KPT+
របរដែលធ្វើព្រោះឃើញចំណេញ តែចិត្តមិនស្រលាញ់ មុនក្រោយនឹងដួល
មុខជំនួញគ្រប់យ៉ាងដែលកសាងមកអ្នកត្រូវតែស្រលាញ់វា។
រឿងចុងក្រោយបង្អស់និងសំខាន់បំផុត នៅក្នុងបញ្ជីគម្រោងរកស៊ីមួយៗ គឺសំណួរធំថា រករបរហ្នឹង យើងចូលចិត្តវាអត់ ឬព្រោះចង់ចំណេញក្បាលកាក់ហើយក៏ធ្វើៗទៅ?

អ្វីដែលអ្នកកំពុងធ្វើអ្នកត្រូវតែស្រឡាញ់វាទើបអ្នកផ្សេងគេមកស្រលាញ់តាមដែរ។ នោះហើយជាមូលហេតុដែលមនុស្សតែងតែនិយាយថា៖ កុំធ្វើវាដើម្បីលុយ! ប្រសិនបើអ្នកមិនស្រឡាញ់វាទេ ប្រសិនបើអ្នកមិនឈ្លក់វង្វេងនឹងវាទេ អ្នកនឹងមិនស៊ូបានទេ ហើយអ្នកនឹងបរាជ័យ។
ពេលវេលាលំបាកនិងបញ្ហាដែលអាចនឹងកើតឡើង តែងតែធ្វើឱ្យអ្នករកស៊ីម្នាក់ៗ នឹងចង់ឈប់រាប់លានដង។
ប្រសិនបើអ្នកមិនស្រឡាញ់វា ប្រសិនបើអ្នកមិនមានចំណង់ចំណូលចិត្តចំពោះវាជ្រៅ អ្នកនឹងឈប់កណ្តាលផ្លូវមុនពេលទៅដល់ជោគជ័យ ។

សហគ្រិនម្នាក់ៗ ក្រឡេកមើលវត្ថុផ្សេងៗគ្នាហើយទីផ្សារក្នុងខួរក្បាលពួកគេក៏វិភាគចេញមកមិនដូចគ្នា។ ពួកគេចូលរួមក្នុងអាជីវកម្មមិនឈប់ឈរទេ តែមានតែ១ភាគរយប៉ុណ្ណោះដែលជោគជ័យ។ មួយភាគដ៏តូចនោះគេជោគជ័យ ព្រោះពួកគេ ពិតជាយកចិត្តទុកដាក់ចំពោះផលិតផលដែលពួកគេកំពុងកសាងនិងរំភើបក្នុងការប្រឈមនឹងបញ្ហាដែលពួកគេកំពុងដោះស្រាយ។
គ្រប់យ៉ាងក្នុងជីវិតត្រូវការថាមពលនៃកម្លាំងចិត្តនិងគុណតម្លៃនៃអ្វីដែលអ្នកកំពុងធ្វើ។ បើអ្នកអាចរៀបការជាមួយមនុស្សចាស់ម្នាក់ដើម្បីលុយ នោះសឹមរកស៊ីរបរដែលអ្នកមិនស្រលាញ់ដើម្បីលុយ។ តើវាយូរអង្វែងដែរទេ?
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ យុទ្ធសាស្ត្រហិរញ្ញវត្ថុដែលបណ្តាម្ចាស់អាជីវកម្មថ្មីថ្មោង គួរអាន!
ចុចអាន៖ យុទ្ធសាស្ត្រ Marketing មិនល្អចំនួន៣ ដែលសម្លាប់យីហោអ្នកចោល
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


