Connect with us

ព័ត៌មានជាតិ

ឧប. ទៀ សីហា៖ សូមជនរួមជាតិកម្ពុជាទាំងអស់ កុំមានការរើសអើង ពូជសាសន៍ ដូចពូជសាសន៍មួយចំនួន

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រីការពារជាតិ ទៀ សីហា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រក្សា​នូវសេចក្ដីថ្លៃ​ថ្នូរ កុំ​មាន​ការ​រើសអើង​ជាតិ​សាសន៍​ដូច​ប្រទេស​មួយ​ចំនួន​ ត្រូវ​ខិតខំ​សិក្សា បង្កើន​ចំណេះ​ដឹង​ ចូលរួម​ជួយ​ដល់​ប្រទេស​ជាតិ​ឱ្យបាន​ខ្លាំង​ក្លា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធីសំណេះសំណាលជាមួយមាតាបិតា អាណាព្យាបាល សិស្សប្រឡងជាប់និទ្ទេសA និងB នៅ​ខេត្តសៀមរាបថ្ងៃទី​១៨ ខែតុលា ឆ្នាំ២០២៥​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បាន​លើក​ឡើង​ថា​កម្ពុជា​ពិត​ជា​ត្រូវ​ការ​ធន​ធាន​មនុស្ស​ដែល​មាន​ទាំង​ចំណេះ​ដឹង​ សីលធម៌ ឆ្លើយតបទៅនឹងការរីកចម្រើនដែលកម្ពុជាត្រូវឈរលើសក្តានុពលដែលខ្លួនមាន និង​ប្រឹងរស់ងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងសន្តិភាពរបស់ប្រទេសដោយ​ខ្លួនឯង។

លោក​បាន​លើក​ឡើង​ថា ក្នុង​ស្ថានភាព​ជម្លោះព្រំដែន​កម្ពុជា​និង​ថៃ​ ពលរដ្ឋ​កម្ពុជា​បាន​ឃើញ​ពី​អត្ថ​ចរិតនៃ​ការ​រើស​អើង​ពូជសាសន៍​របស់​ជន​ជាតិ​ថៃ​រួចហើយ ដូច្នេះ​សូម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហាញ​អត្ថចរិត​ដូចគ្នានេះ។

លោកថា៖ «សូមជនរួមជាតិកម្ពុជាទាំងអស់កុំមានការរើសអើងពូជសាសន៍ ដូចពូជសាសន៍មួយចំនួន»។

លោកឧបនាយករដ្ឋមន្ត្រីបាន​ផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្របន្តដើម្បីឲ្យមានសមត្ថភាពពិតប្រាកដ ត្រូវប្រកាន់យកចំណុចវិជ្ជមាននោះ នឹងខិតខំសម្រេចឲ្យបានលទ្ធផលល្អនាពេលអនាគត ព្រមទាំង ធ្វើការចែករំលែកនូវបទពិសោធន៍ ក្នុងការសិក្សាដល់សិស្សប្អូនជំនាន់ក្រោយ ក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស និង ត្រូវគោរពវិន័យសាលា និង ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង គោរពច្បាប់ចរាចរណ៍ នៅពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និង ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ។

គួរ​ឱ្យ​ដឹង​ផងដែរ​ថាលទ្ធផល​ប្រឡង​សញ្ញបត្រមធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​២០២៥​នេះ នៅ​ខេត្ត​សៀម​រាប​មាន​សិស្សប្រឡង​ជាប់​ជាង​៩ពាននាក់​ ក្នុង​នោះ​សិស្ស​និទ្ទេស​ A មាន​ចំនួន​ ២៤៧នាក់។

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម