Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​ក្រចេះ​ណែនាំ​ពលរដ្ឋ​​​ត្រូវ​ចេះ​វេចខ្ចប់ ញែកសំរាម សំណល់រឹង អាចកែច្នៃ​ប្រើប្រាស់ឡើងវិញ

បានផុស

នៅ

ការចូលរួមទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា គឺជាសារមួយជំរុញឱ្យកើតមាននូវសកម្មភាពធ្វើអនាម័យ សំអាតបរិស្ថានទូទាំងខេត្តក្រចេះ ដើម្បីលើកកម្ពស់តម្លៃបរិស្ថានស្អាត។ នេះជាការលើកឡើងរបស់លោក ដួង ពៅ អភិបាលរងខេត្តក្រចេះ ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមុខវិមានឯករាជ្យខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ដួង ពៅ អភិបាលរងខេត្ត បានបានបញ្ជាក់ថា ដើម្បីធានាបាននូវសោភ័ណ្ឌភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន គឺចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់លើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវដោយត្រូវវិចខ្ចប់ និងញែកសំរាម សំណល់រឹង ដែលអាចប្រើប្រាស់ឡើងវិញ ឬកែច្នៃបានត្រូវដាក់ដោយឡែកពីសំណល់រឹងដែលត្រូវបោះចោល។

លោកអភិបាលរងខេត្តជឿជាក់ថា ផ្តើមចេញអំពីសកម្មភាពនាព្រឹកនេះ នឹងជំរុញឱ្យកើតមាននូវសកម្មភាពធ្វើអនាម័យ សំអាតបរិស្ថាននៅតាមគ្រប់អង្គភាព ស្ថាប័ន និងនៅមូលដ្ឋាន ដើម្បីលើកកម្ពស់តម្លៃបរិស្ថានស្អាត ដែលធ្វើឱ្យខេត្តក្រចេះ គ្មានសំរាមរាយប៉ាយនៅតាមដងផ្លូវទីសាធារណៈ និងសួនច្បារ រួមចំណែកធ្វើឱ្យខេត្តមានសោភណ្ឌភាពស្អាតស្រស់បំព្រង និងមានផាសុខភាព៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម