Connect with us

ព័ត៌មានជាតិ

បុរសអាយុ ៦៧ ម្នាក់​ស្លាប់​ដោយជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យបង្អែក​​​​ខេត្ត​ព្រះសីហនុ

បានផុស

នៅ

គិតត្រឹមយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅខេត្តព្រះសីហនុមានអ្នកជំងឺកូវីដ-១៩ ចំនួន០១នាក់ បានទទួលមរណៈភាព។ នេះបើតាមទំព័រហ្វេសបុក​ផ្លូវការរដ្ឋបាល​ខេត្តព្រះសីហនុ។

អ្នកជំងឺដែលទទួលមរណៈភាព មានអាយុ៦៧ឆ្នាំភេទប្រុស ជនជាតិខ្មែរ រស់នៅក្នុងខេត្តព្រះសីហនុ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត នៅបន្ទប់ដាច់ដោយឡែក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ម៉ោង១៧:៣០នាទី ដោយមូលហេតុ ហត់ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ដដែល ក្រុមគ្រូពេទ្យបានយកវត្ថុសំណាករបស់បុរសនេះ ដើម្បីធ្វើវិភាគរកវីរុសកូវីដ-១៩ នៅវិទ្យាស្ថានសុខភាពសាធារណៈ រាជធានីភ្នំពេញ និងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ម៉ោង១៧:២៣នាទី ទទួលបានលទ្ធផលមានវិជ្ជមានវីរុសកូវីដ-១៩ បន្ទាប់ពីទទួលលទ្ធផល អ្នកជំងឺបានស្លាប់នៅម៉ោង១៨:៥០នាទី ។ បុរសខាងលើទទួលមរណៈភាពដោយសារស្ថានភាពរលាកសួតធ្ងន់ធ្ងរ។

ជាការសន្និដ្ឋាន អ្នកជំងឺខាងលើ គឺបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងមិនដឹងថាខ្លួនមានផ្ទុកមេរោគ​កូវីដ-១៩នោះទេ ទាល់តែស្ថានភាពធ្ងន់ធ្ងរទើបមកសម្រាកព្យាបាល ធ្វើឱ្យក្រុមគ្រូពេទ្យពុំអាចជួយសង្គ្រោះបាន។
នៅក្នុងខេត្តព្រះសីហនុ មានអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន៥៥៩នាក់ ដោយក្រុមគ្រូពេទ្យរបស់យើងបានព្យាបាលជាសះស្បើយសរុបចំនួន៤៦៥នាក់ និងកំពុងព្យាបាលបន្តចំនួន៩៣នាក់។ ចំពោះអ្នកមកយកសំណាកទាន់ពេលវេលា គឺលទ្ធភាពនៃការព្យាបាលឱ្យជាសះស្បើយមានភាគរយខ្ពស់ និងអត្រាមរណៈភាពស្ទើរតែគ្មាន ព្រមទាំងកាត់បន្ថយការចម្លងទៅអ្នកដ៏ទៃផងដែរ។

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានកូវីដ-១៩ សូមរួសរាន់មកយកវត្ថុសំណាកឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានការព្យាបាលបានទាន់ពេលវេលា និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៥ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម