ជីវិតកម្សាន្ដ
តារាជើងចាស់ Gong Li នៅតែមានការរស់នៅបែបយុវវ័យ ក្នុងវ័យ ៥៥ ឆ្នាំ
តារាស្រីវ័យ ៥៥ ឆ្នាំនៅហូលីវូដ Gong Li នៅតែមានព័ត៌មានស្នេហា និងមានរូបសម្រស់ ព្រមទំាងស្ទីលរស់នៅ មើលទៅមិនសមវ័យនាងទាល់តែសោះ។

តារាចិន Gong Li ដែលក្លាយមកជាអ្នកជោគជ័យជាងនារីចិនទំាងអស់នៅហូលីវូដ ក៏ជានិមិត្តរូបនៃរាជនីចិនក្នុងចិត្តទស្សនិកជនជានិច្ចនេះ បានលះលែងស្វាមីជាសេដ្ឋីសិង្ហបុរីកាលពីឆ្នាំ២០១០ ។ រយៈពេល ៨ ឆ្នាំក្រោយមក នាងចាប់មានព័ត៌មានស្នេហាជាថ្មីជាមួយតារាបារំាងវ័យ ៦០ ឆ្នាំ គឺសាយភាយដំណឹង ជាចេតនាបណ្តើរគ្នារបស់ពួកគេដោយចេញមុខ នៅឆ្នាំ ២០១៨។
សូម្បីរូបថតជាមួយកូនប្រុស Mamoru Yoki ជាមួយស្វាមីមុន ក៏មើលទៅក្មេងសឹងថា ឋានៈត្រឹមជាបងស្រីតែប៉ុណ្ណោះ។

កាលពីដើមឆ្នាំ ២០១៩ Gong Li ត្រូវបានគេឆ្មក់បាននូវរូបថតក្នុងដំណើរកម្សាន្តឯកជនស្ងាត់ៗ ជាមួយតន្រ្តីករបារាំង Jean-Michel Jarre នៅតាមដងផ្លូវទំនិញប្រណីត កណ្តាលក្រុងទីក្រុងប៉ារីស។ នាងមានទឹកមុខស្រស់ញញឹម ជាមួយឈុតស្លៀកពាក់ដូចយុវវ័យ។
Jean-Michel Jarre ជាតន្រ្តីករនិងជាអ្នកនិពន្ធដ៏ល្បីល្បាញជាងគេនៅស្រុកបារាំង។ នៅឆ្នាំ ២០០៤ គាត់មានអាល់ប៊ុមលក់ចេញ ប្រមាណ ៨០ លាន។ ក្នុងឆ្នាំ ២០០៩ ក៏ត្រូវតែងតាំងជាប្រធាននៃកម្មវិធីពានពិភពលោក និងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈសម្រាប់ឆ្នាំតារាសាស្រ្តអន្តរជាតិ។

បុរសនេះ មានវ័យ ៧១ ឆ្នាំ ដោយកើតជានៅទីក្រុងលីយ៉ុង ប្រទេសបារាំងកាលពីឆ្នាំ ១៩៤៨ ។ គាត់បានរៀបការបីដងហើយបានលែងលះបន្សល់កូនពីរនាក់ពីអាពាហ៍ពិពាហ៍មុនជួបជាមួយហ្គុងលី។ គាត់មានទ្រពសម្បត្តិជាង ១០០ លានដុល្លារអាមរិកប្រហាក់ប្រហែលគ្នានិងហ្គុងលីដែរ។ មានពាក្យចចាមអារ៉ាមថាពួកគេបានរៀបការរួចហើយ ក្នុងឆ្នាំ ២០១៩ តែមិនបានបញ្ចេញព័ត៌មាន។

ហ្គុងលី ជាតារាសម្តែងចិន ដែលបានចាប់ផ្តើមអាជីពតំាងពីឆ្នាំ ១៩៧០ មកម៉្លេះ។ នាងដូរមកហូលីវូដនៅឆ្នាំ ១៩៩៤ តែ នៅមាននាមជានារីសិល្បៈដ៏មានជោគជ័យម្នាក់ ព្រមទំាងមានកេរ្ត៍ឈ្មោះល្អក្នុងសង្គមចិន៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ រឿងផ្ទាល់ខ្លួនទាំង៨ របស់កំពូលតារាក្បាច់គុនកុងហ្វូ កុំកុំ (Donnie Yen)
ចុចអាន៖ រឿងគួរឱ្យចាប់អារម្មណ៍ទាំង៧ ពីតារាស្រី Liu Yifei តួអង្គ Mulan
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


