អាជ្ញាធរជាតិអប្សរាចុះបោះបង្គោលព្រំទីតាំងបុរាណដ្ឋានគោកគ្រឹះ និងត្រពាំងឈូក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាចុះបោះបង្គោលព្រំទីតាំងបុរាណដ្ឋានគោកគ្រឹះ និងត្រពាំងឈូក

បានផុស

នៅ

ខេត្តសៀមរាប៖ ក្រុមការងារបច្ចេកទេសទី៣នៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី និងម្ចាស់ដីជាប់ព្រំបុរាណដ្ឋានបានចុះបោះបង្គោលព្រំទីតាំងបុរាណដ្ឋានចំនួនពីរទីតាំងដោយជោគជ័យគឺ បុរាណដ្ឋានទួលគោកគ្រឹះ និងបុរាណដ្ឋានត្រពាំងឈូក ដែលមានទីតាំងស្ថិតនៅភូមិប្រិយ៍ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការបោះបង្គោលព្រំការពារបុរាណដ្ឋានទាំងនេះ គឺដើម្បីជាប្រយោជន៍ក្នុងការកំណត់ព្រំដីបុរាណដ្ឋានត្រូវការពារឱ្យបានត្រឹមត្រូវ ជៀសវាងការកាន់កាប់ដីបុរាណដ្ឋានដោយខុសច្បាប់ពីសំណាក់ឈ្មួញទិញលក់ដីធ្លី និងដើម្បីបង្ហាញប្រាប់ដល់ប្រជាពលរដ្ឋក៏ដូចសាធារណជនទូទៅឱ្យងាយស្រួលកត់សម្គាល់ទីតាំងបុរាណដ្ឋានដែលរួមមាន៖ តួប្រាសាទ ស្រះទឹក និងរចនាសម្ពន្ធនៃសំណង់បុរាណដ្ឋាន កុំឱ្យមានការរំលោភបំពានគ្រប់រូបភាព និងដើម្បីងាយស្រួលរៀបចំបុរាណដ្ឋានទាំងនេះឱ្យបានល្អប្រសើរឡើងវិញ។ 

គួរបញ្ជាក់ទៀតថា សកម្មភាពចុះបោះបង្គោលព្រំទីតាំងបុរាណដ្ឋាននេះ ក្រុមការងារនឹងបន្តធ្វើជាបន្តបន្ទាប់ទៀតនៅទីតាំងផ្សេងៗទៀតតាមផែនការដែលបានកំណត់។

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

រក​ឃើញ​មន្ត្រី​នគរបាល​១៦​នាក់​ឆ្លង​ជំងឺ​កូ​វីដ ១៩​នៅ​រាជធានី​ភ្នំពេញ​

ព័ត៌មានជាតិ១១ នាទី មុន

សម្តេច​តេ​ជោ ហ៊ុន សែន ថ្វាយព្រះពរ​ព្រះមហាក្សត្រ ក្នុងឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​វស្សា​គម្រប់​៦៨ យាង​ចូល​៦៩​ព្រះវស្សា

ជីវិតកម្សាន្ដ១៨ នាទី មុន

ស្រាយ​ចម្ងល់​មហាជន ! សុគន្ធ នីសា បញ្ជាក់​រឿង​លាក់​មុខ​ស្វាមី​មិនសូវ​បង្ហាញ​សាធារណៈ

ព័ត៌មានជាតិ២៧ នាទី មុន

ភូមិ​បិទ​ខ្ទប់​១៩​ភូមិ​ហើយ ទូទាំង​ខេត្តកំពង់ចាម ដេ​ី​ម្បី​កាត់​ខ្សែចម្លង​ជំងឺ​កូ​វីដ​-១៩

កីឡា៣៦ នាទី មុន

ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់ Brandon Vera ប្រាប់​ពី​ការ​ទៅ​ហាត់​នៅ​អាមេរិក​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services