Connect with us

ព័ត៌មានជាតិ

អាកាសយានដ្ឋានបាត់ដំបង ក្លាយជាកន្លែងលំហែ​នាពេលល្ងាច

បានផុស

នៅ

ក្នុង​ទីធ្លា​​អាកាសយាន្តដ្ឋាន​​បាត់ដំបង​បច្ចុប្បន្ន​ ​បានក្លាយជា​កន្លែងដែល​ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍ទៅលេង​កម្សាន្ត​យ៉ាង​កកកុញ​​​​ពិសេស​នៅ​ពេល​ល្ងាច ដើម្បី​ស្រូប​ខ្យល់​អាកាស ជួប​ជុំញុំា​អាហារ និង​លេងកីឡា​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្ត​បាត់ដំបង​ ជា​ខេត្ត​មួយ​ក្នុង​ចំណោម​បណ្តា​ខេត្ត​នានា​ដែល​ល្បីល្បាញ​ទីតាំងទេសចណ៍ ​មាន​ទាំង​ទេសចរណ៍​បែប​វប្បធម៌ ប្រវត្តិ​សាស្រ្ត និង​ទេសចរណ៍​កែច្នៃ ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រាប់លាន​នាក់​ទៅ​លេង​កម្សាន្ត​ក្នុង​មួយ​ឆ្នាំ​ៗ។ ដោយឡែក នាពេលនេះទី​ធ្លានៅ​​ក្នុងបរិវេណ​​អាកាស​យានដ្ឋានខេត្ត​​បាត់ដំបង កំពុង​ក្លាយ​ជា​កន្លែង​ទេសចរណ៍​មួយ​ទៀត​សម្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត​ ព្រោះ​នៅ​ពេល​ល្ងាច​តែង​តែ​មាន​ពលរដ្ឋ​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ។

ពលរដ្ឋ​ដែល​​ទៅដើរកម្សាន្ត​ភាគច្រើនជាលក្ខណៈគ្រួសារ ខ្លះនាំកូនចៅ សាច់ញាតិ ទៅក្រាលកន្ទេល អង្គុយលេង​ញ៉ាំអាហារ ដោយអង្គុយឃ្លាតៗពីគ្នា ដោយសារ ទីតាំងនេះមានទីធ្លាធំទូលាយ និង ខ្លះលេងកីឡា ដើរ រត់ និង ជិះកង់ជាដើម។

អាកាសយានដ្ឋានបាត់ដំបង បានបើកដំណើរការដំបូង កាលពីឆ្នាំ១៩៦៧ ហើយ​ត្រូវបាន​បិទដំណើរ​​ការទាំងស្រុងត្រឹម ឆ្នាំ១៩៧៥ ខណៈ​ដែលរបបខ្មែរក្រហមកាន់កាប់អំណាច។ ក្រោយ​​ពីរបបខ្មែរក្រហមបានដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបង បាន​បើកដំណើរការឡើងវិញ ប៉ុន្តែ​បម្រើឱ្យតែវិស័យ​​អាកាសចរណ៍យោធាប៉ុណ្ណោះ ក្រោយមកទៀតនាអំឡុងឆ្នាំ១៩៩១ ចំណត​អាកាស​យានដ្ឋាន​នេះបានបិទដំណើរការរហូត​មកដល់បច្ចុប្បន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣ នាទីutes មុន

មន្ត្រីជំនាញ ស្ទាក់ចាប់រថយន្តដឹកសាច់បង្កកនាំចូលពីវៀតណាមខុសច្បាប់ ជិត ៤ តោន

ព័ត៌មានជាតិ១៤ នាទីutes មុន

ស្នងការរងនគរបាលជាតិ ជំរុញដល់កងកម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើសអនឡាញខុសច្បាប់

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ធ្លាក់យន្តហោះទ័ពអាកាសបង់ក្លាដែសលើសាលារៀន សម្លាប់មនុស្ស ២០ នាក់និងរបួសជាង ១៧០ នាក់

កីឡា២៨ នាទីutes មុន

ផ្លូវ​ការ! ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រើពហុកីឡដ្ឋាន​ជាតិមរតក​តេជោ ​ខណៈ ភ្នំពេញ​ក្រោន លេង​ក្រៅដី​សម្រាប់​លីគជុំទី១

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

អ្វីជាបទប្បញ្ញត្តិបែប «នុយក្លេអ៊ែរ» ដែល EU អាចប្រើដើម្បីសងសឹកពន្ធ ត្រាំ?

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២០ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម