Connect with us

ព័ត៌មានជាតិ

ផ្ទះប្រជាពលរដ្ឋ៦ខ្នងរំលំ និងសង្កត់ក្មេងស្លាប់នៅខេត្តបន្ទាយមានជ័យ

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ ផ្ទះប្រជាពលរដ្ឋ៦ខ្នងបានរលំស្ទើររាបដល់ដី និងក្មេងប្រុសម្នាក់ស្លាប់ដោយសារផ្ទះរលំសង្កត់ក្នុងករណីខ្យល់កន្ត្រាក់បោកបក់នៅវេលាម៉ោង៧យប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅភូមិបល្ល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលរដ្ឋបាល ឃុំសឿ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុនោះនៅម៉ោង៧យប់មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់បានបោកបក់ចំភូមិបល្ល័ង្គជ្រៃ ឃុំសឿ បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង ក្នុងនោះ៣ខ្នងរំលំស្ទើររាបដល់ដី និង៣ខ្នងទៀតខូចខាតមធ្យម ក្នុងនោះមានម៉ូតូចំនួន២គ្រឿងបានខូចខាតក្រោយពីកើតហេតុ។

សមត្ថកិច្ចចម្រុះបានចុះដល់កន្លែងផ្ទះរលំបានឃើញក្មេងប្រុសម្នាក់ស្លាប់ដោយសារផ្ទះសង្កត់លើ។

នគរបាលបានបញ្ជាក់ឱ្យដឹងទៀងថា នៅមុនពេលគ្រោះថ្នាក់ទាំងម្តាយឪពុក និងកូន៣នាក់ បាននៅអង្គុយ និងដេកលេងអង្រឹងក្រោមផ្ទះស្រាប់តែមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់កើតឡើង។ ម្តាយឪពុក និងកូន២នាក់ធំៗបានរត់រួច នៅតែក្មេងរងគ្រោះដេកអង្រឹងលេងមិនមានអ្នកជួយ ត្រូវខ្យល់កួចផ្ទះ និងដួលរលំសរសរជើងតាងបណ្តាលឱ្យសង្កត់ស្លាប់តែម្តង ។ សពត្រូវបានឪពុកម្តាយរៀបចំធ្វើបុណ្យាតាមប្រពៃណី។

ម្តាយក្មេងប្រុសរងគ្រោះឈ្មោះ រ៉ាក់ ស្រីនេត និងឪពុកឈ្មោះ ចាំ អឿន។ គ្រួសារនេះមានកូនចំនួន៣នាក់ ស្រី១នាក់ ក្មេងរងគ្រោះជាកូនទី៣៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម