ព័ត៌មានជាតិ
នាវាទេសចរណ៍មួយគ្រឿង ៣ ខែ ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចូលចតនៅកំពង់ផែក្រចេះ ១៦ លើក
រយៈពេល ៣ ខែ ចុងឆ្នាំ២០២៥ គិតចាប់ពីខែសីហា ដល់ខែតុលា ឆ្នាំ២០២៥ នាវាទេសចរណ៍មួយគ្រឿងឈ្មោះ SG.6342 BASSAC PANDAW បានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍មកចូលចតនៅកំពង់ផែក្រចេះចំនួន ១៦ លើក ដើម្បីទស្សនាទេសភាពតាមដងទន្លេមេគង្គ និងតំបន់អេកូទេសចរណ៍ដ៏មានសក្តានុពលសំខាន់ៗក្នុងខេត្តក្រចេះ។នេះបើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលទេសចរណ៍នៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ។

ដោយគិតចាប់ពីខែសីហា ឆ្នាំ២០២៥ ដល់ខែតុលា ឆ្នាំ២០២៥ នាវាទេសចរណ៍នេះបានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍មាន អូស្រ្តាលី, អង់គ្លេស, អាមេរិក, ញូហ្ស៊ីឡែន, ហូឡង់, ហ្វីលីពីន, ភូមា, ឥណ្ឌា និងកេនយ៉ា បានចូលចតកំពង់ផែក្រចេះដោយបាននាំភ្ញៀវទេសចរអន្តរជាតិទៅទស្សនាតំបន់ទេសចរណ៍ដ៏មានសក្តានុពលសំខាន់ៗរបស់ខេត្តមានដូចជា រមណីយដ្ឋានសត្វផ្សោតទន្លេមេគង្គ តំបន់អេកូទេសចរណ៍ធម្មជាតិកោះទ្រង់ និងផ្សារសាមគ្គីក្រុងក្រចេះ។

ដោយសារកត្តាភូមិសាស្ត្រនៃទន្លេមេគង្គពីភ្នំពេញមកខេត្តក្រចេះមានប្រវែងប្រមានជា ២៤០ គីឡូម៉ែត្រ មានជម្រៅទឹកជ្រៅ មិនមានទឹកជួរ ឬថ្មប៉ប្រះទឹក ជាហេតុធ្វើឱ្យនាវាបើកបរទៅមកយ៉ាងរលូនដោយមិនមានគ្រោះថ្នាក់។
ជារឿយៗ គេតែងតែសង្កេតឃើញថា មាននាវាទេសចរណ៍គ្រប់ប្រភេទមកចូលចតនៅកំពងផែក្រចេះមិនថារដូវទឹកស្រក ឬរដូវទឹកដំឡើងនោះទេ។

តាមរយៈការធ្វើដំណើរទេសចរណ៍តាមផ្លូវទឹកមកកាន់ខេត្តក្រចេះស្ដែងឱ្យឃើញថា ខេត្តក្រចេះជាខេត្តភាគឦសាន្តជាប់ដងទន្លេមេគង្គ កំពុងស្ថិតក្នុងអារម្មណ៍របស់ភ្លៀវទេសចរទាំងឡាយ ហើយការឈានមកដល់របស់ភ្ញៀវទេសចរខាងលើពិតជាបានរួមចំណែកក្នុងការបង្កើតការងារ មុខរបរ និងបង្កើនប្រាក់ចំនូលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕
អត្ថបទ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


