KPT+
៥ កន្លែងជាឋានសួគ៌សម្រាប់អ្នកចូលចិត្តស្ករសូកូឡា
បែលហ្ស៊ិកគឺដូចប្រទេស Mecca អញ្ចឹងដែលជាកន្លែងសម្រាប់អ្នកចូលចិត្តស្ករសូកូឡា។ ទោះបីជាបច្ចុប្បន្ននេះសូកូឡារបស់ប្រទេសបែលហ្ស៊ិកបានដាក់លក់ជុំវិញពិភពលោកក៏ដោយពិតមែន ប៉ុន្តែវាមិនដូចជានៅប្រទេសបែលហ្ស៊ិកផ្ទាល់នោះឡើយ។ Kpt Plus សូមណែនាំទីតាំងហាងលក់ស្ករសូកូឡាដ៏ល្បីនៅឯប្រទេសបែលហ្ស៊ិក៖
១. WITTAMER: BRUSSELS

នៅពេលដែលយើងបានទៅដល់ទីក្រុងព្រុចសែល កុំភ្លេចចូលទៅហាង Wittamer ។ ហាងនេះទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ក្នុងបញ្ជីរ Trip Advisor ចេញពីអ្នកដំណើរដែលបានទៅដល់ទីនោះ។ ហាងលក់ស្ករសូកូឡាដ៏ល្បីនេះមានទីតាំងនៅជិត Place du Grand Sablon ដែលជាពិភពនៃក្តីស្រមៃរបស់អ្នកចូលចិត្តញ៉ាំស្ករសូកូឡាទាំងឡាយ។
២. BRUYERRE: BRUSSELS

ហាង Bruyerre បានបើកតាំងពីឆ្នាំ ១៩០៩ មកម្ល៉េះ ហើយបច្ចុប្បន្នហាងនេះបានរីកសាខារហូត ៣៨ ប្រទេសជុំវិញពិភពលោក។ អ្វីដែលធ្វើឲ្យសូកូឡារបស់ Bruyerre មានភាពខុសប្លែកពីម៉ាកសូកូឡាដទៃ គឺគេចំណាយពេលធ្វើនិងថែរក្សាវារហូតដល់៣ខែ ជាពិសេសពួកគេនិយាយថា មិនបានប្រើប្រេងដូងលាយជាមួយនោះទេ។
៣. YUZU: GHENT

មនុស្សមួយចំនួននិយាយថា ទីក្រុង Ghent គឺប្រៀបដូចជាត្បូងដ៏មានតម្លៃនៅក្នុងប្រទេសបែលហ្ស៊ិក។ ទោះបីជាមានគេមើលឃើញថា នៅទីក្រុង Ghent ទាក់ទាញភ្ញៀវទេសចរបានតិចជាងនៅទីក្រុង Brussels និង Bruges ក៏ដោយ តែ Ghent ក៏ទទួលបានការកោតសរសើរថាជាកន្លែងលក់សូកូឡាដ៏អស្ចារ្យពីអ្នកដំណើរមួយចំនួន។ ការផលិតសូកូឡាយីហោ YUZU នេះបានធ្វើការផលិតរួមជាមួយប្រទេសជប៉ុន និងតែងតែពិសោធន៍ជាមួយការកែប្រែរូបរាងថ្មី ខណៈដែលសូកូឡានេះមានគុណភាពខ្ពស់។
៤. GINKGO PATISSERIE: BRUSSELS

Ginkgo មិនមែនជាហាងលក់ស្ករសូកូឡាទេ ប៉ុន្តែគេបានដាក់លក់ជាមួយនិងហាងលក់នំរបស់ពួកគេ។ពួ កគេលក់ស្ករសូកូឡាអស់ទាំងនោះលាយជាមួយនិងនំខេកធ្វើឲ្យភ្ញៀវទេសចរមានជម្រើសងាយស្រួលក្នុងការជ្រើសរើស។
៥. THE CHOCOLATE LINE: BRUGES

សម្រាប់អ្នកចូលចិត្តស្ករសូកូឡានិងចង់ភ្លក់រសជាតិប្លែកៗ ទីនោះគឺជាក្តីស្រមៃរបស់ពួកគេហើយ។ សូកូឡាយីហោនេះបានបម្លែងពីគ្រាប់សណ្តែកទៅជាសូកូឡាដ៏ឆ្ងាញ់នៅក្នុងរោងចក្រទីក្រុង BRUGES ។ យើងអាចបញ្ជារទិញស្ករសូកូឡាយីហោនេះនៅតាមអ៊ិនធរណិតក៏បានដែរ។
ប្រែសម្រួល៖ Blossom
ចុចអាន៖ តើប្រទេសណាមួយដែលមានពលរដ្ឋឆ្លាតជាងគេបង្អស់ក្នុងលោក? អាមេរិក?ចិន?អត់ទេ…
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


