ព័ត៌មានអន្ដរជាតិ
វៀតណាមរកឃើញទឹកម្ទេស និងទឹកជ្រលក់ក្លែងក្លាយជាង ២ ០០០ដប
អាជ្ញាធរវៀតណាមបានឱ្យដឹងនៅថ្ងៃអង្គារថា នាយកដ្ឋាននគរបាលសេដ្ឋកិច្ចបានរកឃើញ និងរុះរើប្រតិបត្តិការទ្រង់ទ្រាយធំមួយ ពាក់ព័ន្ធនឹងការផលិតទឹកម្ទេស និងទឹកជ្រលក់ក្លែងក្លាយនាពេលថ្មីៗនេះ ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ។

យោងតាម Vietnam News, ក្រុមអ្នកស៊ើបអង្កេតនៃនាយកដ្ឋានសន្តិសុខសាធារណៈ ខេត្ត Phu Tho ភាគខាងជើងប្រទេសវៀតណាម បានផ្តួចផ្តើមដំណើរការនីតិវិធីព្រហ្មទណ្ឌ ប្តឹងលោក Nguyen Minh Quang មានអាយុ ៣៤ឆ្នាំ ជានាយកក្រុមហ៊ុន «Ngan Ha Vinh Phuc Joint Stock Company» ពីបទផលិត និងជួញដូរទឹកជ្រលក់ និងទឹកម្ទេសក្លែងក្លាយ។
អំឡុងពេលចុះត្រួតពិនិត្យ ក្រុមហ៊ុនដែលមានទីស្នាក់ការនៅសង្កាត់ Phuc Yen មន្ត្រីបានរកឃើញ និងរឹបអូសបានទឹកម្ទេស និងទឹកជ្រលក់ម៉ាក Ngan Ha ជាង ២ ៣៩០ដប ជារបស់ក្លែងក្លាយ។
ក្រុមអ្នកកោសល្យវិច្ច័យបានកំណត់ថា ផលិតផលទាំងនេះ ត្រូវបានចែកចាយ និងប្រើប្រាស់ទៅតាមតាមគ្រឹះស្ថានសេវាកម្មម្ហូបអាហារ តាមផ្ទះ ភោជនីយដ្ឋាន និងកន្លែងចែកចាយអាហារនៅទូទាំងតំបន់។
លោក Quang បានទទួលស្គាល់ថា ខ្លួនជាអ្នកមានទំនួលខុសត្រូវផ្ទាល់ក្នុងការត្រួតពិនិត្យ គ្រប់គ្រងរាល់សកម្មភាពផលិតកម្ម និងអាជីវកម្មរបស់ក្រុមហ៊ុន។
លោក Quang បានលើកហេតុផលថា ក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយថ្លៃដើមផលិត ខ្លួនបានណែនាំនិយោជិតឱ្យទិញវត្ថុធាតុដើម មានតំលៃថោកជាងវត្ថុ ដែលបានចុះបញ្ជី និងប្រកាសជាផ្លូវការស្របតាមបទប្បញ្ញត្តិ ហើយត្រូវប្រើប្រាស់វានៅក្នុងការផលិតទឹកម្ទេស និងទឹកជ្រលក់ម៉ាក Ngan Ha ។
មិនតែប៉ុណ្ណោះ នាយកដ្ឋាននគរបាលសេដ្ឋកិច្ចបានបញ្ជូនផលិតផលដែលរឹបអូសទាំងអស់ទៅធ្វើកោសល្យវិច្ច័យ។
វិទ្យាស្ថានវិទ្យាសាស្ត្រកោសល្យវិច្ច័យក្រោម ក្រសួងសន្តិសុខសាធារណៈបានសន្និដ្ឋានថាផលិតផលក្លែងក្លាយសរុបចំនួន ២ ៣៩២ ដប។
ផ្អែកលើលទ្ធផលធ្វើកោសល្យវិច្ច័យ និងប្រមូលភស្តុតាង ក្រុមអ្នកស៊ើបអង្កេតខេត្តបានកំណត់ថា ករណីនេះបង្ហាញយ៉ាងច្បាស់នៃសកម្មភាពព្រហ្មទណ្ឌ។ ហេតុនេះហើយ អាជ្ញាធរនឹងរៀបចំសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ចំពោះខេត្ត Quang ពីបទផលិត ជួញដូរអាហារក្លែងក្លាយ និងសារធាតុបន្ថែមលើអាហារ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


