ព័ត៌មានជាតិ
ដើមកំណើតនៃបុណ្យទន្លេ
បុណ្យទន្លេ ត្រូវបានរៀបចំធ្វើឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈសំណើររបស់ក្រសួងទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថា បុណ្យទន្លេត្រូវធ្វើឡើងក្នុងសប្ដាហ៍ទី១ ឬសប្ដាហ៍ទី២ នៃខែមីនាជារៀងរាល់ឆ្នាំ។ រាជរដ្ឋាភិបាល ក៏បានផ្ដល់សិទ្ធិឱ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍អាចចេញប្រកាសកំណត់លម្អិត រាល់វិធាន និងនីតិវិធីនៃការរៀបចំបុណ្យទន្លេ។
បុណ្យទន្លេលើកទី១ បានប្រារព្ធឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ ក្រោមប្រធានបទ «ទេសចរណ៍តាមដងទន្លេ សម្រាប់ការអភិវឌ្ឍសហគមន៍»។ ក្រោមអធិបតីភាពសម្ដេចវិបុលបញ្ញា សុខ អាន តំណាងសម្ដេចតេជោ ហ៊ុន សែន។ បុណ្យទន្លេដែលរៀបចំនៅខេត្តក្រចេះ នេះមានអ្នកចូលរួមកម្សាន្ត១០ម៉ឺននាក់។

ចំណែកបុណ្យទន្លេលើកទី២ បានប្រារព្ធឡើងនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «ទន្លេស្អាត សហគមន៍ល្អ និងការអភិវឌ្ឍទេសចរណ៍»។
ឯបុណ្យទន្លេលើកទី៣ បានប្រារព្ធឡើងក្នុងខែមីនា ឆ្នាំ២០១៧ បានប្រារព្ធឡើងនៅខេត្តស្ទឹងត្រែង ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន » ក្រោមការអញ្ជើញចូលរួមជាអធិតីពីសំណាក់លោក យឹម ឆៃលី តំណាងសម្ដេចតេជោ ហ៊ុន សែន។
រីឯបុណ្យទន្លេលើកទី៤ បានប្រារព្ធឡើងនៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍» រៀបចំឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។ ក្រោមអធិតីភាពរបស់សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

សម្រាប់បុណ្យទន្លេលើកទី៥ បានធ្វើឡើងនៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ១៥ ដល់១៧ ខែ មីនា ឆ្នាំ ២០១៩ ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍»។
ចំពោះបុណ្យទន្លេលើកទី៦ បានរៀបចំឡើងនៅក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព និងទន្លេនៃវិបុលភាព» ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ កម្ពុជា មិនបានប្រារព្ធពីធីបុណ្យទន្លេឡើយ។ មិនបានប្រារព្ធព្រោះតែជាប់ដៃប្រយុទ្ធជាមួយវិបត្តិកូវីដ១៩ ដែលរាតត្បាតយ៉ាងគំហុកក្នុងប្រទេសកម្ពុជា។
ក្រោយស្ថានការណ៍កូវីដ១៩ធូរស្បើយ បុណ្យទន្លេលើកទី៧ បានប្រារព្ធឡើងវិញនៅក្នុងខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន។

ដោយឡែក នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ខាងមុខ បុណ្យទន្លេលើកទី៨ នឹងត្រូវប្រារព្ធឡើងនៅខេត្តសៀមរាប ស្ថិតនៅទីតាំងតាមដងស្ទឹងសៀមរាប ចាប់ពីសួនច្បារមាត់ស្ទឹងមុខព្រះរាជដំណាក់ រហូតទៅដល់ តំបន់ផាប់ស្ទ្រីត(Pub Street) ក្រោមប្រធានបទ «ទន្លេ ដើម្បីសន្តិភាព និងការអភិវឌ្ឍ»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេលើកទី៨នេះដែរ។ មុនការមកដល់នៃបុណ្យទន្លេ ក្រសួងទេសចរណ៍ បានដាក់ក្ដីរំពឹងថា បុណ្យទន្លេលើកទី៨នេះ នឹងមានទៅលេងកម្សាន្តចំនួន១លាននាក់។
ជានិច្ចកាល ពិធីបុណ្យទន្លេប្រារព្ធឡើង ដើម្បីឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់បានចូលរួមកម្សាន្តជាមួយនឹងសកម្មភាពមួយចំនួនដូចជា កីឡាប្រណាំងកង់ រត់ប្រណាំង កីឡាប្រដាល់ដណ្ដើមខ្សែក្រវាត់អន្តរជាតិ ការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគុំតន្ត្រី ពីសិល្បៈករ-សិល្បៈការនី ជាតិ និងអន្តរជាតិ ការអុជកាំជ្រួច និងមានការដាក់តាំងពិព័រណ៍ផលិតផលក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាមហោរស្រពម្ហូបអាហារ។ សម្រាប់ឆ្នាំ២០២៤ បុណ្យទន្លេលើកទី៨ នេះ នឹងមានការចូលរួមពីសំណាក់បវរកញ្ញាពិភពលោកផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ