KPT+
ហាងកាបូបនៅ ចិន បង្កការរិះគន់តាម Tik Tok ព្រោះស្រដៀង Charles & Keith
អ្នកលេង Tik-Tok គណនី Ken Poon បានបង្ហោះវីដេអូខ្លីបង្ហាញពីហាងមួយនៅប្រទេសចិន ដោយដាក់ចំណងជើងថា “ដើរកាត់យីហោប្រហែលៗនៅ ចិន” ក្រឡេកមួយភ្លែតក៏ដឹងដែរ តើ Ken ចង់សំដៅទៅលើយីហោអ្វី ។

ការរៀបចំហាង និងរបៀបតាំងផលិតផល មានលក្ខណៈស្រដៀងទៅនឹងយីហោ Charles & Keith របស់សិង្ហបុរីសឹងតែ ១០០ ភាគរយ ប៉ុន្តែឈ្មោះវិញអានមិនដាច់សោះ បង្កការរិះគន់ពីមហាជនយ៉ាងចាស់ដៃ ។

យោងតាមគេហទំព័រទំនិញអនឡាញរបស់ចិន រៀបរាប់ថា “Chfpibs & Kslth គឺជាម៉ាករបស់អ៊ីតាលី ផលិតសម្រាប់ស្ត្រីនៅអាស៊ី ។ អ្នកបង្កើតទាំងពីរមានឈ្មោះថា Chfpibs Ricci និង Kslth Ricci ជាបងប្អូនស្រី ជនជាតិអ៊ីតាលី” ប៉ុន្តែជនជាតិសិង្ហបុរីមិនព្រមជឿរឿងដែលគេបកស្រាយឡើយ ។ អ្នកខ្លះថែមទាំងនិយាយថា គ្រាន់តែព្យាយាមអានឈ្មោះ Chfpibs & Kslth សោះ ទឹកមាត់ខ្ទាតពេញផ្ទះតែម្ដង ។

ទោះបីអតិថិជនម្នាក់បានបញ្ចេញមតិថា ម៉ាកយីហោ Chfpibs & Kslth មានគុណភាពល្អក៏ដោយ មនុស្សភាគច្រើននៅតែមិនឲ្យតម្លៃដដែល ព្រោះវាជាម៉ាកចម្លងសម្រាប់ពួកគេ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ហេតុផល ៦ យ៉ាង យើងមិនគួរទិញកាបូបក្លែងក្លាយ ឬ Top Grade
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥៦ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


