ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះតួនាទីឈានមុខរបស់អង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងលិខិតផ្ញើជូនលោកវេជ្ជបណ្ឌិត តាខេហ្សី កាសៃ (Takeshi Kasai) នាយកប្រចាំតំបន់នៃអង្គការសុខភាពពិភពលោក (WHO) កាលពីម្សិលមិញ (ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១)។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងនេះថា “ខ្ញុំមានសេចក្តីរីរាយ និងត្រូវបានលើកទឹកចិត្ត ដោយបានទទួលសារលិខិតរបស់លោកវេជ្ជបណ្ឌិត ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដែលបានលើកឡើងពីការប្តេជ្ញាចិត្តជាថ្មីរបស់អង្គការសុខភាពពិភពលោក គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់កម្ពុជាក្នុងការទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ-១៩។ ខណៈពេល ដែលប្រទេសកម្ពុជាបានរួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីឆ្នាំមុន នៅក្នុងឆ្នាំនេះ យើងខ្ញុំមិនមានភ័ព្វសំណាងណាស់នោះទេ ដោយបច្ចុប្បន្ននេះ យើងខ្ញុំកំពុងប្រឈម នឹងការឆ្លងរីករាលដាល នៃវីរុសកូរ៉ូណានាំចូលប្រភេទថ្មី ក្នុងសហគមន៍ ដែលជាអកុសលបានធ្វើឱ្យចំនួន នៃការបាត់បង់អាយុជីវិតមនុស្សមានការកើនឡើង”។
បើតាមសម្តេចតេជោ ហ៊ុន សែន នៅចំពោះមុខ អាសន្នដ៏ធ្ងន់ធ្ងរ នៃសុខភាពសាធារណៈនាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្ខំចិត្តជ្រើសយកការសម្រេចចិត្តដ៏លំបាកក្នុងការបិទតំបន់ ដែលទទួលរងផលប៉ះពាល់ និងដាក់វិធានការរឹតត្បិតការធ្វើដំណើរដ៏តឹងរ៉ឹង រួមជាមួយនឹងវិធានការផ្សេងៗទៀត ដើម្បីទប់ស្កាត់ការ រីករាលដាលនៃការផ្ទុះជំងឺនេះ។ វិធានការណ៍អស់ទាំងនេះ មានភាពចាំបាច់ ក្នុងការធានាសង្គ្រោះជីវិត សុវត្ថិភាពសុខភាពសាធារណៈ សុខុមាលភាពរបស់ប្រជាជន និងការវិលត្រឡប់ទៅរកភាពធម្មតាវិញ នៃជីវិតរស់នៅ ឲ្យបានឆាប់។ សម្តេចបន្តថា កម្ពុជាគឺជាប្រទេសដែលគាំទ្រយ៉ាងខ្លាំងក្លាចំពោះពហុភាគីនិយម ហើយសម្តេចបានកោតសរសើរចំពោះតួនាទីឈានមុខរបស់អង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង និងជំងឺរាតត្បាត ជាសកលនាពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា លោក Takeshi Kasai នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីថ្មីៗនេះ ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន ដោយសម្តែងនូវការសោកស្តាយ និងរំលែកការលំបាកជាមួយកម្ពុជា ដែលកំពុងរាតត្បាតដោយជំងឺកូវីដ១៩ និងបានប្រកាសពីការប្តេជ្ញាចិត្តរបស់លោកក្នុងការឈរជាមួយកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩៕
ដោយ ៖ កោះកែវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


