ព័ត៌មានជាតិ
គម្រោងស្ថាបនាផ្លូវកៅស៊ូ និងផ្លូវបេតុងប្រវែង១០គីឡូម៉ែត្រក្នុងខេត្តមណ្ឌលគិរី គ្រោងបើកការដ្ឋានចុងឆ្នាំ ២០២៥
លោក ធន សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទបានផ្តល់ថវិកាតាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជាដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សម្រាប់គម្រោងពាក់ព័ន្ធនឹងការសាងសង់ផ្លូវក្រាលកៅស៊ូ DBST ពីរជាន់ និងផ្លូវបេតុងមួយខ្សែ ប្រវែងសរុប ១០ ០០០ ម៉ែត្រ និងទទឹង ៧ ម៉ែត្រ ចាប់ពីចំណុចភូមិពូក្រេង ឃុំស្រែអំពូម ឆ្ពោះទៅកាន់ភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោកបានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានផែនការសាងសង់ផ្លូវនេះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ មន្ត្រីជំនាញអភិវឌ្ឍន៍ខេត្តបានសហការជាមួយទីប្រឹក្សាបច្ចេកទេសគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងអាជ្ញាធរមូលដ្ឋាន មេឃុំក្រង់តេះ ប្រធានសហគមន៍ ចុះពិនិត្យទីតាំងផ្ទាល់ដើម្បីដោះស្រាយប៉ះពាល់ជូនពលរដ្ឋដែលអាចកើតមាននៃការសាងសង់ផ្លូវកៅស៊ូ។ តាមផែនការគម្រោងនេះ នឹងបើកការដ្ឋានស្ថាបនាផ្លូវនៅចុងឆ្នាំ២០២៥នេះតទៅ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្រោយពីមន្រ្តីជំនាញចុះពិនិត្យទីតាំង ជាលទ្ធផលក្រុមការងារបានរកឃើញផលប៉ះពាល់ចំនួន៣ទីតាំងរបស់ប្រជាពលរដ្ឋរួមមាន សំយ៉ាបតូបលក់ចាប់ហ៊ួយចំនួន០២កន្លែង របងចម្ការកៅស៊ូ ចំនួន០១កន្លែង និងរបងចំការម្រេច ចំនួន០១កន្លែង ។ ចំពោះទីតាំងប៉ះពាល់ទាំងនោះ ប្រជាពលរដ្ឋដែលជាម្ចាស់ បានសហការជាមួយអាជ្ញាធរបានយ៉ាងល្អ ដើម្បីឱ្យការស្ថាបនាផ្លូវធ្វើទៅដោយទាំងរលូននិងជោគជ័យនៅពេលឆាប់ៗខាងមុខនេះផងដែរ។

ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានមន្ទីរអភិវឌ្ឍន៍ជនបទជាសេនាធិការកំពុងដើរតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមចំណែកក្នុងការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាប័ន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធ៌ម សំដៅធានាបាននូវប្រាក់ចំណូលគ្រួសារ ប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរ និងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតំបន់ទីជនបទ។

ក្រសួងក៏កំពុងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទឱ្យបានឆាប់រហ័ស លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិត របស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរឡើង តាមរយ:ការធ្វើឱ្យប្រសើរឡើងតាមរយ:ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគមនាគមន៍ និងសេវាអប់រំអនាម័យ គាំទ្រដល់សកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធ៌ម នៅតាមតំបន់ជនបទ កែលម្អលក្ខខណ្ឌជីវិតរស់នៅរបស់ប្រជាជនឱ្យមានផាសុខភាព។ ជាពិសេសផ្លូវក្នុងមូលដ្ឋានតាមបណ្ដាតំបន់ទីជនបទដាច់ស្រយាល ដែលកំពុងតែប្រឈមការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរទាំងរដូវប្រាំងនិងរដូវវស្សា៕
អត្ថបទ៖ រៀម សុខហេង
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


