KPT+
ថតជាប់ផេនដាផឿកតែមួយគត់នៅចិន ព្យាយាមទាក់ទងជាមួយគ្រួសាររបស់វាវិញ (មានវីដេអូ)
ខ្លាឃ្មុំផេនដាផឿកដែលមានតែមួយគត់លើលោក ត្រូវគេថតជាប់ពេលកំពុងព្យាយាមទាក់ទងផេនដាពីរក្បាលទៀតក្នុងឧទ្យានធម្មជាតិ Wolong នៃខេត្តស៊ីឈ័ន ប្រទេសចិន ។

ក្នុងវីដេអូយើងឃើញថា ខ្លាឃ្មុំផេនដាពីរក្បាលជាម្ដាយនិងកូនកំពុងនៅសុខៗ ស្រាប់តែផេនដាផឿកដើរចូលមកយឺតៗទៅកាន់ពួកគេ ។ ផេនដាដែលនៅក្នុងដើមឈើជាកូនរបស់ផេនដាញីព្រោះវាទើបតែមានអាយុប្រហែល ១-២ ឆ្នាំប៉ុណ្ណោះ ចំណែកឯផេនដាផឿកវិញប្រហែលជាកូនបងរបស់វា ដោយសារតែទំហំធំសឹងតែប៉ុនមនុស្សពេញវ័យទៅហើយ ។

បន្ទាប់ពីផេនដាផឿកនៅស្ងៀមនិងសម្លឹងផេនដាក្នុងដើមឈើ ផេនដាជាម្ដាយបែរជាដេញវាឲ្យចេញឆ្ងាយពីគ្នាគួរឲ្យងឿងឆ្ងល់ ។ ដល់ពេលផេនដាទាំងពីរចេញផុត ផេនដាផឿកក៏ត្រឡប់មកហិតកន្លែងនោះតែម្នាក់ឯងយ៉ាងចម្លែក ។

ជាក់ស្ដែងផេនដាដ៏កម្រមួយក្បាលនេះ ត្រូវបានគេរកឃើញជាលើកដំបូងក្នុងខែមេសា ឆ្នាំ ២០១៩ បន្ទាប់ពីកាមេរ៉ាអ៊ីនហ្វ្រារ៉េដថតជាប់វាដើរកាត់តំបន់អភិរក្សធម្មជាតិ ដែលមានកម្ពស់ប្រហែល ២ ពាន់ម៉ែត្រលើនីវ៉ូទឹកសមុទ្រ ពេលនោះគេសន្និដ្ឋានថាផេនផឿកទើបតែមានអាយុយ៉ាងច្រើន ១-២ ឆ្នាំ ជាពិសេសមានតែមួយក្បាលគត់នៅលើពិភពលោក ។
យោងតាម WWF ដែលមានឡូហ្គោរូបផេនដាបានឲ្យដឹងថា បច្ចុប្បន្នខ្លាឃ្មុំផេនដាមាន ១៨៦៤ ក្បាលនៅក្នុងព្រៃ ហើយភាគច្រើនគឺរស់នៅទិសនិរតី ។ ដោយសារតែចំនួនផេនដាស្ទុះងើបឡើងវិញ ក្នុងឆ្នាំ ២០១៧ អង្គការអភិរក្សរាយការណ៍ថា ស្ថានភាពវាបានផ្លាស់ប្តូរពីគ្រោះថ្នាក់ទៅជាងាយរងគ្រោះវិញម្ដង ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ការសិក្សាថ្មី៖ មឹកចេះយល់សុបិនទាំងល្អនិងអាក្រក់ មិនខុសពីមនុស្ស
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ៥៩ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


