Connect with us

ព័ត៌មានជាតិ

កសិករនៅខេត្តក្រចេះ សម្រេចការងារប្រមូលផលស្រូវរដូវវស្សាបានប្រមាណ ៦៦%

បានផុស

នៅ

កសិករនៅខេត្តក្រចេះ សម្រេចបានលទ្ធផលការងារបង្កបង្កើនផលដំណាំគ្រប់ប្រភេទ និងការប្រមូលផលស្រូវរដូវវស្សាសម្រេចបានប្រមាណជា ៦៦,៩៥% នៃផែនការ។ នេះតាមការឱ្យដឹងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កសិករនៅខេត្តក្រចេះបានធ្វើការប្រមូលផលស្រូវរដូវវស្សាសម្រេចបានចំនួន ៤១ ៣០៧ហិកតា ស្មើនឹង ៦៦,៩៥% នៃផ្ទៃដីដាំដុះ ៦១ ៧០១ហិកតា បើធៀបនឹងឆ្នាំមុន កើនឡើងចំនួន ៩០៤ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រមូលផលដំណាំឧស្សាហកម្មរយៈពេលខ្លីរដូវវស្សារ រួមមាន៖ ពោតស ល្ង សណ្តែកដី សណ្តែកបាយ សណ្តែក​សៀង ដំឡូងជ្វា ដំឡូងគរ  និងអំពៅ បានចំនួន ២៧ ៩១១ហិកតា ស្មើនឹង ៣៤,៨៧% នៃផ្ទៃដីដាំដុះ ៨០ ០៣៦ហិកតា បើធៀបឆ្នាំថយចុះ ១ ៨៩៧ហិកតា។ នេះតាមការឱ្យដឹងរបស់មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត។

ដោយឡែក ការដាំដុះដំណាំស្រូវរដូវប្រាំង សម្រេចបានចំនួន ១១ ៥៣២ហិកតា ស្មើនឹង ៧០,១៩% នៃផែនការ ១៦ ៤៣០ហិកតា បើធៀបនឹងឆ្នាំមុនមានចំនួនតិចជាង ១ ៩០២ហិកតា។

ចំពោះការងារដាំដុះដំណាំសាកវប្បកម្មរដូវប្រាំងរួមមាន បន្លែគ្រប់ប្រភេទ និងបុិកគក់ សម្រេចបានចំនូន ៣១០ហិកតា ស្មើនឹង ៦៣,១៤% នៃផែនការ ៤៩១ហិកតា តិចជាងឆ្នាំមុនចំនួន ១៣៨ហិកតា។

ការដាំដុះដំណាំឧស្សាហកម្មរយៈពេលខ្លីនារដូវប្រាំង គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមមានពោតក្រហម ពោតស ដំឡូងជ្វា និងអំពៅ សម្រេចបានចំនួន ៧ ៩៩០ហិកតា ស្មើនឹង ៣៣,២៩% នៃផែនការ ២៣ ៩៩៩ហិកតា ធៀបនឹងឆ្នាំមុនមានចំនួនតិចជាង ១ ៣៨១ហិកតា។ នេះតាមការបញ្ជាក់ឱ្យដឹងពីមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តក្រចេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម