KPT+
នាឡិកាដៃម៉ាក Rolex ប្រណីតៗទាំង ១១ សម្រាប់ស្ត្រីសម័យថ្មី
ម៉ាក Rolex ជាស្លាកយីហោនាឡិកាដ៏ប្រណីតដែលមានអាយុកាលជាយូរមកហើយ។ ស្លាកយីហោនេះសង្កត់ធ្ងន់ទៅលើភាពប្រណីត ស្ទីល និងបង្កើតសម្រាប់ទាំងបុរសនិងស្ត្រី។ ហើយខាងក្រោមជា ម៉ាក Rolex ល្អបំផុតទាំង១១ សម្រាប់ស្រ្តី៖
១. Rolex Submariner

ស៊េរី Rolex Submariner មានភាពទន់ធន់នឹងទឹកខ្លាំង។ នាឡិកាដៃមុជទឹក១គ្រឿងនេះ សក្កិសមបំផុតសម្រាប់ស្ត្រីដែលចូលចិត្តចំណាយពេលនៅក្រោមទឹកច្រើន។
២. Rolex Oyster Perpetual

ភាពប្រណីតនៃ Rolex Oyster Perpetual គឺរឹងមាំល្អ សាមញ្ញ និងជានាឡិកាដែលមិនជ្រាបទឹកដំបូងគេលើពិភពលោក។ វាត្រូវបានរចនាយ៉ាងផ្ចិតផ្ចង់បំផុតសម្រាប់ស្ត្រីស៊ីវិល័យតាមបែបថ្លៃថ្នូរ។
៣. Rolex Sky-Dweller

Sky-Dweller ត្រូវបានមនុស្សជាច្រើនចាត់ទុកថាជា “អ្នកឃ្លាំមើលសម្រាប់អ្នកធ្វើដំណើរទូទាំងពិភពលោក” ។ ម៉ូឌែលនេះត្រូវបានកំណត់ម៉ោងដោយការបង្ហាញលើឌីសនៅចំកណ្តាលមុខនាឡិកា។ Sky-Dweller ចូលទៅកាន់តំបន់ផ្សេងៗក្នុងពិភពលោក ហើយប្ដូរម៉ោងតាមតំបន់ទាំងនោះដោយខ្លួនវា។
៤. Rolex Daytona

Daytona បានបង្ហាញខ្លួនតាំងពីឆ្នាំ ១៩៦៣ ហើយត្រូវបានរចនាឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រណាំងអាជីព។
Rolex Daytona យកចិត្តទុកដាក់ចំពោះភាពផ្ចិតផ្ចង់លើការរចនាបំផុត ដើម្បីឲ្យគ្រប់ផ្នែកមានតុល្យភាព។ គ្រប់គ្រឿងផ្សំរបស់ម៉ូឌែលនេះមានលក្ខណៈប្លែកខុសពីគេ ដែលម៉ាកដទៃពុំមាននោះឡើយ។
៥. Rolex Datejust

Datejust ត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីឱ្យសមនឹងកដៃស្ត្រីដែលមានរាងតូចស្អាត និងទន់ភ្លន់។ វាជាការលាយបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃអាលុមីញូមនិងត្បូងពេជ្រដ៏ឆើតឆាយ។ ស៊េរីនៃ Rolex Datejust ចាប់ផ្ដើមតាំងពីឆ្នាំ ១៩៤៥ មកម្លេះ និងបានវិវត្តន៍ខ្លួនជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃ។
៦. Rolex Pearlmaster 29

Pearlmaster 29 ពណ៌នាពីភាពឆើតឆាយ ដែលមានត្បូងមរកត ត្បូងកណ្តៀង និងលោហធាតុដ៏មានតម្លៃនៅលើគែមនៃមុខរបស់វា។
៧. Rolex Pepsi

Rolex Pepsi ត្រូវបានបង្កើតថ្មីដោយមាន២ពណ៌ ដែលតំណាងឱ្យពេលថ្ងៃ និងពេលយប់។ នាឡិកានេះមានប្រជាប្រិយភាពខ្លាំង ដោយសារតែកញ្ចក់ពណ៌របស់វា ជាវត្ថុដ៏ជាកម្រមានណាស់។ លក្ខណៈពិសេសល្អបំផុតរបស់ Rolex Pepsi គឺថាវាមានថ្មបម្រុងថាមពលកើនឡើងមិនដូចនាឡិកាផ្សេងទៀតទេ។
៨. Rolex Daytona Rainbow

Daytona Rainbow ច្នៃដោយត្បូងកណ្តៀងរួមជាមួយចំណែកផ្សេងទៀតដែលមានពណ៌នៃឥន្ទធនូដ៏កម្រ។ វាត្រូវបង្កើតដោយជំនាញខ្ពស់បំផុតនៃសិល្បៈហត្ថកម្មដ៏អស្ចារ្យ។ ដោយសារវត្ថុធាតុដើមដ៏កម្រទាំងនេះ ធ្វើឲ្យនាឡិកា Daytona Rainbow មានតម្លៃបំផុត។
៩. Rolex Batman

នាឡិកានេះវិញត្រូវបានរចនាយ៉ាងល្អ ហើយផ្ដល់ផាសុកភាពលើ ក ដៃ។ ខ្សែរបស់វាត្រូវបានផ្លាស់ប្តូរបន្តិចបន្តួចជាមួយនឹងផ្នែកបន្ថែម Easylink ប្រវែង ៥ មីលីម៉ែត្រ។ ខ្សែពិសេសនេះផ្តល់ឱ្យស៊េរី Batman កាន់តែឆើតឆាយ។
១០. Rolex Gold

គ្រឿងផ្សំនៃ Rolex Gold ប្រើលោហៈកម្រ ត្បូងកណ្តៀង និងប្រភេទមាសផ្សេងៗគ្នា ដែលមានពណ៌លឿងសនិងផ្កាកុលាប ។ ស៊េរីនៃម៉ូឌែលនេះ មានភាពធន់ល្អ ស្រស់ស្អាត និងល្បីល្បាញជាច្រើនជំនាន់មកហើយ។
១១. Rolex GMT Master II

Rolex GMT II ជាប្រភេទនាឡិកា រួមបញ្ចូលគ្នានូវសោភ័ណភាពដ៏ស្រស់ស្អាតដែលទទួលបានការចាប់អារម្មណ៍ទូទាំងពិភពលោក ជាពិសេសក្នុងចំណោមអ្នកដំណើរ។
The GMT Master II ត្រូវបានរចនាឡើង ដើម្បីបង្ហាញពេលវេលានៅក្នុងតំបន់ខុសគ្នា ពេលវេលាខុសគ្នាក្នុងអំឡុងពេលហោះហើរអន្តរទ្វីប។ នាឡិកានេះត្រូវបានផលិតចេញពីសម្ភារៈសេរ៉ាមិចរឹងបំផុត ដែលធ្វើឱ្យវាប្រើបានយូរ ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកដឹងពីអាយុកាលម៉ាកនាឡិកាដែលចាស់ជាងគេនៅលើពិភពលោកនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


