KPT+
ស្គាល់ទឹកជ្រលក់ល្បីៗ ១០ ប្រភេទនេះទេ! ជម្រើសពេញនិយមមកពីជុំវិញពិភពលោក
ទឹកជ្រលក់ ឬគ្រឿងទេសបន្ថែមរសជាតិអាហារពិតជាមិនអាចខ្វះបានទេសម្រាប់ធ្វើឲ្យម្ហូបអាហារកាន់តែមានឱជារសឈ្ងុយឆ្ងាញ់។ ដោយឡែកទឹកជ្រលក់ទាំងអស់មិនសុទ្ធតែដូចគ្នានោះទេ វាអាស្រ័យទៅតាមបណ្ដាប្រទេសនីមួយៗរបស់វាដែរ។ តោះ! ឥឡូវមកស្គាល់ទឹកជ្រលក់និងគ្រឿងទេសសំខាន់ៗប្រចាំបណ្ដាប្រទេសខាងក្រោមនេះថាប្លែកយ៉ាងណាដែរ!
១. Mayonnaise // សហរដ្ឋអាមេរិក

ដំបូងឡើយទឹកប៉េងប៉ោះ ketchup ជាមេគ្រឿងផ្សំកំពូលសម្រាប់ម្ហូបអាហាររបស់ប្រជាជននៅសហរដ្ឋអាមេរិក។ ប៉ុន្តែ ketchup មិនមែនជារបស់ពួកអាមេរិកាំងទេ គឺវាមានដើមកំណើតពីអាស៊ី។ ដោយសាមានការកើនឡើងនូវប្រជាប្រិយភាពការទទួលទានពងមាន់ចៀនឬសាំងវិច ទឹកជ្រលក់ mayonnaise ក៏បានបង្កើតឡើងជារបស់ខ្លួន និងបានរីករាលដាលពាសពេញប្រទេសក្នុងអត្រាខ្ពស់ខុសពីធម្មតាចាប់ពីដើមឆ្នាំ ២០១៣ មក ជាពិសេសការប្រើប្រាស់កាន់តែច្រើនចំពោះប្រជាជនរស់នៅភាគខាងត្បូងសហរដ្ឋអាមេរិក។
២. Salsa // ប្រទេសម៉ិកស៊ិកូ និងអាមេរិកខាងត្បូង

Salsa ជាភាសាអេស្បាញ តែវាមានកំណើតនៅប្រទេសម៉ិកស៊ិកូនៅឆ្នាំ ៣០០០ មុន គ.ស។ ទឹកជ្រលក់នេះ ត្រូវបានគេលាយទឹកម្ទេសជាមួយទឹកប៉េងប៉ោះ។ ទឹកជ្រលក់ Salsa ត្រូវធ្វើឡើងក្តៅៗនិងញ៉ាំភ្លាមៗ ហើយទទួលបានការពេញនិយមនៅទ្វីបអឺរ៉ុប។
៣. Brown Sauce // ចក្រភពអង់គ្លេស និងប្រទេសអៀរឡង់

ទឹកជ្រលក់ Brown ពេញនិយមបំផុតនៅចក្រភពអង់គ្លេស និងប្រទេសអៀរឡង់សម្រាប់ផ្ទាប់ជាមួយត្រី អាហារប្រភេទឆា និងសាច់អាំង។ វាមានពណ៌ត្នោត រសជាតិផ្អែម និងផ្សំឡើងពីគ្រឿងទេសច្រើនប្រភេទរួមមាន ប៉េងប៉ោះ អំពិល ប៉ោម គ្រឿងហឹរ ទឹកខ្មេះ និងទំពាំងបាយជូរ។
៤. Banana Sauce // ប្រទេសហ្វីលីពីន

នៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្តើមមានឥទ្ធិពលលើប្រទេសហ្វីលីពីននៅពាក់កណ្តាលសតវត្សរ៍ទី ២០ ទឹកប៉េងប៉ោះ ketchup បានចាប់ផ្ដើមយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស។ ក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ការធ្វើទឹកប៉េងប៉ោះ ketchup លែងមានច្រើនទៀតហើយ ដោយសារប៉េងប៉ោះខ្វះខាតនៅទូទាំងកោះរបស់ប្រទេស ពេលនោះទឹកជ្រលក់ចេក a.k.a. ketchup ត្រូវបានបង្កើតឡើង។ ប៉ុន្តែវាបានលាបពណ៌ក្រហមដើម្បីធ្វើត្រាប់តាមទឹកប៉េងប៉ោះ ketchup។ ទឹកជ្រលក់នេះមានរសជាតិផ្អែមរបស់ចេក ហើយបានក្លាយជាទឹកជ្រលក់មានភាពដាច់ដោយឡែកពីគេ និងទទួលបានការពេញនិយមយ៉ាងច្រើន។
៥. Vegemite // ប្រទេសអូស្ត្រាលី

នៅឆ្នាំ ១៩២៣ គីមីវិទូលោក Cyril Callister បានបង្កើតរូបមន្ត Vegemite ដោយមានជាតិសូដ្យូមនិងវីតាមីន B បន្ថែមទៅលើរូមន្តដើមឈ្មោះ Marmite ដែលមានជាតិអំបិលតិច ។ វាបានក្លាយជាដំណាប់ប្រចាំប្រទេសអូស្រ្តាលី និងក្លាយជាគ្រឿងផ្សំអាហារពេលព្រឹកជាមួយអាហារធ្វើពីដំបែរ ហើយក៏វាក្លាយជាផ្នែកមួយនៃរបបអាហារសម្រាប់កងទ័ពក្នុងសង្គ្រាមលោកលើកទី ២ ផងដែរ។
៦. Harissa // ប្រទេសទុយនីស៊ី និងអាហ្វ្រិកខាងជើង

ជនជាតិអេស្បាញបានយកម្ទេសចូលក្នុងប្រទេសទុយនីស៊ីនៅសតវត្សរ៍ទី ១៦ ហើយវាបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្រ្តនៃការធ្វើទឹកជ្រលក់ Hasrissa។ ទឹកជ្រលក់ Hasrissa មានរសជាតិហឹរខ្លាំងដោយផ្សំពីម្ទេសច្រើនប្រភេទ រួមទាំងម្រេចផងដែរ។ ទឹកជ្រលក់នេះ ពេញនិយមសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ទ្វីបអាហ្រ្វិកខាងជើងបំផុត ក៏ដោយរសជាតិហឹរនៃម្ទេសនេះឯង។
៧. Wasabi // ប្រទេសជប៉ុន

សតវត្សរ៍ទី ១០ រុក្ខជាតិ wasabi ត្រូវបានគេបង្កើតជាម្ហូបរបស់ប្រទេសជប៉ុន។ ទឹកជ្រលក់ wasabi ត្រូវបានផ្សំឡើងដោយមានសណ្តែកដី ស្ពៃក្តោប និងទឹកត្រជាក់ជាមួយនឹងតុល្យភាពនៃសារធាតុរ៉ែដើម្បីអាចផលិតបានទឹកជ្រលក់ដ៏កម្រនេះ។ វាត្រូវចម្អិន ១៥ នាទី ហើយអាចប្រើជំនួសទឹកជ្រលក់អាហារបៃតង ជាពិសេសគេញ៉ាំវាជាមួយ ស៊ូស៊ី ។
៨. Chutney // ប្រទេសឥណ្ឌា

អស់រយៈកាលរាប់ពាន់ឆ្នាំមកហើយ chutney ជាគ្រឿងទេសសម្រាប់ម្ហូបដែលមិនអាចខ្វះបានរបស់ជនជាតិឥណ្ឌា។ chutney រកឃើញដំបូងដោយព្រាហ្មណ៍ជនជាតិឥណ្ឌាម្នាក់ ដោយគាត់បានលាយគ្រឿងទេសជាមួយផ្លែឈើនិងបន្លែផ្សេងៗ។ ក្រោយមកវាត្រូវបានចក្រភពអង់គ្លេសដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជាទឹកដីអាហ្រ្វិកនិងការ៉ាបៀនដែរ។
៩. Sriracha // ប្រទេសថៃ

ទឹកជ្រលក់ Sriracha ត្រូវបានដាក់ឈ្មោះតាមក្រុងបុរាណប្រទេសថៃឈ្មោះ Si Racha។ វាត្រូវបានគេស្គាល់ផងដែរថាជា ទឹកជ្រលក់សាច់មាន់ ដែលបានផលិតដោយលោក David Tran ជនវៀតណាម-អាមេរិកនៃក្រុមហ៊ុន Huy Fong Foods។ ទឹកជ្រលក់នេះផ្សំឡើងពី ម្រេច ម្ទេស ទឹកខ្មេះ ខ្ទឹមស អំបិល និងស្ករស។
១០. Hoisin Sauce // ប្រទេសចិន

ទឹកជ្រលក់ Hoisin ប្រើសម្រាប់សាច់អាំងបែបចិន និងទាខ្វៃ ជាពិសេសចិនកន្តាំង ។ ទឹកជ្រលក់នេះស្រដៀងទៅនឹងទឹកស៊ីអៀវដែរ ដែលវាផ្សំឡើងពី សណ្ដែកសៀង ម្ទេសក្រហម ខ្ទឹម និងជីរអង្កាម៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ tastemade
ចុចអាន៖ទទួលទានខ្ទឹមសរាល់ថ្ងៃ ដឹងពីមហាអត្ថប្រយោជន៍ទំាងនេះដែរ?

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ