Connect with us

KPT+

មករៀន​សរសេរ​ផែនការ​យុទ្ធសាស្ត្រអាជីវកម្ម STRATEGIC PLAN

បានផុស

នៅ

និយាយអំពីភារកិច្ចសរសេរផែនការយុទ្ធសាស្ត្រអាជីវកម្មហាក់ដូចជាកិច្ចការធំដ៏គួរ​ឲ្យ​ខ្លាច​មួយ ​ប៉ុន្តែ​ការ​សរសេរ​បាន​ល្អ​ងាយ​ធ្វើ​ឡើង​បា​ន ប្រសិន​យើង​ចេះ​គិត​ចំណុច​សំខាន់ៗ​នីមួយៗ​ឲ្យ​ច្បាស់។

ការ​សរសេរ​ផែនការ​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​នឹង​ការ​សម្រេចចិត្ត​អភិវឌ្ឍ​គ្រោង​ដ៏​ល្អ​មួយ។

នេះ​គឺ​ជា​គន្លឹះ​ទូទៅ​មួយ​ចំនួន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​និពន្ធ​ផែនការ គួរ​តែ​ធ្វើការ​ជាមួយ​ម​នុស្ស​មួយ​ចំនួនតូចនៅពេលសរសេរផែនការនេះ។ ការ​ទទួល​បាន​ការឯកភាព​ពី​គណៈកម្មាធិការ​សម្រាប់​ការ​ប្រើ​ពាក្យ​គឺ​ជា​ការ​ពិបាក​ ដូច្នេះ​វា​ជាការប្រសើរ​ដែល​មាន​មនុស្ស​តិចតួចដែលត្រូវបានចាត់ចូលក្រុម។

យើង​អាចស្វែងរក​ជំនួយពីខាងក្រៅ​ដែរ (អ្នក​ជំនាញ) ប៉ុន្តែ​ការងារសរសេរ​គួរ​តែ​ស្ថិតនៅ​ជា​សម្ងាត់​ក្នុង​ក្រុមហ៊ុន​ល្អ​ជាង។ អ្នក​ពិគ្រោះយោបល់អាចផ្តល់យោបល់អំពីខ្លឹមសារ អំពី​ភាព​ច្បាស់លាស់​និង​បច្ចេកទេស​ប៉ុន្តែ​គេ​ក៏​អាច​នឹង​ដឹង​ផ្ទៃក្នុង​យើង ពិសេស​គោលដៅ​ធំ​វែង​ឆ្ងាយ​របស់​យើង ព្រោះថា ផែនការ​យុទ្ធសាស្ត្រ​គឺ​ជា​ផែនការ​មេនិង​ធំ ព្រមទាំង​មាន​រយៈពេល​វែង​ផង។

ត្រូវ​មាន​ព័ត៌មាន​ពី​គ្រប់​ផ្នែក​ធំៗ

បង្ហាញ​សេចក្តីព្រាង​ដំបូង​ទៅ​កាន់​ក្រុមប្រឹក្សាភិបាល​ឬថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ដើម្បី​ទទួល​បាន​ការ​យល់ព្រម ធ្វើ​ឲ្យ​ប្រាកដថា​ពួកគេ​មាន​អារម្មណ៍​ចង់​ចូលរួម​តាំង​ពី​ដំបូង​នៅ​ក្នុង​ដំណើរការ​នេះ។
ត្រូវ​ប្រាកដ​ថា និយោជិក​សំខាន់ៗ នឹង​ចូលរួម​គិត ព្រោះ​បើផ្នែក​ប្រតិបត្តិ​មិន​យល់​អំពី យុទ្ធសាស្ត្រ​និង​ផែនការ​មេដំណើរការ​សកម្មភាព​ពិត​និង​ថយ​លទ្ធផល​ចុះ។

ព្រាងផែនការដោយបញ្ចូលខ្លឹមសារដូចខាងក្រោមៈ

សេចក្តី​សង្ខេប

ចំណុច​នេះ គឺ​ចង់​ឲ្យ​អ្នក​អាន​យល់ច្បាស់ពីបេសកកម្មរបស់ក្រុមហ៊ុន គុណតម្លៃ​នៃ​សេវាកម្ម​និង​យុទ្ធសាស្ត្រ​សំខាន់ៗ​ដើម្បីឈានដល់គោលដៅ។ ផែនការ​នេះ​គួរ​តែ​ជា​ផែនការ​កំពូល ដែល​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ច្រើន​ពេក​ទេ វា​សម្រាប់​តែ​កាត់​យល់​ក្នុង​ចំណោម​មេដឹកនាំធំៗ។

ទំព័រ​ហត្ថលេខា

ជា​ធម្មតា​ទំព័រ​នេះ​រួម​បញ្ចូល​ហត្ថលេខា​យល់ព្រម​ពី​ក្រុម​ក្រុមប្រឹក្សាភិបាល​ឬ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នានា​ដែល​បាន​ចូលរួម​បង្កើត​និងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះផែនការយុទ្ធសាស្ត្រ។

ការ​ពិពណ៌នា​របស់​ក្រុមហ៊ុន
គូស​បញ្ជាក់​ពី​ប្រវត្តិផលិតផលនិងសេវាកម្មនិងស្នាដៃរបស់ក្រុមហ៊ុនច្បាស់លាស់។

បេសកកម្ម ចក្ខុវិស័យ

បេសកកម្មគួរតែពិពណ៌នាអំពីអ្វីដែលក្រុមហ៊ុនកំពុងធ្វើ។ ចក្ខុវិស័យ​ក៏បង្ហាញពីអ្វីដែល​ក្រុមហ៊ុន​កំពុង​ធ្វើ។ ឧទាហរណ៍​ការងារ​ជាក្រុម មាន​ភាព​ស្មោះត្រង់​និង​ការ​ផ្តោត​អារម្មណ៍​លើ​ការ​ផ្លាស់ប្តូរ​របៀប​រស់នៅ​របស់អតិថិជនឱ្យមានគុណភាព។

ការវិភាគយុទ្ធសាស្ត្រ

ផ្នែកនេះផ្តល់ជូនអ្នកអាននូវទិដ្ឋភាពទូទៅនៃចំណុចខ្លាំង ចំណុចខ្សោយ ឱកាសនិងការគំរាមកំហែង (វិភាគSWOT) ដែលជាគំនិតល្អក្នុងការបង្ហាញសម្ភារៈជាការវិភាគផ្ទៃក្នុងនិងការវិភាគបរិយាកាសខាងក្រៅ។ ត្រូវប្រាកដថា អ្នកកំណត់​ឲ្យ​បានច្បាស់នូវបញ្ហាដែលចង់ដោះស្រាយ។

ផែនការ​សកម្មភាព

ក្នុងរាល់ផែនការយុទ្ធសាស្ត្រ​តែងភ្ជាប់មកជាមួយនូវផែនការសកម្មភាពបង្ហាញពីទំនួលខុសត្រូវនិងពេលវេលា ថវិកាព្រមជាមួយលទ្ធផល​រំពឹងទុក។

ថវិកានិងផែនការប្រតិបត្តិការ

បង្ហាញផែនការថវិការបស់ជាមួយ​ព័ត៌មានលម្អិត អំពីធនធាននិងថវិកាដែលត្រូវការ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រនោះ។ ផែនការប្រតិបត្តិការនេហនឹង​ពិពណ៌នាអំពីគោលដៅព្រមជាមួយ​សកម្មភាពក្នុងឆ្នាំសារពើពន្ធខាងមុខនេះ។

ការត្រួតពិនិត្យនិងវាយតម្លៃ

លក្ខណៈវិនិច្ឆ័យលំអិតសម្រាប់ការត្រួតពិនិត្យនិងវាយតម្លៃ(M and E)ប៉ុន្មានខែម្តង ត្រូវប្រាកដថាអ្នកកំណត់ការទទួលខុសត្រូវនិងដំណើរការជាប្រព័ន្ធសម្រាប់វាស់វឌ្ឍនភាពនៃគម្រោង គួរបន្តឬកែប្រែ?

ការទំនាក់ទំនងដើម្បីសម្រេចផែនការ

រៀបរាប់ពីវិធីដែលគ្រប់គ្នា​អាច​នឹងទាក់ទងទៅរកពាក់ព័ន្ធសំខាន់ៗដូចជា អតិថិជន កម្មវិឌីព្រឹត្តិការណ៍ជាមួយពួកគេ និងការទាក់ទងអាជ្ញាធរ អ្នកជំនាញ។ល។

ជាទូទៅពេលធ្វើផែនការយុទ្ធសាស្ត្រគេនិយមចេញទៅធ្វើនៅក្រៅក្រុមហ៊ុន នៅឆ្ងាយៗស្ងប់ស្ងាត់ជាមួយបុគ្គលិកបង្គោលមួយក្រុមៗ។ ក្រុមប្រឹក្សាភិបាលនិងនិយោជិកគួរតែទទួលបានច្បាប់ចម្លងដើម្បីជួយធានាដល់ការដឹងច្បាស់ ពីអ្វីដែលបានរំពឹងទុកពីថ្នាក់លើនិងក្រុមហ៊ុនទាំងមូល។

រៀបចំការប្រជុំបុគ្គលិកឬវេទិកាដើម្បីបង្ហាញពីផែនការយុទ្ធសាស្ត្រទាក់ទងទល់មុខតែងតែមានប្រសិទ្ធភាពជាងនិងអនុញ្ញាតឱ្យមានមតិយោបល់ពិភាក្សា៕

ប្រែសម្រួល៖​ ឡាហ្សូលី

ចុចអាន៖ស្មុគស្មាញ​ខ្លាំង​ទៅ​ផឹក​ស្រា​​ ដូច​ទៅ​សម្លាប់​ខ្លួន ដើរ​កម្សាន្ត​តាម​ធម្មជាតិ​ព្យាបាល​បាន​ល្អ​ហួស​ស្មាន

ចុចអាន៖តារាជើងចាស់ Gong Li នៅតែមានការរស់នៅបែបយុវវ័យ ក្នុងវ័យ ៥៥ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម