Connect with us

KPT+

ដាក់​ទុន​រកស៊ី​ជាមួយ​មនុស្ស ៧ ប្រភេទ​នេះ ដូច​យក​លុយ​ជះ​ចោល

បានផុស

នៅ

បណ្ដាក់​ទុក​រកស៊ី​ចូលគ្នា ជា​​រឿង​ល្អ​សម្រាប់​អាជីវកម្ម​នានា បើ​សិន​មាន​ដៃគូ​ល្អ។ ប៉ុន្តែ​វា​ជា​រឿង​ស្មុគស្មាញ ខាត​ប្រយោជន៍ បើមិនចេះសង្កេតមើលមនុស្សដែលដាក់ទុនជាមួយនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះជាជាចរិតមនុស្ស ៧ ប្រភេទដែលមិនគួររកស៊ីជាមួយ៖

១ ស្គាល់តែចំណេញ

ធ្វើ​អាជីវក​ម្ម តើ​នរណាមិនចង់បានប្រាក់ចំណេញ? ប៉ុន្តែបើដៃគូដាក់ទុនភ្លាម រកចំណេញភ្លែត នោះក៏មិនគួរចំណាយពេលរកស៊ីជាមួយមនុស្សប្រភេទនេះ ដែរព្រោះបើជួញដូរខាត ពួកគេនឹងរត់ចោល ដោយសារមិនបានស្រឡាញ់ មិនតស៊ូ ប៉ុន្តែចង់បានតែចំណេញ។

២ មនុស្សគ្មានភាពស្មោះត្រង់

កុំដាក់ទុនរកស៊ីជាមួយមនុស្សដែលពេលប្រជុំគ្នា​ និយាយមកបែបងាយៗ ហើយចូលចិត្តនិយាយពីក្រោយខ្នង អ្នកនេះឬអ្នកនោះ មិនសូវល្អ ។ មនុស្សប្រភេទនេះតែងតែនិយាយអឺអើយ៉ាងម៉េចចក៏បាន ឬ មិនអីទេនោះ ប៉ុន្តែសុទ្ធតែមិនគួរឱ្យទុកចិត្តឡើយ។

៣ មនុស្សខ្វះជំនាញច្បាស់

មានគំនិតរកស៊ីជារឿងល្អមួយ តែបើគ្មានជំនាញពិតប្រាកដ ក៏ពិបាកចាប់ដៃគូជាមួយដែរ ដោយសារក្នុងវិស័យជំនួញត្រូវការជំនាញច្រើន។ យ៉ាងហោចណាស់ ដៃគូគួរតែមានជំនាញមួយឬពីរដូចជា ទីផ្សារ ឬដឹកនាំជាដើម។ យ៉ាងណា បើពួកគេគ្មានជំនាញអ្វីសោះ ហើយមានតែលុយ នោះរកស៊ីមិនងាយទៅមុខទេ។

៤ មនុស្សនិយមផ្លូវកាត់

មនុស្សចូលចិត្តលេងផ្លូវកាត់ ជាមនុស្សគ្រោះថ្នាក់ខ្លាំងណាស់​ ងាយចាញ់បោកគេ និងងាយបោកគេដូចគ្នា។ ​ប្រភេទពួកគេ មិនដែលគិតរឿងគុណធម៌អីទេ សំខាន់ឲ្យតែចំណេញច្រើន ធ្វើអ្វីបានទាំងអស់​។ រាល់ជំនួញទាំងឡាយ បើនិយមផ្លូវកាត់ មិនអាចឈរជើងបានយូរឡើយ មិនយូរមិនឆាប់ រលំមិនខាន។

៥ មនុស្សសម្បូរជម្រើស

មនុស្សដែលតែងតែចង់ធ្វើនេះ ឬចង់ធ្វើនោះ គ្រប់ពេល គ្មានភាពច្បាស់លាស់ កុំរកស៊ីជាមួយអី។ ពួកគេគ្មានពេលផ្តោតអារម្មណ៍ទៅលើអាជីវកម្មរបស់ខ្លួនទេ ដោយសារតែ រវល់តែចង់ចាប់ផ្តើមជំនួញច្រើនមុខពេកក្នុងពេលតែមួយ។ បើដាក់ចិត្តចាប់ដៃគូ ក៏នឹងឈឺក្បាលវិលមុខជាមួយពួកគេមិនឈប់ឡើយ។

៦ មនុស្សមានបញ្ហាច្រើន

មនុស្សដែលមានបញ្ហាគ្រប់ពេលវេលា ទាំងជីវិតផ្ទាល់ខ្លួននិងគ្រួសារ ពិតជាពិបាកដាក់ទុនជាមួយណាស់ ដោយសារតែពួកគេរវល់ដោះស្រាយជាមួយបញ្ហា គ្មានពេលជួយអាជីវកម្មឲ្យជោគជ័យឡើយ។ ម្យ៉ាងទៀត បើសម្បូរបញ្ហាពេក ពួកគេមិនសូវមានអារម្មណ៍ផ្តោតលើការរកស៊ីឡើយ ដូច្នេះកុំរកស៊ីជាមួយធ្វើអី។

៧ មនុស្សខ្វះការតស៊ូ

ប្រភេទមនុស្សនិយាយ ១០ តែធ្វើបានតែ១ ​មិនចេះតស៊ូនឹង​ការងារលំបាក ហើយបានត្រឹមតែប៉ប៉ោចតែប៉ុណ្ណឹង។​ នៅពេលចាប់ផ្ដើមអាជីវកម្មហើយជួបបញ្ហា ពួកគេ​ក៏ផ្ដើមរអ៊ូរទាំ គ្មានភាពអំណត់  ​ព្រោះតែប្រភេទពួកគេ ជាប្រភេទអួត រមែងមើលស្រាលបញ្ហា ​ប៉ុន្តែពេលជួបបញ្ហា​មិនចេះដោះស្រាយនោះទេ។ បើជួបក្រុមមនុស្សនេះ កុំខាតពេលជួញដូរជាមួយឲ្យសោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖ជីវិតគឺជាវិថីស្វែងរកបទពិសោធន៍ កុំនៅមួយកន្លែងអ្នកនឹងខាតបង់វេលា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ ម៉ោង មុន

កម្ពុជា រក​មេដាយបាន ១៦គ្រឿង ក្នុង​នោះមាស ២គ្រឿង នៅថ្ងៃទី១៩ នេះ ក្នុងស៊ីហ្គេមនៅ​វៀតណាម

នយោបាយ៥ ម៉ោង មុន

នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ដំបូង គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គ្រោង​ជួបជុំគ្នា​នៅតាម​ឃុំ សង្កាត់ ចំនួន​៣

នយោបាយ៥ ម៉ោង មុន

គ​.​ជ​.​ប សម្រេច​លើ​ឯកសារ​មួយចំនួន ដើម្បី​ស្ថាប័ន​ពាក់ព័ន្ធ​អនុញ្ញាត​ឲ្យ​បុគ្គលិក កម្មករ និយោជិត បាន​ទៅ​បោះឆ្នោត

ព័ត៌មានជាតិ៥ ម៉ោង មុន

អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវបាន​ផ្តល់ជូន​កម្ម​ករ​ប្រមូល​សំរាម​ជិត​២០០០​នាក់ នៅក្នុង​រាជធានី​ភ្នំពេញ

វប្បធម៌ ជំនឿ៥ ម៉ោង មុន

សុបិនប្ដូរបន្ទប់ថ្មី ផ្ទះថ្មី ឬភូមិ-ស្រុកថ្មី សុទ្ធសឹងជាប្រផ្នូលអាក្រក់

Sokha Hotels

ព័ត៌មានពេញនិយម