KPT+
រឿងរ៉ាវព្រះនាង KITTY ចាកចេញពីរាជវាំងមកដើរតាមបេះដូងខ្លួន
ព្រះនាង Lady Kitty Eleanor Spencer គឺជាវណ្ណៈអភិជន ដែលមិនចូលចិត្តធ្វើតាមទម្លាប់នៃខ្សែរាជវង្សដូចអង្គដទៃទៀតឡើយ។ ព្រះនាងបានចាកចេញពីរាជវាំង ហើយបន្តដំណើរជីវិតជាសាមញ្ញជន និងក្លាយជាតារាបង្ហាញម៉ូដអង់គ្លេសដ៏ល្បីល្បាញ។
នេះគឺជារឿង ៥ យ៉ាងដែលគ្រប់គ្នាត្រូវតែដឹងពីព្រះនាង Lady Kitty Eleanor Spencer ដែលចូលចិត្តធ្វើអ្វីដែលខ្លួនពេញចិត្ត និងស្រលាញ់ ដោយមិនខ្វល់ពីសំដីមហាជន ៖
១. ព្រះនាងធំធាត់នៅ Cape Town ប្រទេសអាហ្វ្រិកខាងត្បូង
បន្ទាប់ពីការលែងលះរបស់ម្ចាស់ក្សត្រី Diana ដែលត្រូវជាព្រះមាតា និងព្រះអង្គម្ចាស់ Charles ត្រឡប់មកវិញនៅឆ្នាំ ១៩៩៥ ម្ចាស់ក្សត្រី Diana បានសម្រេចចិត្តផ្លាស់គ្រួសាររទៅ Cape Town ដើម្បីគេចពីព្យុះនៃប្រព័ន្ធផ្សព្វផ្សាយ។
បន្ទាប់មកព្រះនាង Kitty បានចូលរៀននៅសាលាឯកជនមួយ ហើយចាត់ទុកទីនោះជាមូលដ្ឋានផ្ទះរបស់ទ្រង់តែម្ដង។
២. ព្រះនាងមានទំនាក់ទំនងជាមួយបុរសដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ

ព្រះនាងមានអាយុ ២៩ ឆ្នាំ ហើយគូស្នេហ៍ដែលមានអាយុ ៦១ ឆ្នាំ គឺជាសេដ្ឋីរាប់លាននាក់។ លោក Michael Lewis ដែលជាមហាសេដ្ឋីផ្នែកម៉ូដ និង Kitty បានផ្សព្វផ្សាយជាសាធារណៈ ជាមួយទំនាក់ទំនងរបស់ពួកគេនៅឆ្នាំ ២០១៨ ។
ប្ដីប្រពន្ធនេះមានលក្ខណៈឯកជន អំពីរឿងរ៉ាវរបស់ពួកគេ ប៉ុន្តែអ្នកនៅខាងក្នុងនិយាយថា ជារឿងរ៉ាវគួរឲ្យស្អប់ដែលបានធ្វើឡើងនៅក្នុងប្រទេសអ៊ីតាលី ក្នុងឆ្នាំ ២០២០ ។
៣. ជាស្រ្តីស្រស់ស្អាតនិងឆ្លាតពូកែ

ទ្រង់បានចាកចេញពីអាហ្វ្រិកខាងត្បូង ដើម្បីសិក្សាពីប្រវត្តិសិល្បៈនៅ Florence ជាកន្លែងដែលព្រះនាងក៏បានរៀនភាសាអ៊ីតាលីផងដែរ។
បន្ទាប់មកទ្រង់បានសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងយីហោប្រណិតមួយ នៅសាកលវិទ្យាល័យ Regent ក្នុងទីក្រុងឡុងដ៏។
៤. ជាម្ចាស់យីហោ Dolce និង Gabbana

ព្រះនាង Kitty គឺជាម្ចាស់យីហោ Dolce និង Gabbana ដែលល្បីល្បាញ និងមានសុទ្ធតែតារាល្បីចូលរួម នៅពេលយីហោមួយនេះ បានបង្ហាញនៅលើឆាក។ ទ្រង់ក៏ជាតារាបង្ហាញម៉ូដអង់គ្លេស និងជាអភិជនមួយរូបដ៏ល្បីល្បាញក្នុងសង្គមសព្វថ្ងៃនេះ។
៥. ជាក្សត្រដែលមិនខ្វល់ពីសំដីមហាជន

ព្រះនាង Kitty គឺជាមនុស្សស្រីដែលពុំសូវខ្វល់ពីសំដីរបស់មហាជន ដែលពោលពាក្យមិនល្អដាក់ទ្រង់ ទោះបីជាន័យយ៉ាងម៉េចក៏ដោយ។
ទ្រង់មានការគិតល្អ ហើយចង់ទទួលទានអ្វីឬធ្វើអ្វីក៏ទ្រង់មានការសប្បាយចិត្តនិងរីករាយធ្វើជានិច្ច។
ទ្រង់ធ្លាប់បាននិយាយថា ជាខ្សែរាជវង្សត្រូវប្រយ័ត្នគ្រប់រឿង ដូច្នេះទើបទ្រង់មិនចង់ពាក់ព័ន្ធ ហើយរស់នៅជាជនសាមញ្ញម្នាក់ដូចគេឯង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖វិធីកាន់ទូរសព្ទអាចឲ្យអ្នកផងសម្គាល់ដឹងពីបុគ្គលិកលក្ខណៈរបស់យើង
ចុចអាន៖មកស្គាល់ប្រវត្តិមេដឹកនាំ INSTAGRAM បច្ចុប្បន្ន លោក ADAM MOSSERI
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


