ជីវិតកម្សាន្ដ
ចំណុចពិសេសមួយចំនួនរបស់ Bella Ranee ដែលធ្វើឲ្យអ្នកគាំទ្រស្រឡាញ់ដកចិត្តមិនរួច
ជាការពិតណាស់ តារាសម្ដែងថៃ Bella Ranee Campen មានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាតួឯកស្រីលំដាប់ជួរមុខ ដែលមានអ្នកគាំទ្រជាច្រើនជុំវិញពិភពលោក ស្រឡាញ់គាំទ្រ បន្ទាប់ពីនាងសម្ដែងជាតួអង្គ ការ៉ាកេត នៅក្នុងរឿង បុព្វេសន្និវាស កាលពីឆ្នាំ២០១៨កន្លងមកនេះ ហើយ Bella ក៏នៅតែបន្ដទទួលបានប្រជាប្រិយភាពរហូតមកដល់បច្ចុប្បន្ននេះ។

ជាមួយគ្នានេះដែរ តារាសម្ដែងស្រីវ័យ ៣៤ឆ្នាំរូបនេះ មិនត្រឹមតែមានសមត្ថភាពសម្ដែងល្អឥតខ្ចោះនោះទេ នាងតែទាំងមានសម្រស់ស្រស់ស្អាតក្មេងជាងវ័យថែមទៀតផង។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រស្រឡាញ់ និង សរសើរ ចាត់ទុកតារាស្រីរូបនេះ ជាតារាគម្រូនោះ គឺមិនត្រឹមតែសំអាងលើ ការសម្ដែង និង សម្រស់តែម៉្យាងនោះទេ ប៉ុន្ដែនៅមាន ចំណុចពិសេសមួយចំនួនទៀតដែលធ្វើឲ្យ Bella Ranee ទាញយកបេះដូងអ្នកទស្សនាបានយ៉ាងច្រើនលើសលុប។
Bella Ranee ជាតារាស្រី ដែលមានរឿងអាស្រូវតិចបំផុត

តួឯកស្រីរូបនេះ ត្រូវបានអ្នកគាំទ្រចាត់ទុកថា នាងជាតារាស្រីម្នាក់ដែលមិនប្រឡាក់ប្រឡូករឿងអាស្រូវ និង មានភាពស្អាតស្អំ ហើយរូបនាងគិតតែពីធ្វើការងារសិល្បៈតែប៉ុណ្នោះ។ ខណៈតារាសម្ដែងជាច្រើន លេចឮរឿងអាស្រូវមិនល្អ ពាក់ព័ន្ធរឿងស្នេហា ឬជីវិតផ្ទាល់ខ្លួន ចំណែកឯ Bella មានរឿងខ្សឹបខ្សៀវតែមួយគត់នោះគឺ រឿងបែកបាក់ជាមួយអតីតគូស្នេហ៍ លោក Weir បន្ទាប់ពីទាក់ទងគ្នាបាន៩ឆ្នាំ ដែលតារាសម្ដែងប្រុសដ៏ល្បីល្បាញនៅក្នុងប៉ុស្ដិ៍ទូរទស្សន៍លេខ៧ រូបនេះ លួចមានទំនាក់ទំនងជាមួយនារីផ្សេងម្នាក់ រហូតដល់ថ្នាក់មានកូនទៀតផង។
មិនតែប៉ុណ្នោះ រឿងរ៉ាវនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ហើយ Bella ទទួលបានការអាណិតស្រឡាញ់កាន់តែខ្លាំងឡើង បន្ទាប់ពីត្រូវបានអតីតសង្សារក្បត់ចិត្ត។
នាងជាតារាស្រីម្នាក់ ដែលត្រូវគេចាត់ទុកថា នារីរឹងមាំ និង ឯករាជ្យ

អ្វីដែលធ្វើឲ្យ Bella មានភាពទាក់ទាញនោះគឹ នាងមានអត្តចរិត ជាមនុស្សស្រីរឹងមាំ និង មានភាពឯករាជ្យ។ តាមរយៈការបង្ហាញសកម្មភាពក្នុងការធ្វើការងាររបស់រូបនាង ជាញឹកញយ នាងត្រូវបានគេសរសើរថា ខិតខំធ្វើការ មានភាពម៉ត់ចត់ និង តែងតែធ្វើបានល្អជានិច្ច មិនថា រូបនាងធ្វើអ្វីមួយនោះទេ Bella តែងតែបង្ហាញភាពម៉ឺងម៉ាត់ ជាមួយនឹងភាពជឿជាក់ជានិច្ច។ ជាពិសេស បើទោះបីជា តារាស្រីរូបនេះ ជួបរឿងជូរចត់ យ៉ាងណាមិញ រូបនាងនៅតែមានភាពរឹងមាំ ដូចជារឿងត្រូវបានអតីតមិត្តប្រុស ដែលខំសាងទំនាក់ទំនងជិត១០ឆ្នាំ បែរជាត្រូវគេក្បត់យ៉ាងឈឺចាប់បំផុត។ យ៉ាងណាមិញ រូបនាង មិនបានបង្ហាញភាពទន់ខ្សោយបន្ដិចនោះទេ ថែមទាំងនៅតែញញឹមទៀតផង ដោយមិនបានសម្រក់ទឹកភ្នែកមួយដំណក់នៅនឹងមុខមហាជននោះឡើយ។
Bella ជាកូនស្រីម្នាក់ ដែលស្រឡាញ់គ្រួសារខ្លាំង
ប្រសិនបើអ្នកតាមដានជីវិតផ្ទាល់ខ្លួនរបស់ តារាសម្ដែងរូបនេះ តាមរយៈគណនីបណ្ដាញសង្គម អ្នកប្រាកដជាដឹងច្បាស់ហើយថា រូបនាងស្រឡាញ់គ្រួសារយ៉ាងណា។ ភាគច្រើន ក្រោយពីទំនេរពីការងារសិល្បៈ Bella តែងតែចំណាយពេលវេលា ជាមួយអ្នកម្ដាយជាទី ស្រឡាញ់របស់ខ្លួន។

គ្រាន់តែមើលតាមរយៈការបង្ហោះរូបភាពជាមួយម្ដាយ ក៏អាចធ្វើឲ្យអ្នកគាំទ្រដឹងហើយថា រូបនាងមានភាពជិតស្និតនឹងគ្រួសារយ៉ាងណាដែរ។ ជាពិសេស គ្រួសាររបស់នាង ពិតជាមានសុភមង្គលខ្លាំងណាស់ ពួកគេតែងតែធ្វើដំណើរកម្សាន្តជាមួយ Bella យ៉ាងមានក្ដីសុខ ហើយតារាស្រីរូបនេះ ក៏ឧស្សាហ៍ឆ្លៀតពេលវេលាឲ្យសមាជិកគ្រួសារផងដែរ បើទោះបីជានាងមានភាពមមាញឹកក្នុងការងារសិល្បៈយ៉ាងក្ដី។
ជាមនុស្ស ដែលចូលចិត្តធ្វើបុណ្យ

បើយើងសង្កេតមើលជីវិតប្រចាំថ្ងៃរបស់ Bella យើងនឹងឃើញហើយថា យ៉ាងតិចណាស់ រូបនាងទៅវត្តធ្វើបុណ្យ២ដងដែរ ក្នុងមួយខែ។ តាមរយៈការធ្វើបុណ្យនៅក្នុងវត្តបែបនេះ នាងត្រូវបានគេចាត់ទុកថា ជាមនុស្សមានសន្ដានចិត្តល្អ ចិត្តត្រជាក់ និងមានគំនិតចាស់ទុំ។ មិនតែប៉ុណ្ណោះ តួអង្គ នាងការ៉ាកេតរូបនេះ តែងតែឃើញយកចង្ហាន់ទៅវត្ត ជាមួយនឹងអ្នកម្ដាយ ស្ទើតែគ្រប់ថ្ងៃសិលទាំងអស់។
ចំណុចពិសេសៗខាងលើនេះហើយ ដែល Bella Ranee ធ្វើឲ្យអ្នកគាំទ្រផ្ដល់ក្ដីស្រឡាញ់ ហើយប្រជាប្រិយភាពរបស់រូបនេះ ក៏កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ