ព័ត៌មានជាតិ
ក្រុមប្រឹក្សា គណៈអភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធ ក្នុងខេត្តស្វាយរៀង បានចាក់វ៉ាក់សាំង Sinovac លើកទី២ រួចរាល់ហើយ
ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោកជំទាវ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទSinovac ក្នុងគោលការណ៍ស្ម័គ្រចិត្ត លើកទី២ ជាមួយគ្នានេះក៏មានការចាក់ជូនដល់ សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត ជាច្រើនរូបទៀត ដែរស្ថិតនៅសាលប្រជុំធំសាលាខេត្ត នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។
សូមជម្រាបជូនថា វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ចាក់បានចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ហើយថ្ងៃនេះ ជាថ្ងៃទី១៥នៃការចាក់ដូស លើកទី២ ក្នុងយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ដែលបានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌទូទាំងទាំងប្រទេស ក្រោមការគិតគូ និងដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក្នុងនោះ ខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានរៀបចំចាក់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាក្រុង-ស្រុក ទូទាំង៨ក្នុងខេត្តស្វាយរៀង ទៅតាមពេលវេលា និងទីកន្លែងដែលរដ្ឋក្រុង ស្រុក បានបែងចែក ក្នុងការចាក់វ៉ាក់សាំងជូនដោយផ្អែកលើគោលការស្ម័គ្រចិត្ត។


សូមបញ្ជាក់ផងដែរថា ទីតាំងត្រៀមសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានទីតាំងដូចជាទី១ សាលាខេត្តស្វាយរៀង, ទី២ មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង, ទី៣ សាខាកាកបាទក្រហមស្រុកស្វាយជ្រំ, ទី៤ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល, ទី៥ មន្ទីរពេទ្យបង្អែកស្វាយទាប, ទី៦ មន្ទីរពេទ្យបង្អែកស្រុករមាសហែក, ទី៧ មន្ទីរពេទ្យបង្អែកជីភូ, ទី៨ មណ្ឌលសុខភាពញរ, ទី៩ មណ្ឌលសុខភាពមេសថ្ងក, ទី១០ មណ្ឌលសុខភាពក្រុងបាវិត, ទី១១ មណ្ឌលសុខភាពមុខដា, និងទី១២ មណ្ឌលសុខភាពសំបួរ ៕


អត្ថបទ៖ ភក្ដី
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ



