KPT+
ច្បាប់សម្រាប់ជីវិតជោគជ័យ មានមនុស្សភាគច្រើនបានដឹង តែមិនសូវអើពើ
មនុស្សមួយចំនួនធំសុទ្ធតែដឹងពីវិធីនាំខ្លួនឯងទៅកាន់ក្ដីសុខ សុភមង្គល និងជោគជ័យជីវិត ប៉ុន្តែណាស់តែដឹងហើយ ទាស់តែមិនធ្វើតាមសោះ។ ដឹងដែរ តែមិនធ្វើ គឺស្មើមិនដឹង!
ដូច្នេះមកដឹងគន្លឹះជោគជ័យពី កម្ពុជាថ្មី ម្ដងទៀត ហើយរៀនអនុវត្តទាំងអស់គ្នា!
បរិភោគបន្លែ

គ្នាយើងមិនមែនមិនដឹងថា ការបរិភោគសាច់ច្រើនអាចប៉ះពាល់សុខភាពនោះទេ តែអត់សាច់មិនបាន ហើយរឹតតែយ៉ាប់ទៀតនោះ គឺព្យាយាមញ៉ាំបន្លែតិច។
បន្លែមានគុណសម្បត្តិហួសប្រមាណលើរបបអាហារប្រចាំថ្ងៃ។ វាជួយទ្រទ្រង់រាងកាយ ធ្វើឲ្យយើងមានកម្លាំង និងចិញ្ចឹមរាងកាយផងដែរ។ តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញសុខភាពបានឲ្យដឹងថា អ្នកបរិភោគបន្លែច្រើនមានកម្លាំងបានយូរជាងអ្នកញ៉ាំតែសាច់ និងមានអាយុរវែងជាងថែមទៀត ជាពិសេសជួយឲ្យខួរក្បាលភ្លឺថ្លា និងឆ្លាតវៃ។
ក្រោកពីព្រលឹម

តើយើងធ្លាប់ឮថា បុគ្គលជោគជ័យលើលោកនេះក្រោកពីដំណេកម៉ោង ៩ ព្រឹកដែរទេ? កម្រណាស់ដែលពួកអ្នកមានៗ ក្រោកយូរៗបែបនេះ ហើយការពិតពួកគេច្រើនតែក្រោកមុនម៉ោង ៦ ព្រឹករាល់ថ្ងៃ ទោះបីជាថ្ងៃសម្រាកក៏ដោយ។
ជាការពិត ទម្លាប់ក្រោកឡើងពេលព្រឹកព្រលឹមនឹងជួយឲ្យយើងផ្ដោតអារម្មណ៍ជាមួយការងារបានល្អ ផ្លូវចិត្តស្រស់ស្រាយ ក៏ដូចជាមានអារម្មណ៍ស្ងប់សុខផងដែរ។
ហាត់ប្រាណទៀងទាត់

នរណាៗក៏សុទ្ធតែដឹងថា ការធ្វើលំហាត់ប្រាណផ្ដល់គុណប្រយោជន៏ទាំងសុខភាពរាងកាយ និងផ្លូវចិត្តយ៉ាងច្រើនលើសលុប។ ទោះបីដឹងបែបនេះហើយក្ដី តែគ្នាយើងមានលេសរវល់ ឬគ្មានពេលគ្រប់គ្រាន់ដើម្បីគេចវេសមិនព្រមហាត់ប្រាណទាល់តែសោះ។
ដូច្នេះ គ្នាយើងកុំយកលេសក្រៅខ្លួនមកជាឧបសគ្គធ្វើឲ្យសុខភាពទន់ខ្សោយ ឬមានបញ្ហាផ្សេងទៀត ព្រោះភាពច្រអូសរបស់ខ្លួន។
អានសៀវភៅជាប្រចាំ

ការអានផ្តល់ឱ្យយើងនូវមេរៀនជីវិតច្រើនណាស់ ដោយជួយឱ្យយើងមានគំនិតទូលំទូលាយ ការស្រមើស្រមៃខ្ពស់ និងការដោះស្រាយបញ្ហាប្រកបដោយលទ្ធផលវិជ្ជមាន។
គម្រូមួយរបស់មហាសេដ្ឋី Bill Gates គឺលោកអាចអានសៀវភៅ ៥០ ក្បាលចប់ក្នុងមួយឆ្នាំ។ បើមហាសេដ្ឋីម្នាក់អានសៀវភៅបាន ៥០ ក្បាលក្នុងមួយឆ្នាំ ចុះហេតុអ្វីបានជាយើងមិនព្យាយាមអានសៀវភៅ ៥០ ក្បាលក្នុងមួយឆ្នាំដែរ?
តាមពិតគ្នាយើងមួយចំនួនធំអាចអានបានច្រើនដូចគ្នា ប៉ុន្តែពួកយើងខ្លះមានទម្លាប់ខ្ជិល ដោយសុខចិត្តយកពេលដែលមាន ទៅចំណាយលើបណ្ដាញសង្គមច្រើនជាង។ ជាទូទៅ ការអានមិនមែនត្រឹមតែវិនិយោគលើខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែវាវិនិយោគជាមួយនឹងសុភមង្គល និងទ្រព្យសម្បត្តិផងដែរ។
ដាក់គោលដៅច្បាស់លាស់

មនុស្សម្នាក់ដែលមុននិងក្រោយពេល ១០ ឆ្នាំ នៅតែស្ថិតក្នុងស្ថានភាពដដែល ជាមនុស្សដែលគ្មានគោលដៅច្បាស់លាស់ និងគ្មានឆន្ទៈរីកចម្រើន។ ជោគជ័យត្រង់ណេះមិនមែនសំដៅលើតែទ្រព្យសម្បត្តិនោះទេ ប៉ុន្តែបូករួមទាំងសមត្ថភាព និងក្ដីសុខដែលទទួលបានច្រើនជាងមុនផងដែរ។
រស់នៅមិនបំពានជីវិតអ្នកដទៃជារឿងប្រសើរបំផុត តែរស់នៅដោយចេះអភិវឌ្ឍន៍ខ្លួនក៏ជារឿងសំខាន់។ យើងមិនអាចចេះតែរស់តាមយថាកម្មនោះទេ ការដាក់គោលដៅជាក់លាក់ ជួយឲ្យជីវិតរស់នៅប្រកបដោយអត្ថន័យ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Wealthy Gorilla
ចុចអាន៖ ទង្វើសាមញ្ញៗ ៤ យ៉ាងនេះអាចប្រយុទ្ធប្រឆាំងនឹងភាពតានតឹងផ្លូវចិត្ត
ចុចអាន៖ អានហេតុផល ៥ យ៉ាងនេះចប់ គួរឈប់ផ្ញើសុភមង្គលយើងលើមាត់អ្នកដទៃទៀត

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន