Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ថា កម្ពុជាសុំតែសុខ និងមិនត្រូវការឈ្លានពានប្រទេសណានោះទេ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា កម្ពុជាសុំតែសេចក្តីសុខ និងមិនត្រូវការឈ្លានពានប្រទេសណានោះទេ តែបែរជាថៃចោទប្រកាន់មកលើកម្ពុជាថា យកដីគេ។ ការចោទប្រកាន់មួយនេះ សម្ដេចតេជោ ថា មិនមែនជាការពិត ព្រោះអតីតកាល គឺកម្ពុជាបានបាត់បង់អស់ច្រើនទៅហើយ ទើបចង់ការពារអ្វីដែលមានស្រាប់តែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ បានបន្ថែមថា អ្វីដែលអតីតកាលបានបន្សល់ទុកដោយមានក្បួនខ្នាតត្រឹមត្រូវអំពីអធិបតេយ្យទឹកដីកម្ពុជា គឺកម្ពុជារក្សាតែប៉ុណ្ណឹង មិនត្រូវការពង្រីកទឹកដីបន្ថែមនោះទេ។ សម្ដេចតេជោ បានថ្លែងយ៉ាងដូច្នេះនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងព្រះមហាក្សត្រ បើកអនុសំវច្ចរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣៣។

ពាក់ព័ន្ធនឹងទឹកដីនេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា គឺមានក្រុមជ្រុលនិយមមួយចំនួនបានស្រែកពីក្រៅប្រទេស ថា ឱ្យរាជរដ្ឋាភិបាលទៅវាយដណ្តើមយកកោះត្រល់ ទៅវាយយកកម្ពុជាក្រោម និងអ្នកខ្លះ គឺចង់ឱ្យទៅវាយដណ្តើមយកតាមបណ្តាខេត្តនៅឯប្រទេសថៃ និងចង់ឱ្យទៅវាយយកទឹកដីពីប្រទេសឡាវមកវិញទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលជាសេចក្តីត្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា គឺកិច្ចការពារជាតិឱ្យខានតែបាន និងមិនធ្វើការដោះដូរទឹកដីជាមួយសន្តិភាពជាដាច់ខាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម