KPT+
ហេតុផល គួរតែគោរពនិងឲ្យតម្លៃអ្នកសំអាតមាត់ធ្មេញ
អ្នកអនាម័យមាត់ធ្មេញគឺជាមនុស្សម្នាក់ដែលត្រូវបានបណ្ដុះបណ្ដាល និងមានការអនុញ្ញាតឲ្យសម្អាតធ្មេញ រួមទាំងផ្ដល់សេវាកម្មថែទាំធ្មេញ ជាធម្មតាស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ពេទ្យធ្មេញ។
ពួកគេមិនត្រឹមតែធ្វើឲ្យធ្មេញស្អាតប៉ុណ្ណោះទេ តែក៏ជាអ្នកដែលនៅជាមួយអ្នកជំងឺជាងពេទ្យធ្មេញនិងដុកទ័រទៅទៀត។
នេះជាមូលហេតុដែលយើងត្រូវតែគោរពពួកគេ ឲ្យដូចជាពេទ្យប្រចាំខ្លួនរបស់យើង៖
១. អ្នកសំអាតធ្មេញក៏មានចំណេះដឹងខ្ពស់ដូចគ្រូពេទ្យ
ពួកគេទាំងអស់សុទ្ធតែបានបញ្ចប់ការសិក្សាពីសាលាផ្នែកអនាម័យមាត់ធ្មេញ ដែលមានការទទួលស្គាល់ ហើយត្រូវឆ្លងកាត់ការប្រលងនិងគ្លីនិកដែលមានលក្ខណៈប្រកួតប្រជែង ដើម្បីទទួលបានអាជ្ញាប័ណ្ណនៅក្នុងប្រទេសដែលពួកគេអនុវត្ត។
ពួកគេក៏តម្រូវឲ្យបំពេញនូវតម្រូវការអប់រំ ដើម្បីទទួលបាននូវការអនុវត្តបច្ចេកទេសនិងការព្យាបាលល្អបំផុតសម្រាប់អ្នកជំងឺ។
២. ពួកគេជាពេទ្យដែលយកចិត្តទុកដាក់បំផុត
ពួកគេជាក្រុមមនុស្សដែលងប់ងុលនិងស្មោះត្រង់ ហើយធ្វើអ្វីដែលត្រឹមត្រូវប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងនាមជាជំនួយការសំអាតធ្មេញ។
ជាការពិតដែលពួកគេតែងតែយកចិត្តទុកដាក់ចំពោះអ្នកជំងឺជានិច្ច ដូច្នេះត្រូវគោរពពួកគេក្នុងនាមយើងជាអ្នកជំងឺម្នាក់។
៣. មានជំនឿទុកចិត្តដូចជាគ្រួសារ
អ្នកជំងឺងាកទៅរកអ្នកសំអាតមាត់ធ្មេញដើម្បីទទួលបានគំនិតទី ២ បន្ទាប់ពីវេជ្ជបណ្ឌិតឬពេទ្យចាកចេញពីបន្ទប់ព្យាបាល។ រវាងអ្នកជំងឺនិងអ្នកសំអាតធ្មេញ អាចបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនជាមួយគ្នាដូចគ្រួសារ នេះអាចជាកម្លាំងជំរុញដល់មូលហេតុដែលអ្នកជំងឺនៅជាប់ជាមួយពួកគេ។
អ្នកសំអាតមាត់ធ្មេញ ចូលចិត្តបង្កើតទំនាក់ទំនងជាមួយអ្នកជំងឺ និងផ្ដោតលើអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតរបស់អ្នកជំងឺ។
៤. គឺជាអ្នកអប់រំនិងផ្ដល់ដំបូន្មានពិសេសដល់អ្នកជំងឺ
ផ្នែកសំខាន់និងគួរតែគោរពអ្នកសំអាតមាត់ធ្មេញ គឺពួកគេគឺជាអ្នកអប់រំណែនាំអ្នកជំងឺនិងសួរសំណួរដែលពាក់ព័ន្ធពីជំងឺមាត់ធ្មេញ។ មានតែពួកគេទេដែលអាចយល់នូវសំណួរ និងកង្វល់នានារបស់អ្នកជំងឺបានជាងអ្នកណាទាំងអស់។
៥. អ្នកសំអាតមាត់ធ្មេញគឺជាមនុស្សចុងក្រោយដែលនៅក្បែរអ្នកជំងឺ
ពួកគេធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហា និងផ្ដល់អនុសាសន៍ហើយវិនិយោគលើការអនុវត្តរបស់អ្នកជំងឺជាងគេ។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖dentalproducts
ចុចអាន៖សាវតារលោក ប្រាយុទ្ធ ចាន់អូចា មុនក្លាយជានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន
ចុចអាន៖គូស្នេហ៍មាន ៦ ចំណុចនេះអាចឈានដល់ចំណងអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គលបាន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម១២ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ