KPT+
ឆ្កែចចកលូ ដោយសារមូលហេតុ ៥ យ៉ាងនេះសោះ
ជាទូទៅឆ្កែចចកចាប់ផ្ដើមចេះលូនៅអាយុ ៣-៤ ខែ ហើយវាលូភាគច្រើនពេលព្រះចន្ទភ្លឺល្អទើបងាយស្រួលប្រាស្រ័យទាក់ទងគ្នា ។ ខាងក្រោមនេះជាមូលហេតុ ៥ យ៉ាងដែលឆ្កែចចកលូ ៖

១. ប្រាប់ទីតាំង
ឆ្កែចចកលូពេលពួកវាវង្វេងគ្នា ឬចង់ប្រាប់ដំណឹងពីទីតាំងរបស់ខ្លួនទៅឲ្យឆ្កែផ្សេងទៀតបានដឹង ជាពិសេសអំឡុងពេលតាមរកកូនឆ្កែដែលបាត់ខ្លួន ។
២. ការពារទឹកដី
ករណីនេះកើតឡើងពេលរដូវកាលបន្តពូជ ពួកវាលូគំរាមសត្រូវមិនឲ្យចូលឈ្លានពានទឹកដី និងឆ្កែញីក្នុងហ្វូង ។
៣. នឹកគ្នា
យោងតាមការសិក្សានៅ “មជ្ឈមណ្ឌលវិទ្យាសាស្ត្រឆ្កែចចកប្រទេសអូស្ត្រា” បានឲ្យដឹងថា ឆ្កែចចកលូច្រើនព្រោះនឹកឆ្កែផ្សេងទៀតដែលបែកគ្នាយូរ ។

៤. រៀបចំផែនការវាយប្រហារ
ឆ្កែចចកប្រមាញ់ជាក្រុម ដូច្នេះពួកវាលូដើម្បីផ្ដល់ព័ត៌មានឲ្យគ្នាពីអ្វីដែលត្រូវធ្វើ ។
៥. ស្វែងរកញី-ឈ្មោល
ដល់រដូវបន្តពូជពួកគេត្រូវស្វែងរកដៃគូដើម្បីបង្កើតកូន បន្ទាប់ពីមានគូហើយវានឹងនៅជាមួយគ្នារហូតដល់ស្លាប់ម្ខាងទើបរកដៃគូថ្មីទៀត ។

ជាក់ស្ដែងឆ្កែចចកតែងតែចៀសវាងទំនាក់ទំនងជាមួយមនុស្ស លើកលែងតែវានៅជាមួយមនុស្សយើងស្រាប់ យ៉ាងណាមិញអ្នកមិនគួរយកវាមកចិញ្ចឹមឡើយព្រោះសត្វនេះអាចបង្កគ្រោះថ្នាក់ជាងឆ្កែបានគ្រប់វេលា ៕
ប្រែសម្រួល ៖ វារី
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


