Connect with us

KPT+

សមាគមក្លិបទេសចរណ៍សៀមរាប បន្តអំពាវនាវឱ្យយុវជនចូលសិក្សាក្នុងវគ្គបណ្តុះបណ្តាលជំនាញក្នុងវិស័យទេសចរណ៍

បានផុស

នៅ

សមាគមក្លិបទេសចរណ៍សៀមរាប (STC)  កំពុងបន្តអំពាវនាវឱ្យយុវជនចូលសិក្សាក្នុងវគ្គបណ្តុះបណ្តាលជំនាញក្នុងវិស័យទេសចរណ៍ ដោយឆ្នាំ២០២៤នេះ​ STC នឹងធ្វើការជ្រើសរើសសិក្ខាកាមចំនួន២០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ សមាគមក្លិបទេសចរណ៍សៀមរាប(STC) ជម្រាបទៅសាធារណជន បណ្តាស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍នានា អំពីវឌ្ឍនភាពនៃការជ្រើសរើស សិក្ខាកាម ចំនួន២០០នាក់ ក្រោមសហហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍(SDF) ការប្រើកម្មវិធីហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញដោយសមាគមក្លិបទេសចរណ៍សៀមរាប(STC) ក្រោមសហហិរញ្ញប្បទានពី មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោង រៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេល០៨ខែ ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណង ដើម្បីរួមចំណែក ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព ចំពោះការផ្តល់សេវាកម្ម ជូនភ្ញៀវទេសចរក្នុងខេត្តសៀមរាប ។

សម្រាប់ឆ្នាំ២០២៤នេះ សមាគមក្លិបទេសចរណ៍សៀមរាបនឹង ធ្វើការជ្រើសរើសសិក្ខាកាមដែល មានអាយុ ចាប់ពី១៨ឆ្នាំឡើងទៅ ចំនួន ២០០នាក់ លើមុខជំនាញ ដូចជា ការិយាល័យជួរមុខ ម្ហូបអាហារ និងភេសជ្ជៈ គេហកិច្ច និងផ្នែកចម្អិនអាហារ។ បើយោងតាម ការបង្ហោះខិត្តប័ណ្ណលើគេហទំព័រផ្លូវការរបស់សមាគម ការចែករំលែកវីដេអូរខ្លឹមសារនៃការផ្សព្វផ្សាយដោយមានការគាំទ្រពីសាធារណជន និងការគាំទ្រ ចេញពីគេហទំព័រ៖ រដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប  មន្ទីទេសចរណ៍ខេត្តសៀមរាប  កម្មវិធីហូកានៃគម្រោងអភិវឌ្ឍន៍ជំនាញ និងតាមរយៈសកម្ម ភាពចុះជួបផ្ទាល់តាមបណ្តាស្រុកពួក អង្គរធំ ជីក្រែង បាគង បន្ទាយស្រី និងស្វាយលើ ។

 ស្រុកសៀមរាបមាន សង្កាត់គោកចក សង្កាត់ក្របីរៀល ភ្នំក្រោម ចុងឃ្នៀស និងតាមទីប្រជុំជន សាលារៀនចុះតាមមណ្ឌលសិក្សា និងអង្គការ ។ មកដល់ត្រឹម ០៧ ខែមិថុនា ឆ្នាំ២០២៤ សមាគមទទួលបានបេក្ខភាពមកដាក់ពាក្យដាក់ សិក្សា៣៥%ហើយ សម្រាប់ចំនួនដែលនៅសល់សមាគមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការសហការពីពលរដ្ឋ បន្តការចែករំលែកព័ត៌មាននេះ និងបានដល់ទៅប្អូនៗដែលមានបំណងក្នុងការសិក្សា ។ 

ការចូលរួមផ្សព្វផ្សាយនេះ ជាកត្តាជំរុញយ៉ាងសំខាន់ ក្នុងការជួយឱ្យគម្រោងទទួល បានជោគជ័យតាមផែនការ និងចូលរួមជួយដល់ក្មេង២០០នាក់ រួមទាំងគ្រួសាររបស់គេឱ្យ មានជីវភាពពីក្រមកជីវភាពមធ្យម ជួយស្ដារវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប ធានាឱ្យវិស័យមួយនេះ ប្រកបដោយបដិសណ្ឋារកិច្ចល្អ វិជ្ជាជីវៈ ស្តង់ដា ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម