ព័ត៌មានជាតិ
មជ្ឈមណ្ឌលបណ្តុះបណ្តាលខេត្តរតនគិរី ផ្តល់អាហាររូបករណ៍រៀនជំនាញបច្ចេកទេស ១២៤០ កន្លែង
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី ជាគ្រឹះស្ថានរដ្ឋដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍សិក្សាឥតបង់ថ្លៃដល់សិក្ខាកាម សិស្សានុសិស្ស និងយុវជនឱ្យចូលរៀនជំនាញបច្ចេកទេសចំនួន ១ ២៤០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។

វគ្គបណ្តុះបណ្តាលនេះមានចំនួន ១២ជំនាញ ក្នុងនោះរួមមាន ការងារកំបោរ(ជាងសំណង់)៤០នាក់ ដំឡើងបណ្តាញបំពង់ទឹក ៣០នាក់ ដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ១២០នាក់, រចនាក្រាហ្វិកដោយកុំព្យូទ័រ ៦០នាក់, សេវាកម្មកុំព្យូទ័រ ៣០នាក់, ការដាំ ការថែទាំ និងប្រមូលផលដំណាំស្វាយចន្ទី ៣០០នាក់ , ការចិញ្ចឹម និងថែទាំត្រីប្រា ២៤០នាក់ ការថែទាំ និងជួសជុលទោចក្រយានយន្ត ៦០ នាក់ ការផលិតនំ ១២០នាក់ ធុរកិច្ចភេសជ្ជៈ ៦០នាក់, សេវាកម្មសំអាងកាយ ៩០នាក់ និងសេវាកម្មកាត់សក់បុរស ៩០នាក់។

លើសពីនេះ យុវជនយុវនារីដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យមានឱកាសទទួលបានប្រាក់ឧបត្ថម្ភបន្ថែលក្នុងអំឡុងពេលសិក្សា ២៨០ ០០០ រៀលក្នុងមួយខែ។ យុវជនជាស្រ្តី ជនពិការ ជនជាតិដើមភាគតិចត្រូវបានផ្តល់អាទិភាពក្នុងការចុះឈ្មោះចូលរៀន។ សម្រាប់សិក្ខាកាមទាំងអស់ដែលមានចំណាប់អារម្មណ៍ អាចទៅដាក់ពាក្យចូលរៀនតាមរយៈអាសយដ្ឋាន អាសយដ្ឋាន ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ទូរសព្ទទំនាក់ទំនង ០៩៧ ៤៧០ ៦១៨៤/០១២ ៦១៤ ១៤៥។

លោកស្រី ភារ៉ា ប្រធានរដ្ឋបាលមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី បានឱ្យដឹងថាការចុះឈ្មោះចូលរៀនចាប់ពីដើមខែតុលាតទៅ ហើយចាប់ផ្តើមចូលរៀននៅថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៦ ដែលគិតមកដល់ពេលនេះ មានអ្នកចុះឈ្មោះចូលរៀន ២០០នាក់ហើយ។ លោកស្រីបន្តថា ចំពោះសិស្សដែលមិនមានបណ្ណសមធម៌ និងបណ្ណរងមហានិភ័យ មជ្ឈមណ្ឌលក៏នឹងផ្តល់តែកន្លែងស្នាក់នៅដូចគ្នា ប៉ុន្តែសម្រាប់បាយទឹក ម្ហូបអាហារ ត្រូវផ្គត់ផ្គង់ខ្លួនឯង និងមិនទទួលបានថវិកាឧបត្ថម្ភជាប្រចាំខែដូចអ្នកមានបណ្ណក្រីក្រ និងបណ្ណរងហានិភ័យឡើយ។

គួរជម្រាបថា ក្រោយបញ្ចប់ការសិក្សាសិក្ខាកាមទាំងអស់នឹងទទួលបានសញ្ញាបត្របច្ចេកទេសជំនាញវិជ្ជាជីវៈ ១ (C1-1.5M)។ សញ្ញាបត្រដ៏មានតម្លៃនេះ បញ្ជាក់ពីការសិក្សាជំនាញបច្ចេកទេសដែលបានទៅអនុវត្តដោយផ្ទាល់ជាមួយក្រុមហ៊ុន និងសហគ្រាសនៅក្នុងខេត្តរតនគិរី។ លើសនេះ បេក្ខជនអាចដាក់ពាក្យបម្រើកាងារនៅទីនោះបាន បើសិនជាពួកគេចាប់អារម្មណ៍ ពីព្រោះថាក្រុមហ៊ុននិងសហគ្រាសមួយចំនួនកំពុងត្រូវការកម្លាំងពលកម្ម ដែលជាឱកាសសម្រាប់យុវជន យុវនារី ដែលមានជំនាញស្រាប់៕
អត្ថបទ៖ ខៀវ ចាប
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២១ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


