ព័ត៌មានជាតិ
ក្រសួងការងារ ផ្តល់ឱកាសរៀនជំនាញ និងរកការងារដោយឥតគិតថ្លៃ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាពដោយឥតគិតថ្លៃ ព្រមទាំងទទួលបានសេវាផ្គូផ្គងការងារ ដើម្បីបង្កើនឱកាសការងារ និងការប្រកបអាជីវកម្មនៅក្នុងប្រទេស។

តាមសេចក្តីជូនដំណឹង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) រៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាព ព្រមទាំងសេវាផ្គូផ្គងការងារដោយឥតគិតថ្លៃ សម្រាប់អតីតពលករខ្មែរ ដើម្បីជួយឱ្យពួកគេអភិវឌ្ឍជំនាញបន្ថែម ប្រើប្រាស់បទពិសោធន៍ការងារដែលទទួលបានពីក្រៅប្រទេសឱ្យស្របតាមតម្រូវការទីផ្សារការងារក្នុងស្រុក និងអាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយជោគជ័យ។

ក្រសួងបានអំពាវនាវដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) ដែលមានទីតាំងនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតាមរយៈទូរសព្ទលេខ +៨៥៥ ១២ ៦៤៦ ៥០០/+៨៥៥ ១០ ៦៤៦ ៥០០ នៅរៀងរាល់ម៉ោងធ្វើការ។
ដោយឡែក សម្រាប់អតីតពលករខ្មែរដែលមានបំណងស្វែងរកការងារធ្វើ ក្រសួងបានណែនាំឱ្យទាក់ទងទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ ដើម្បីទទួលបានព័ត៌មានអំពីឱកាសការងារ និងសេវាផ្គូផ្គងការងារដោយឥតគិតថ្លៃ។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មវិធីនេះមានគោលបំណងគាំទ្រដល់អតីតពលករខ្មែរឱ្យអាចបន្តអភិវឌ្ឍសមត្ថភាព បង្កើនឱកាសទទួលបានការងារសមរម្យ និងលើកកម្ពស់ជីវភាពរស់នៅតាមរយៈការងារ ឬការបង្កើតមុខរបរដោយខ្លួនឯង៕


-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


