Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត៖ ៨០ម៉ោង ក្នុង​ប្រតិបត្តិការ​រៀបចំអគារមួយចំនួន​នៅកោះពេជ្រ ដើម្បី​ព្យាបាលអ្នកជំងឺកូវីដ-១៩ ត្រូវបាន​បញ្ចប់​

បានផុស

នៅ


ដោយសារការកើនឡើងជាគំហុកនៃអត្រាអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យ​រៀប​ចំ​ទីកន្លែងបន្ថែមសម្រាប់ព្យាបាលប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវីដ-១៩​ ដើម្បីខិតខំពង្រីកឲ្យអស់លទ្ធភាពក្នុងការជួយព្យាបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលអ្នកជំងឺ​ មុននឹងឈានទៅដល់ការដាក់ឱ្យមានការព្យាបាលនៅតាមផ្ទះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុន ម៉ាណែត ដែលជាប្រធានក្រុមការងាររៀបចំបានឲ្យដឹងថា ក្រុមការងារបានរួមគ្នាធ្វើការទាំងយប់​ទាំងថ្ងៃ
ដើម្បី​​ធ្វើយ៉ាងណាឲ្យការរៀបចំអគារមួយចំនួននៅកោះពេជ្រ ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩(ប្រមាណជិត១៨០០​គ្រែ​)​ អាចដំណើរការត្រៀមទទួលព្យា​បាល​អ្នកជំងឺក្នុងរយៈពេល៨០ម៉ោង។ ជាមួយគ្នានោះ លោកបាន​អរគុណដល់​បងប្អូនក្រុមការ​ងារទាំងអស់ ដែល​បានចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ របស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះ ក្នុងរយៈពេលដ៏ខ្លីដូច្នេះ​បាន​ដែរ។

ឆ្លៀតឱកាសនេះ លោក ហ៊ុន ម៉ាណែត បាន​ថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនOCIC ដែលបាន​អនុញ្ញាតឲ្យរាជរដ្ឋាភិបាលខ្ចីទីតាំងមួយចំនួននៅកោះពេជ្រ សម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺ​កូវីដ-១៩ កម្រិតស្រាលនេះ។

បើតាមលោក ហ៊ុន ម៉ាណែត ពិតណាស់ការរៀបចំមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩​ អាចចូលរួមជួយព្យាបាល​បងប្អូនប្រជាពលរដ្ឋ ដែលបានឆ្លងជំងឺកូវីដ-១៩​ ប៉ុន្តែមិនអាចទប់ស្កាត់ ឬបញ្ចប់ការរីករាលដាលនៃជំងឺនេះបានទេ។
មានតែការចូលរួមរបស់បងប្អូនប្រជាពល​រដ្ឋទាំងអស់ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ការ​ពារ) និងក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទេ ដែលជាគន្លឹះអាចទប់ស្កាត់ការរីករាលដាល និងឈាន​ដល់ការបញ្ចប់ជំងឺកូវីដ-១៩​ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស។

ហេតុដូច្នេះសូមបងប្អូនទាំងអស់រួបរួមគ្នា តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកម្ចាត់ជំងឺកូវីដ១៩
ឲ្យអស់ពីទឹកដីខ្មែរយើង៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម