Connect with us

ព័ត៌មានជាតិ

​​នេះជា​សហគ្រាស​ខ្មែរ​ជំនាញ​ផលិត​សាប៊ូកក់សក់ សាប៊ូ​​​បោកគក់ សាប៊ូ​លាងចាន​ គុណភាពខ្ពស់ជំនួស​ផលិត​ផល​នាំចូល

បានផុស

នៅ

ផលិតផល​ខ្មែរ​កាន់តែ​សំបូរបែប​ ស្រប​ការ​គាំទ្រ​​ពីពលរដ្ឋ​មានកំណើន​​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ ខណៈ​ដែល​​ផលិតផល​ខ្លះជាទំនិញយុទ្ធសាស្រ្ត​មាន​តម្រូវការ​ចាំបាច់​​ សម្រាប់​បម្រើ​ជីវភាព​​រស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ។

ពាក់ព័ន្ធ​ផលិតផល​ប្រើប្រាស់​ក្នុង​ផ្ទះ ឃើញ​ថា​មាន​ផលិតផល​ជាច្រើនត្រូវ​បានសហគ្រាស​ខ្មែរ​ខិតខំកែច្នៃផលិត​​ហើយ​ដែល​មាន​គុណភាពខ្ពស់អាចប្រជែងផលិតផលនាំចូលបាន។

កម្ពុជាថ្មី​ណែនាំ​​សហគ្រាស​ខ្មែរ​ដែលមានផលិត​សាប៊ូ​សម្អាត​ផ្សេងៗ​មាន​ដូចជា​ ​សាប៊ូបោកគក់​សំលៀកបំពាក់ សាប៊ូ​លាងចាន សាប៊ូកក់សក់ និង​ផលិតផលសម្អាត​ផ្សេងៗទៀត​ ដែលមានគុណភាព​អាចជំនួស​ផលិតផលនាំចូលពីប្រទេស​ជិត​ខាង។

សហគ្រាស LSV

សហគ្រាស​ LSV ដែល​ពលរដ្ឋ​ស្គាល់​ជា​ទូទៅ​តាម​រយៈ​ការ​ផលិត​សាប៊ូ​ទឹក​បោក​សំលៀកបំពាក់ (អូកា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហគ្រាស​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៣ មាន​ចេញលក់​ផលិតផល​សម្អាត​ និង​ផលិតផល​គ្រឿង​សំអាង​ផ្សេងៗ​ជាច្រើន​ប្រភេទ​។ សហគ្រាស​មានចេញ​​ម៉ាក​ផលិតផល​ផ្ទាល់​ខ្លួន​ចំនួន ៤ ម៉ាក មាន អូកា (Oka) អ៊ិមប្រេស (Empress) ណេតឆ័រផ្លាស់ (Nature PLus) និង​រីន (Rins)​។

សហគ្រាស​បាន​អនុវត្ត​​បច្ចេកវិទ្យាផលិត​តាម​​ស្តង់ដា​ជប៉ុន ដែល​​ជួយ​ឲ្យផលិតផលមានគុណភាព​ មិនចាញ់ផលិតផលនាំចូល។ ​ផលិតផលសហគ្រាស​មាន​ដូចជា សាប៊ូបោកសំលៀកំពាក់ ទឹកក្រអូប​បន្ទន់​សំលៀកបំពាក់ សាប៊ូ​លាងចាន ខណៈ​​ផ្នែក​ថែរក្សា​រាងកាយ​មាន​ដូចជា​សាប៊ូ​កក់​សក់ សាប៊ូ​ដុស​ខ្លួន និង​សាប៊ូ​ដុស​មុខ​ជាដើម។ ថ្មីៗ​នេះ​សហគ្រាស​ក៏​បាន​កែច្នៃ​បន្លែ​ស្ពៃ​ដាំ​ដុះ​ដោយ​កសិករ​ក្នុង​ស្រុក ផលិត​ធ្វើ​ជា​សាប៊ូ​កក់​សក់​ផង​ដែរ។

សហគ្រាសខ្មែរហៅហូល និងហ៊ែលឃែរ (KHH)

សហគ្រាស ខ្មែរហៅហូល និងហ៊ែលឃែរ ហៅកាត់ (KHH) ជាក្រុមហ៊ុនក្នុងស្រុកមួយ​ទៀត​ ​​ដែលកំពុងទទួលបានការ​គាំទ្រ​ច្រើនតាមរយៈ​ការ​ចេញ​លក់​សាប៊ូ​កក់សក់ម៉ាក (KLEN) ដែលកំពុងទទួលប្រជាប្រិយភាព​លើ​ទីផ្សារ។ បន្ថែមនេះ​សហគ្រា​ស​មានចេញ​ផលិតផ្សេង​ទៀត​មាន​សាប៊ូបោកគក់ម៉ាក (LoR) សាប៊ូលាង​សម្អាតម៉ាក (SAART) សរុប​មាន​ច្រើន​​ជាង​ ៣០ មុខ​មិន​ថាប្រភេទ សាប៊ូបោកគក់ សាប៊ូលាងខ្លួន សាប៊ូលាងដៃ សាប៊ូលាងចាន ទឹកក្រអូប ព្រមទាំងផលិត​ផលលាងសម្អាតទូទៅ​ផ្សេងទៀត។

សហគ្រាស​ដែល​ចាប់ផ្តើមដំណើរការ​ក្នុងអំឡុង​​ឆ្នាំ២០១៦ បានយក​​រូបមន្ត​​ផលិត​ពី​ប្រទេស​កូរ៉េខាងត្បូងលើផលិតផល​របស់​ខ្លួន​ ដោយ​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់​គ្រង​​គុណភាព​​ស្ដង់ដា​អន្តរជាតិ​ ISO 9001:2015 (UKAS)។

សហគ្រាស Cambolap

Cambolap ជា​សហគ្រាស​ផ្គត់ផ្គង់​ផលិតផល​សម្អាត​ ដែល​មាន​ប្រភព​មក​ពី​ខេត្ត​សៀមរាប។ សហគ្រាស​មាន​ផ្គត់ផ្គង់​ផលិតផល​សម្អាត​ជាច្រើនសុទ្ធ​តែ​​មាន​គុណភាព​ខ្ពស់មាន​ដូចជា សាប៊ូ​ទឹក​បោក​គក់ CL580 សាប៊ូ​ទឹក​បោក​គក់​ម៉ាស៊ីន CL590 សាប៊ូ​លាងចាន Extra Clean ទឹកក្រអូប​បន្ទន់​សាច់ក្រណាត់ EcoSoft ទឹក​ក្រអូប​បន្ទន់​ក្រណាត់ CL591 ទឹក​ជូត​ការ៉ូ Floor Cleaner និង​ទឹក​ជូត​កញ្ចក់ Windows cleaner។

សហគ្រាស​ផលិត​សាប៊ូ​សំណាង​ល្អ (SNL)

ជា​សហគ្រាស​នៅក្នុងស្រុក ដែល​បាន​ចុះបញ្ជីទទួល​ស្គាល់​ដោយ​ក្រសួង​ឧស្សាហកម្ម​ បច្ចេកវិទ្យា​និង​នវានុវត្ត។ ផលិតផល​របស់​សហគ្រាស​ សុទ្ធ​តែ​បាន​ឆ្លងកាត់​ការ​​តេស្តគុណភាព​ពី​​វិទ្យាស្ថាន​ស្ដង់ដារ​កម្ពុជា។

សហគ្រាស​មាន​ផលិត​សាប៊ូ​ប្រើប្រាស់​ជាច្រើនដូចជា​ សាប៊ូ​បោក​គក់ សាប៊ូ​លាងចាន សាប៊ូ​លាងការ៉ូ សាប៊ូ​លាង​បន្ទប់ទឹក សាប៊ូ​លាងដៃ សាប៊ូ​លាង​កញ្ចក់ សាប៊ូ​លាង​ឡាន-ម៉ូតូ សាប៊ូ​ដុះ​ខ្លួន និង​កក់​សក់ ទឹក​អូសាវែល ទឹក​ក្រអូប ទឹកអប់​បាញ់​បន្ទប់ ហ្វូម​លាង​ឡាន សារា​កង់ឡាន សារា​តាប់​ឡូ​ឡាន។

សហគ្រាស​ផលិត​សាប៊ូ សៀវ លី

សហគ្រាស​ខ្មែរ​នេះ​ក៏​មាន​ផលិត​សាប៊ូ​សម្រាប់​បម្រើ​ការ​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​មាន​ដូចជា សាប៊ូ​បោក​សំលៀកបំពាក់ សាប៊ូ​លាង​ចាន ទឹក​ជូត​ការ៉ូ និង​បន្ទប់​ជា​ដើម​។

 សិប្បកម្មផលិតសាប៊ូ អាឡាដាំង

សិប្បកម្មផលិតសាប៊ូ អាឡាដាំង ខេមបូឌា ចាប់ផ្តើម​ដំណើរការ​នៅអំឡុង​ឆ្នាំ ២០២០ ផ្តើម​ដោយ​ស្រ្តី​ខ្មែរ​អ្នកស្រី គ្រួច ចន្នី​។ បច្ចុប្បន្ន​សហគ្រាស​មាន​ផលិតសាប៊ូទឹកបោកសម្លៀកបំពាក់ និងសាប៊ូលាងចាន ដែលមួយថ្ងៃ​អាច​ផលិតបាន​បរិមាណ ១ ពាន់លីត្រ។

អ្នកស្រី គ្រួច ចន្នី​ ម្ចាស់​សិប្បកម្មផលិតសាប៊ូ អាឡាដាំង បានប្រាប់កម្ពុជាថ្មី​ថា នៅថ្ងៃខាងមុខសហគ្រាសរបស់អ្នកស្រី​​ក៏​​គ្រោង​ផលិត​សាប៊ូ​ប្រភេទ​​ផ្សេងទៀតដើម្បីបំពេញ​តម្រូវការប្រើប្រាស់ ស្រប​កំណើនការ​គាំទ្រ​ពី​ពលរដ្ឋខ្មែរមាន​ស្ទុះ​កើន​ឡើង​​ខ្លាំង​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម