ព័ត៌មានជាតិ
ទូទាំងប្រទេសអគារមានកម្ពស់ចាប់ពី ៤០ ជាន់សរុបមានជាង ៦០ អគារ
បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹមឆ្នាំ ២០២៥ អគារដែលមានកម្ពស់ចាប់ពី ៤០ ជាន់នៅទូទាំងប្រទេសសរុបមានចំនួនសរុប ៦៥ អគារ។
សំណង់អគារខ្ពស់ៗត្រូវបានកំណត់បែងចែក ផ្អែកតាមរយៈកម្ពស់ខុសៗគ្នា។ របាយការណ៍របស់ក្រសួងបង្ហាញថា អគារដែលមានកម្ពស់ចាប់ពី ៥ ជាន់ឡើងនៅទូទាំងប្រទេសមានចំនួន ៣ ២៥៤ អគារ ក្នុងនោះអគារមានកម្ពស់ចាប់ពី ៥ ជាន់ទៅ ៩ ជាន់ មានចំនួន ១ ៩០៥ អគារ អគារមានកម្ពស់ចាប់ពី ១០ ជាន់ទៅ ១៩ ជាន់ មានចំនួន ៨៥១ អគារ អគារមានកម្ពស់ចាប់ពី ២០ ជាន់ទៅ ២៩ ជាន់ មានចំនួន ២៧៧ អគារ អគារមានកម្ពស់ចាប់ពី ៣០ ជាន់ទៅ ៣៩ ជាន់ មានចំនួន ១៥៦ អគារ និងអគារមានកម្ពស់ចាប់ពី ៤០ ជាន់ឡើងមានចំនួន ៦៥ អគារ។
ក្នុងរបាយការណ៍ក៏បង្ហាញទិន្នន័យបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៦៩៨ គម្រោង។
ពាក់ព័ន្ធសំណង់អគារផ្សេងទៀត បើតាមរបាយការណ៍ដដែលក៏បានបង្ហាញថា អគារផ្ទះល្វែងមានចំនួន ១២១ ០៨៨ ខ្នង អគារស្នាក់នៅរួមមានចំនួន ៧៨៧ គម្រោង សំណង់លំនៅឋានមានចំនួន ៤២ ៩១៣ គម្រោង សំណង់អគារសណ្ឋាគារមានចំនួន ១ ១៦៦ គម្រោង សំណង់អគារពាណិជ្ជកម្មមានចំនួន ៣ ៧៥៣ គម្រោង សំណង់អគាររោងចក្រមានចំនួន ១១ ១៨១ គម្រោង និងសំណង់អគារពហុមុខងារមានចំនួន ៤១៦ គម្រោង៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


