KPT+
ប្រយ័ត្ន! ទោះមានជំងឺរាតត្បាតក្មេងៗមិនគួរឈប់បន្លែងលេងហើយទុកឱ្យនៅឯកោទេ
ប្រសិនមិនចង់ឱ្យកូនៗមានបញ្ហា កុំដាក់កុមារឱ្យនៅឯកោ ទោះក្នុងកាលៈទេសៈណាក្តី។
មានកុមារប្រមាណ ១.៤ ពាន់លាននាក់នៅទូទាំងពិភពលោក កំពុងរស់នៅក្រោមការចាក់សោ ព្រោះតែជំងឺរាតត្បាត ។ ទិន្នន័យដំបូងដែលប្រមូលបានបង្ហាញថា ក្មេងៗអាយុពី ៥ ទៅ ១១ ឆ្នាំមានអារម្មណ៍ឯកោ នៅក្នុងរយៈពេលពីរបីសប្ដាហ៍ដំបូងនៃការចាក់សោ។
នៅពេលចាក់សោ កុមារគួរតែត្រូវបានអនុញ្ញាតឱ្យលេងជាមួយមិត្តភក្ដិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះការនៅមួយកន្លែងមិនបានទៅណាធ្វើឱ្យសុខភាពផ្លូវចិត្តពួកគេប្រឈមនឹងហានិភ័យផ្សេងៗ។
១. ទំនាក់ទំនងស្មើភាពគ្នា

កុមារត្រូវមានឱកាសលេងកម្សាន្តគ្រប់ប្រភេទ រួមទាំងលេងជាមួយកុមារដទៃទៀតផង។ វាជាការសំខាន់ណាស់សម្រាប់កុមារគ្រប់វ័យ ព្រោះវាទាក់ទងនឹងសុខុមាលភាពសង្គមនិងផ្លូវចិត្ត។
ការប្រាស្រ័យទាក់ទងរវាងដៃគូរបស់កុមារនាំឱ្យពួកគេរៀនបាននូវការគ្រប់គ្រងអារម្មណ៍ និងអភិវឌ្ឍជំនាញទំនាក់ទំនងសង្គមបានល្អ។
បើសិនពួកគេមិនបានលេងជិតស្និទ្ធជាមួយមិត្តភក្ដិ កុមារអាចមានអារម្មណ៍កណ្ដោចកណ្ដែងនិងខ្លាចសង្គម។
២. សុខុមាលភាពផ្នែកអារម្មណ៍

ការសិក្សាពី Co-Space ដែលផ្ដោតលើការជាប់គាំងនៃក្រុមគ្រួសារ ក៏ដូចជាវិធីដោះស្រាយបានបង្ហាញថា ឪពុកម្ដាយច្រើនជាង ៥០% មានការព្រួយបារម្ភអំពីសុខុមាលភាពផ្លូវចិត្តរបស់កូនៗ រីឯជាង ៤០% មានអារម្មណ៍ថា ពួកគេនឹងទទួលបានអត្ថប្រយោជន៍ពីការគាំទ្រសម្រាប់ការគ្រប់គ្រងអារម្មណ៍របស់កូនៗខ្លួន។
ការបន្ធូរបន្ថយការចាក់សោ គួរតែត្រូវបានធ្វើឡើងតាមរបៀបដែលអនុញ្ញាតឱ្យកុមារ លេងជាមួយមិត្តភក្ដិរបស់ពួកគេ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ឪពុកម្ដាយអាចជួយកូនៗ របស់ពួកគេឱ្យលេងជាមួយមិត្តភក្ដិតាមរយៈបច្ចេកវិទ្យា។ ទោះមិនផ្ដល់អត្ថប្រយោជន៍ទាំងអស់នៃទំនាក់ទំនងសង្គមទល់មុខគ្នាក៏ពិតមែន ប៉ុន្តែនៅពេលដែលការចាក់សោនៅតែបន្ត វាអាចជួយឱ្យកុមាររក្សាទំនាក់ទំនងសង្គមរបស់ពួកគេ។
៣. ពេលវេលាជជែកជាមួយមិត្តក្នុងអ៊ិនធរណិត

ជារឿយៗឪពុកម្ដាយព្រួយបារម្ភអំពីពេលវេលាជជែកជាមួយមិត្ត ក្នុងអ៊ិនធរណិតរបស់កុមារ។ ក្មេងៗដែលមានវ័យជំទង់ អាចរីករាយនឹងការហៅវីដេអូ និងជជែកលេងជាមួយមិត្តភក្ដិ រីឯកុមារដទៃទៀតចូលចិត្តលេងល្បែងតាមអ៊ិនធរណិតជាមួយគូកន។
ក្នុងន័យនេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចជួយរក្សាមិត្តភាព និងផ្ដល់នូវអារម្មណ៍នៃការភ្ជាប់ទំនាក់ទំនងរវាងគ្នា ដោយសារតែបច្ចេកវិទ្យា គឺជាខ្សែជីវិតសម្រាប់កុមារនិងក្មេងជំទង់។
សម្រាប់កុមារតូចៗ ការប្រើបច្ចេកវិទ្យាដើម្បីរក្សាទំនាក់ទំនងជាមួយមិត្តភក្ដិ អាចមានការពិបាក និងហានិភ័យផ្សេងៗ។ ឪពុកម្ដាយនិងបងប្អូនគួរតែគាំទ្រសុខុមាលភាពសង្គម ដោយលេងជាមួយពួកគេជំនួសឱ្យបណ្ដោយគេលេងជាមួយមិត្តតែឯង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ គ្រប់គ្នាមើលរំលង ក្មេងធ្វើលំហាត់ប្រាណតាំងពីតូច ឆ្លាតជាងក្មេងធម្មតា
ចុចអាន៖ ហេតុអ្វីស្មាតហ្វូនទាក់ទាញកុមារបានខ្លាំងជាងរបស់លេងដទៃ?
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


