Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសាទរ ខណៈអាជ្ញាធរសា្ថបនាផ្លូវបេតុងក្នុងភូមិទួលពង្រចម្ងាយ១៦១០ម៉ែត្រ ឡើងវិញ

បានផុស

នៅ

ផ្លូវជាប់របងអគ្គិសនីទួលពង្ររងការខូចខាតជាច្រើនឆ្នាំ ពេលនេះអាជ្ញាធរមូលដ្ឋានបានស្ថាបនាផ្លូវនេះឡើងវិញ ជាប្រភេទបេតុងឆ្អឹងដែក ពលរដ្ឋរស់នៅតំបន់នោះសាទរ ពេលទទួលបានផ្លូវស្អាតឡើងវិញដូច្នេះ ផ្លូវស្ថាបនារួចនេះក្នុងភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ពូ​ វែង​ សៀកមី​ អ្នកលក់ទឹកកកដឹកតាមរ៉ឺម៉កដែលតែងតែធ្វើដំណើរឆ្លងកាត់ទីនោះបានលើកឡើងថា​ គាត់រកស៉ីលក់ទឹកកកតាំងពីឆ្នាំ២០១៤មកម្ល៉េះ​ ដោយកន្លងមកផ្លូវមួយនេះជង្ហុកធំៗពិបាកក្នុងការធ្វើដំណើរ និងប្រកបរបរប្រចាំថ្ងៃ​ ដោយសារតែផ្លូវពិបាកពេកធ្វើឲ្យ គាត់រកចំណូលមិនសូវបាន​ ណាមួយធ្វើដំណើរឆ្លងកាត់ផ្លូវពិបាកទៀត ធ្វើឲ្យម៉ូតូរ៉ឺម៉កគាត់ខូចជាញឹកញាប់​ តែពេលនេះលែងព្រួយបារម្ភទៀតហើយ ដោយសារតែអាជ្ញាធរយកចិត្តទុកដាក់បានប្រែក្លាយផ្លូវដែលធ្លាប់ពិបាកធ្វើដំណើរមកល្អប្រសើរងាយស្រួលធើ្វដំណើរ  និងមានពលរដ្ឋរួមជាមួយសិស្សានុសិស្ស និងកម្មករ​ កម្មការិនីរោងចក្រធ្វើដំណើរឆ្លងកាត់។

ដោយឡែកអ្នកមីង​ ប៉ូ​ ម៉ុន​ ជាអ្នករកស៉ីលក់ដូរនៅតំនប់នោះ​ បានលើកឡើងថា​ គាត់ពិតជាសប្បាយចិត្តខ្លាំងក៏អរគុណ អាជ្ញាធរ​ដែលបានស្ថាបនាផ្លូវមួយខ្សែនេះឲ្យល្អប្រសើរ​ ហើយយគាត់សំណូមពរដល់អាជ្ញាធរមេត្តាជួយរៀបចំប្រព័ន្ធលូឲ្យបានធំជាង ខណៈខែវស្សាភ្លៀងធ្លាក់មកម្តងៗ ទឹកហៀរចេញពីលូចូលដល់បន្ទប់ជួលគាត់ពិបាករស់នៅ​។

បើតាមការបញ្ជាក់ពីអាជ្ញាធរបានឲ្យដឹងថា​ ការស្ថាបនាផ្លូវខាងលើជាគម្រោងរបស់សាលារាជធានីភ្នំពេញ​ ដោយមានចម្ងាយ១៦១០​ ម៉ែត្រទទឹង១០ម៉ែត្រ។

គួររំលឹកផងដែរថាផ្លូវនេះកន្លងមក ពលរដ្ឋបានលើកឡើងពីផលពិបាកក្នុងការធើ្វដំណើរកំណាត់ផ្លូវខាងលើ ចាប់ពីផ្លូវបេតុងអគ្គិសនីទួលពង្រ ភ្ជាប់ទៅផ្លូវ៥០ម៉ែត្រ ហើយផ្លូវខាងលើបានខូចខាតដក់ទឹកយូរមកហើយ ចំពោះផ្លូវមួយនេះក៏ជាផ្លូវដ៏សំខាន់អាចជួយរំដោះចរាចណ៍ បន្ថយការកកស្ទះបានមួយផ្នែកធំផងដែរ។ រាល់ពេលភ្លៀងធ្លាក់ ផ្លូវខាងលើនេះតែងដក់ទឹកសម្បូរទៅដោយជង្ហុកសំបុកមាន់ជាច្រើនកន្លែង ពិបាកធ្វើដំណើរតែម្តង ហើយមិនអាចប្រកបរបរអ្វីបាននោះឡើយ៕ដោយសុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម