សម្ដេចតេជោ អំពាវនាវផ្អាកលក់គ្រឿងស្រវឹងនៅទូទាំងប្រទេស ពិសេសនៅភ្នំពេញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្ដេចតេជោ អំពាវនាវផ្អាកលក់គ្រឿងស្រវឹងនៅទូទាំងប្រទេស ពិសេសនៅភ្នំពេញ

បានផុស

នៅ

ក្នុងការថ្លែងសារពិសេស និងបន្ទាន់ ពាក់ព័ន្ធ ការសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ យប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវផ្អាកលក់គ្រឿងស្រវឹងនៅទូទាំងប្រទេសយ៉ាងហោចណាស់រយៈពេល១៤ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោមានប្រសាសន៍ថា៖ “យើងនឹងអនុវត្តម៉ឺងម៉ាត់ផង និងមានការទន់ភ្លន់បត់បែនផង ​តែអ្វីដែលខ្ញុំសំណូមពរ មិនមែនតែទីក្រុងភ្នំពេញមួយទេ នៅតាមខេត្តនានាឥឡូវនេះ កំពុងតែការស៊ីផឹកមានការរីករាលដាល ហើយដោយគ្មានការត្រួតពិនិត្យបាន”។

សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ទៀតថា៖ “សម្រាប់ក្រុមស៊ីផឹក​ ខ្ញុំសុំអំពាវនាវ សុំឱ្យទូទាំងប្រទេសផ្អាកការលក់ដូរគ្រឿងស្រវឹង ដើម្បីបញ្ជៀសនូវការស៊ីផឹកដោយ​គ្មានការចាំបាច់នៅតាមទីកន្លែងខ្លះ។ ហើយនៅទីក្រុងភ្នំពេញ គ្រឿងស្រវឹងមិនមែនចាត់ទុកថាជាប្រភេទស្បៀងនោះទេ”។

សម្ដេចតេជោលើកឡើងថា គេចាត់ទុកថា ស្រា ឬប៊ីយែរ គឺជាប្រភេទស្បៀង ប៉ុន្តែសម្ដេចសុំស្នើឱ្យ​ នៅក្នុងរាជធានីភ្នំពេញផ្អាកការលក់ស្រា លក់ប៊ីយែរ នៅក្នុងរយៈពេល១៤ថ្ងៃនេះ ដោយសូមមេត្តាលក់ទឹកក្រូច លក់ទឹកសុទ្ធ ឬទឹកអ្វីផ្សេងៗទៀតដែលមិនមែនគ្រឿងស្រវឹងជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា នៅយប់ថ្ងៃចូលឆ្នាំថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៤ ខែមេសានេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០:០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងមានការកើនឡើងខ្លាំង៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

សម្តេចតេជោ សម្រេច​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ តទៅដោយ​ជំនួស​មក​វិញ​នូវ​វិធានការ​ថ្មី

ព័ត៌មានជាតិ២២ នាទី មុន

រាជរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុម​គ្រូពេទ្យ​ជួរមុខ​ពេទ្យ​រុស្សី​ បាន​ជួយ​សម្រាលកូន​ដល់​ស្ត្រី​មាន​វិជ្ជមាន​កូ​វីដ១៩​ ចំនួន​៩​នាក់​មក​ហើយ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ខេត្តបន្ទាយមានជ័យ​មាន​អ្នក​ឆ្លង​កូ​វីដ​ ជិត​៧០០​នាក់​ហើយ

កូវីដ-១៩២ ម៉ោង មុន

សូមប្រញាប់រាយការណ៍ ឬ​ធ្វើតេស្ត ប្រសិនធ្លាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ ជាង៥០០នាក់នេះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services