Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ ត្រាស់បង្គាប់​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ ឲ្យ​អតីតមន្ត្រី​ជាន់ខ្ពស់ CNRP ចំនួន​៧ រូប​

បានផុស

នៅ

នៅ​រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១​នេះ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជ្យក្រឹត្យ ត្រាស់បង្គាប់​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ ជូន​អតីតមន្ត្រី​ជាន់ខ្ពស់ និង​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧ រូប បាន​នយោបាយ​ឡើងវិញ​ហើយ នេះ​បើតាម​ព្រះរាជ្យក្រឹត្យ​ចំនួន​៧​ផ្សេងគ្នា ដែល​ទទួលបាន​នា​រសៀល​នេះ​។

​អតីតមន្ត្រី​ជាន់ខ្ពស់ និង​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​៧ រូបនោះ រួមមាន​: ទី​១. ឈ្មោះ យ៉ែម បុញ្ញឫទ្ធិ ភេទ​ប្រុស កើត​ថ្ងៃ​ទ​០៧ ខែកក្កដា ឆ្នាំ​១៩៦០ អតីត​តំណាង រាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជាម​នុស្ស​ជំនិត​របស់លោក កឹម សុខា ។ ទី​២. ឈ្មោះ មុត ចន្ថា ភេទ​ប្រុស កើត​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​១៩៦៦ អតីត​នាយក​ខុទ្ទកាល័យ​របស់លោក កឹម សុខា ។ ទី​៣. ឈ្មោះ ជុំ ច័ន្ទ​ដា​វិ​ន ភេទ​ប្រុស​កើត​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​១៩៨០ ។ ទី​៤. ឈ្មោះ ទួត ឃឿ​ត ភេទ​ប្រុស កើត​ថ្ងៃទី​១៧ ខែមករា ១៩៥៣ ។ ទី​៥. ឈ្មោះ ឡា​ត់ លិ​តេ​យ្យ ភេទ​ប្រុស កើត​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​១៩៦៥​។ ទី​៦. ឈ្មោះ ឡុង គឹម​ឃ​ន ភេទ​ប្រុស កើត​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​១៩៨៤​។ ទី​៧. ឈ្មោះ យ៉ង់ ផាន់​ណេ​ត ភេទ​ស្រី កើត​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​១៩៨៥ ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៣ ខែមេសា សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើសុំ​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ អតីតមន្ត្រី​ជាន់ខ្ពស់ និង​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​៧ រូប​។

​សូម​បញ្ជាក់​ថា អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សរុប​១១៨​នាក់ ត្រូវបាន​តុលាការ​កំពូល​កម្ពុជា​ចេញ​សាលដីកា សម្រេច​ផ្អាក​មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ រយៈពេល​៥​ឆ្នាំ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ បន្ទាប់ពី​កាត់ទោស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ហើយ​រហូត​មក​ដល់ពេលនេះ មាន​អតីតមន្ត្រី​ជាន់ខ្ពស់ ក៏ដូចជា​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​២២ នាក់​ហើយ ត្រូវបាន​ព្រះមហាក្សត្រ និង​ប្រមុខរដ្ឋស្តីទី ផ្តល់​នីតិ​សម្បទាន​យោ បាយ​ឡើងវិញ។

អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ រួមមាន ទី​១, លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទី​២, លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទី​៣, លោក ស៊ីម សុវណ្ណនី ទី​៤, លោក រៀល ខេមរិន្ទ ដែលជា​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​, ទី​៥, លោក អ៊ូ ច័ន្ទ​រ័ត្ន ទី​៦, លោកស្រី ទេព សុ​ទ្ធី ទី​៧, លោក កង គឹម​ហាក់ ទី​៨, លោក ជីវ កត្តា ទី​៩, លោក ច័ន្ទ សិលា ទី​១០, លោក សុន ឆ័យ ទី​១១, លោក តាវ គឹម​ឈន ទី​១២, លោក​វ៉ា សាម៉ុន ទី​១៣, លោក ស៊ុន សុ​ភ័​ក្រ ទី​១៤, លោកស្រី លី ស្រី​វី​ណា ទី​១៥, លោក ថាច់ សេដ្ឋា ទី​១៦, លោក​យ៉ែម បុញ្ញឫទ្ធិ ទី​១៧, លោក មុត ចន្ថា ទី​១៨, លោក ជុំ ច័ន្ទ​ដា​វិ​ន ទី​១៩, លោក ទួត ឃឿ​ត ទី​២០, លោក ឡា​ត់ លិ​តេ​យ្យ ទី​២១, លោក ឡុង គឹម​ឃ​ន ទី​២២. លោកស្រី យ៉ង់ ផាន់​ណេ​ត​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម