Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនចិនធំៗប្ដេជ្ញាជំនួយរាប់សិបលានដុល្លារសម្រាប់ករណីអគ្គិភ័យនៅហុងកុង

បានផុស

នៅ

ក្រុមហ៊ុនឯកជនធំៗចិន បានសន្យាផ្តល់ជំនួយរាប់សិបលានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង​ជួយ​សង្គ្រោះ និងផ្តល់ជំនួយសង្គ្រោះ ក្នុងករណីអគ្គិភ័យមហាសោដនកម្មលើបណ្ដុំអាផាតមិននៅទីក្រុង​ហុងកុង ដែលសម្លាប់មនុស្ស ៩៤ នាក់ និងបំំបាត់ខ្លួនមនុស្សរាប់រយនាក់។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាក់ជំនួយទាំងអស់ភាគច្រើនដើម្បីជួយប្រតិបត្តិក្រុមជួយសង្រ្គោះ និងជួយជនរងគ្រោះ ដែល​រង​ផល​ប៉ះ​ពាល់។

ក្រុមហ៊ុន Alibaba Group និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Ant Group ​បានរួមគ្នាសន្យាផ្តល់ជំនួយចំនួន ៣០ លានដុល្លារហុងកុង ​ខណៈស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ​បានសន្យាផ្តល់ជំនួយចំនួន ៣០ លានដុល្លារហុងកុង តាមរយៈមូលនិធិសប្បុរសធម៌របស់​លោក​។

ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Anta ​បាននិយាយថា ខ្លួននឹងបរិច្ចាគប្រាក់ និងឧបករណ៍ចំនួន ៣០ លានដុល្លារហុងកុង។ ក្រុមហ៊ុន Xiaomi Corp និង ByteDance រៀងៗខ្លួន បានសន្យាផ្តល់ជំនួយចំនួន ១០ លានដុល្លារហុងកុង។ ​ ក្រុមហ៊ុន Tencent ដែលដំបូងឡើយបានបរិច្ចាគប្រាក់ចំនួន ១០ លានដុល្លារហុងកុង ក្រោយមកបានបង្កើនការសន្យារបស់ខ្លួនដល់ ៣០ លានដុល្លារ។

គេមើលឃើញថា រលកនៃការបរិច្ចាគនេះ​ ធ្វើឡើង​ក្រោយពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង ​បានជំរុញឱ្យមានការខិតខំប្រឹងប្រែង​ដើម្បីកាត់បន្ថយអ្នកស្លាប់ និងបានប្រមូលផ្តុំអាជ្ញាធរ និងភាគីពាក់ព័ន្ធឱ្យផ្តល់ «ការគាំទ្រចាំបាច់»។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ​របស់រដ្ឋចិន ​បាន​ផ្សាយនៅព្រឹកថ្ងៃសុក្រ ដោយ​ស្រង់សម្តីរបស់នាយកដ្ឋានពន្លត់អគ្គិភ័យថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩៤ នាក់ ដែលធ្វើឱ្យវាក្លាយជាអគ្គិភ័យដ៏សាហាវបំផុតរបស់​ហុងកុង ចាប់តាំងពីឆ្នាំ ១៩៤៨ ​នៅពេលដែលភ្លើងឆេះឃ្លាំងមួយកន្លែង​សម្លាប់មនុស្ស ១៧៦ នាក់។

​អគ្គិភ័យចុងក្រោយ កើតឡើងនៅអគារ Wang Fuk Court ដែលជាអគារលំនៅដ្ឋានសាធារណៈចំនួន ៨ អាគារ ​នៅភាគខាងជើងទីក្រុងហុងកុង ដែលមានមនុស្សរស់នៅចំនួន ៤ ៦០០ នាក់ ក្នុងអាផាតមិន​ ២ ០០០ យូនីត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម