KPT+
អាថ៌កំបាំង២ចំណុច ដែលជីវិតជោគជ័យ មិនដូចពួកសេដ្ឋីនិយាយឡើយ
មនុស្សខ្លះមិនជឿលើអាថ៌កំបាំងនៃភាពជោគជ័យទេ។ ពួកគេភាគច្រើនមិនទទួលយកការណែនាំពីអ្នកជំនាញពិតប្រាកដឡើយ បែរជាជឿងប់លើសម្ដីអ្នកមាននានា ដែលនិយាយផ្លូវការលើឆាក។ តើអ្នកមានណា ចង់ឲ្យយើងមានដែរនោះ?
សម្ដីផ្លូវការភាគច្រើនជាការរៀបចំ វាមិនពិតច្រើនភាគរយណាស់ ព្រោះវាជាផ្នែកនៃយុទ្ធនាការទំនាក់ទំនងសាធារណៈ។
ធម្មតាទេយើងតែងតែជឿអ្នកមានលុយមានហាងមានក្រុមហ៊ុនតែតាមពិតយើងគួរសិក្សាចំណុចទាំងនេះប្រសិនចង់បានជោគជ័យក្នុងជីវិត៖
១.គ្រោងអ្វីៗក្នុងលទ្ធភាពដែលយើងអាចធ្វើបាន

ប៉ុន្មានឆ្នាំចុងក្រោយនេះមនុស្សជាច្រើនគិតថា ត្រូវតែតែលេចធ្លោបំផុតនៅក្នុងវិស័យ ឬវិជ្ជាជីៈរបស់ពួកគេ ដូចជាពេទ្យដ៏ល្បី អ្នកច្បាប់ដ៏ថ្លៃម្នាក់ ប៉ុន្តែបើសិនព្យាយាមហើយ នៅតែមានលទ្ធផលដដែលជាដដែល សាកល្បងមកគិតថា ថ្ងៃនេះយើងត្រូវតែល្អ ប៉ុន្តែក៏មិនបាច់ល្អឥតខ្ចោះដែរ។ កុំនាំខ្លួនឯងវេទនាជាមួយភាពល្អឥតខ្ចោះ។
ចង់បានរឿងល្អឥតខ្ចោះដូចនាំភាពអំពល់ទុក្ខមកលើខ្លួនឯង ឲ្យឈឺចាប់ព្រោះមិនបានដូចចិត្តចង់ព្រោះគ្មានអ្នកណាឥតខ្ចោះឡើយ។
មិនថាជាការងារអ្វីក្ដី រៀបចំវាតាមសម្រួល កុំគិតអំពីឧបសគ្គ គិតអំពីការចោទជាសំណួរឬការជំទាស់ទាំងពួងដែលអាចកើតមាន។ សន្សឹមៗ យើងក៏មានពេលធ្វើការស្រាវជ្រាវលើមនុស្សដែលនឹងត្រូវប្រឈមមុខ ឬក្រុមហ៊ុនរបស់ពួកគេ ដើម្បីដឹងពីអ្វីដែលត្រូវរំពឹង។
អត្តពលិក Dominique Cruz ម្ចាស់ជើងឯកប្រដាល់ក្បាច់ប្រដាល់ចម្រុះអាមេរិកនិយាយថា“ ការត្រៀមរៀបចំគឺជាផ្នត់គំនិត ! មិនថាអាជីពអ្វី! ខ្ញុំតែងតែរៀនធ្វើការងារលើសម៉ោង។ មិនមែនគ្រប់អ្នកមានដែលទេពកោសល្យតែងតែឈ្នះគ្រប់ពេលនោះទេ ប៉ុន្តែត្រូវតែមានការរៀបចំទុកជាមុនត្រឹមត្រូវ “។
២. ចេះរង់ចាំព្រោះ ពេលវេលាល្អនឹងមកដល់

សាកស្រមៃថាខ្លួនឯងគឺកំពុងរត់ប្រណាំងនៅទីលានមួយ ។ នេះជាគឺជាពេលវេលាក្ដៅគគុកសម្រាប់ការប្រណាំង។ ដូច្នេះយើងមិនអាចលះបង់ចោលការប្រឹងប្រែងពាក់កណ្ដាលទីទេ ព្រោះឱកាសជាលើកទី ២ គឺមិនមែនចេះតែត្រូវបានផ្ដល់ឲ្យឡើយ។
អ្វីដែលយើងធ្វើអស់ពីលទ្ធភាពជារឿងគ្រប់យ៉ាង! ជាការបង្ហាញថាយើងជាអ្នកណា គិតយ៉ាងណា និងមានការតាំងចិត្តដែរទេ?
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រើជីវិតជាមួយផ្នត់គំនិតទាំងនេះ នឹងជោគជ័យទាំងវ័យក្មេង
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


