។ កម្រិតមេឡានីនរបស់យើងកាន់តែខ្ពស់ គឺងាយនឹងដេកលក់។
៣. គ្រប់គ្រងសំពាធឈាម
ទុរេនសម្បូរទៅដោយប៉ូតាស្យូម ដែលជាអេឡិចត្រូលីត ជួយរក្សាកម្រិតសំពាធឈាម។ ជំងឺលើសឈាមដែលត្រូវបានគេស្គាល់ អាចបណ្ដាលឲ្យមានផលវិបាកសុខភាពជាច្រើនដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងខ្សោយតម្រងនោម។
៤. ជាប្រភពថាមពលដ៏ប្រសើរបំផុត

ទុរេនជាអាហារសម្រន់មុនពេលហាត់ប្រាណព្រោះ វាមានជាតិកាបូអ៊ីដ្រាតខ្ពស់ដែលផ្ដល់ថាមពលយ៉ាងឆាប់រហ័ស ដើម្បីជួយឲ្យយើងរឹងមាំក្នុងពេលហាត់ប្រាណ។
ទទួលទានពីរគ្រាប់មធ្យម (៥៤ ក្រាម) ផ្ទុក ៨៩ កាឡូរី ហើយផ្ដល់ឲ្យយើងនូវបរិមាណកាបូអ៊ីដ្រាត ស្ទើរតែដូចគ្នានឹងចេកដែរ។
៥. ធ្វើឲ្យសុខភាពឆ្អឹងរឹងមាំ
ជាតិដែកនិងទង់ដែង គឺជាសារធាតុរ៉ែដែលចាំបាច់សម្រាប់ឆ្អឹងរឹងមាំ។ ហើយទុរេនសម្បូរទៅដោយសារធាតុរ៉ែទាំងនោះ។ ការសិក្សាដោយមជ្ឈមណ្ឌលជាតិជីវបច្ចេកវិទ្យាព័ត៌មានវិទ្យា បានបង្ហាញថា ការទទួលជាតិដែកខ្ពស់ជួយបង្កើនដង់ស៊ីតេឆ្អឹង ចំណែកឯការទទួលទានកាល់ស្យូមខ្ពស់ មានឥទ្ធិពលលើឆ្អឹង។
៦. ផ្ដល់ឲ្យនូវស្បែកស្រស់ស្អាត
ជាមួយនឹង ១១,៦ មិល្លីក្រាមនៃវីតាមីន C ក្នុងមួយគ្រាប់ (ពីរគ្រាប់មធ្យម) ទុរេនផ្ទុកវីតាមីន C ច្រើនជាងផ្លែឈើដទៃទៀត។ វីតាមីន C មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីប្រឆាំងរ៉ាឌីកាល់សេរីនៅក្នុងខ្លួន ដូច្នេះទុរេនអាចកាត់បន្ថយការលេចចេញនូវសារធាតុពណ៌ និងស្នាមជ្រួញលើផ្ទៃមុខ។
៧. បង្កើនចំណង់ផ្លូវភេទ

ទុរេនត្រូវបានគេដឹងថាជាអាហារជំរុញចំណង់ផ្លូវភេទ ក្នុងចំណោមប្រជាជនអាស៊ី។ ទោះបីជាទុរេនមិនបានធ្វើឲ្យចំណង់ផ្លូវភេទឡើងខ្ពស់ខ្លាំងក៏ដោយ ក៏ផ្លែឈើមួយនេះមានវីតាមីននិងសារធាតុរ៉ែជាច្រើន ដែលល្អសម្រាប់សុខុមាលភាពទូទៅរបស់មនុស្ស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តិចនិកតូចៗ អាចធ្វើឲ្យកាហ្វេកាន់តែឈ្ងុយឆ្ងាញ់លើសដើម
ចុចអាន៖ទទួលទានរបស់ទំាងនេះ ស្បែកភ្លឺរលោងនិងមានសំណើមស្មើលាបឡេ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


