KPT+
អត្ថបទលើកទឹកចិត្ត៖ «កែវភ្នែកពិតប្រាកដ»
នៅពេលកាលៈទេសៈផ្លាស់ប្តូរ មនុស្សក៏មានគំនិតប្រែប្រួលដូចគ្នា។ អ្នកខ្លះគ្រាមិនទាន់ជោគជ័យនិយាយផ្សេង តែក្រោយប្រសើរជាងមុនបានបន្តិចស្រាប់តែក្លាយជាមនុស្សផ្សឹង ដូចរឿងខ្លីខាងក្រោមនេះអ៊ីចឹង!
មាននារីពិការភ្នែកម្នាក់ដែលតែងតែស្អប់ខ្លួនឯង ចំពោះភាពពិការរបស់នាង។ មនុស្សតែម្នាក់គត់ដែលនាងមិនស្អប់គឺសង្សារជាទីស្រឡាញ់ ព្រោះគេតែងតែនៅក្បែរថែទាំនាងជាប់ជានិច្ច។ នាងបាននិយាយថា បើថ្ងៃណាមួយខ្លួនអាចមើលឃើញពិភពលោក នាងនឹងរៀបការជាមួយគាត់។

ថ្ងៃមួយ មាននរណាម្នាក់បានបរិច្ចាគកែវភ្នែកមួយគូដល់នាង។ នាងនឹងអាចមើលឃើញគ្រប់យ៉ាងរួមទាំងមិត្តប្រុស ក្រោយវះកាត់រួច។
បន្ទាប់ពីវះកាត់ និងព្យាបាលសះស្បើយ នារីរូបនោះក៏អាចមើលឃើញ។ មិត្តប្រុសរបស់នាងបានសួរ “ពេលនេះអូនអាចមើលឃើញពិភពលោកហើយ តើនឹងរៀបការជាមួយបងដែរទេ?”
នារីម្នាក់នោះភ្ញាក់ផ្អើលខ្លាំងណាស់ដោយបានឃើញមិត្តប្រុសរបស់នាងពិការភ្នែក។ ភ្លាមៗនាងមិនអាចទទួលយកបាន នាងក៏បដិសេធមិនព្រមរៀបការជាមួយគាត់នោះទេ។
មិត្តប្រុសរបស់នាងដើរចេញទាំងទឹកភ្នែក រួចក៏សរសេរសារខ្លីទៅនារីសំណព្វចិត្តថា
“សូមថែរក្សាកែវភ្នែករបស់បងផង អូនសម្លាញ់!” ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Wealthy Gorilla
ចុចអាន៖ រឿងពិត! ត្បិតតែជាឪពុកចុង តែជំនួសគ្រប់យ៉ាងដែលពុកបង្កើតខ្ញុំមិនបានផ្តល់
ចុចអាន៖ រឿងពិត! ប៉ាគឺជាស្នេហាគ្រាដំបូង និងជាវីរបុរសក្នុងដួងចិត្តកូនស្រីម្នាក់នេះរហូតទៅ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ