ព័ត៌មានជាតិ
កម្ពុជាឱ្យថៃឈប់ភូតភរបិទបាំងទង្វើឈ្លានពាន ចេះធ្វើការប្រកបដោយវិជ្ជាជីវៈ និងថ្លៃថ្នូរ
កម្ពុជាទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់ នូវទង្វើភូតភរ កុហកបោកប្រាស់ បំភ្លៃការពិតមិនចេះមិនចេះហើយ ដើម្បីតែបិទបាំងនូវសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ខ្លួនមកលើកម្ពុជា និងស្នើឱ្យត្រឡប់មកធ្វើការដោយវិជ្ជាជីវៈ ថ្លៃថ្នូរ ព្រោះគ្រប់ទង្វើរបស់យោធាថៃ គឺបានបង្ហាញយ៉ាងច្បាស់នូវចេតនារបស់ថៃក្នុងការរំលោភបំពាន និងការឈ្លានពានលើទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងផែនទីឯកតោភាគីដែលគ្មានការទទួលស្គាល់ពីអន្តរជាតិ ដែលសកម្មភាពរបស់ថៃ គឺផ្ទុយពីច្បាប់អន្តរជាតិ និងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ គំរាមកំហែងដ៏ធំបំផុតដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក។ នេះជាការទាមទាររបស់ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៣ ខែធ្នូ នេះ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោស ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួល ខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមផងដែរថា ភាគីថៃនឹង គោរពនូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ដូចកម្ពុជាដែរ។
តាមការកត់សម្គាល់ ព័ត៌មានក្លែងក្លាយដែលភាគីថៃបង្កើតឡើង គឺចោទប្រកាន់ថាកងកម្លាំងយោធាកម្ពុជាវាយប្រហារលើពលរដ្ឋស៊ីវិលរបស់ថៃបណ្ដាលឱ្យបាត់បង់ជីវិត។
ជុំវិញការចោទប្រកាន់បែបនេះ ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ “គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ” ប៉ុន្តែមានតែ ភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា។
របាយការណ៍ចុងក្រោយរបស់ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាបានបាត់បង់ជីវិតចំនួន ២១នាក់ (ទារក ១នាក់) និងរងរបួសជាង៨០នាក់ ពលរដ្ឋភៀសសឹកកើនឡើងដល់ជិត៥៥ម៉ឺននាក់៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


