ព័ត៌មានជាតិ
ប្រធានផ្សារកណ្តាលពន្យល់លម្អិតពីការបិទខ្ទប់ផ្សារកាលពីម្សិលម៉ិញ
លោកប្រធានផ្សារកណ្ដាលបានឲ្យដឹងនៅព្រឹកថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២១ នេះថា កម្លាំងគណៈកម្មការផ្សាររួមទាំងសន្តិសុខសរុបជាង ២០ នាក់ត្រូវបានធ្វើចត្តាឡីស័កនៅក្នុងផ្សារតែម្ដង ចំណែកអាជីវករផ្សេងទៀតត្រូវបានអនុញ្ញាតឲ្យទៅធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន។

លោកប្រធានផ្សារកណ្ដាលបានឲ្យដឹងទៀតថា ដោយសារតែម្សិលមិញនៅថ្ងៃទី 19 នេះធាតុអាកាសមានភ្លៀងធ្លាក់ធ្វើឲ្យក្រុមគ្រូពេទ្យពិបាកនឹងចុះយកសំណាក់ទើបធ្វើឲ្យក្រុមគ្រូពេទ្យធ្វើការរហូតទៅដល់ម៉ោងជាង11យប់ទើបយកសំណាក់អ្នកទាំងអស់គ្នា ដែលកំពុង Lock downក្នុងផ្សារនោះអស់។
ប្រធានផ្សារកណ្ដាលរូបនោះបានបញ្ជាក់ទៀតថា ផ្សារនេះក្រោយពីតម្រូវឲ្យបិទខ្ទប់ រយៈពេល១៤ថ្ងៃហើយនឹងត្រូវបើកដំណើរវិញ ឬក៏សម្រេចនោះគឺរង់ចាំថ្នាក់លើជាអ្នកសម្រេច។

ប្រធានផ្សារកណ្ដាលបានបញ្ជាក់យ៉ាងច្បាស់ថា អាជីវករដែលត្រូវបានពេទ្យក្រសួងសុខាភិបាលរកឃើញថាផ្ទុកជំងឺកូវីដ19 នោះគឺគាត់រស់នៅសង្កាត់បឹងទំពន់ខណ្ឌមានជ័យ ប៉ុន្តែអាជីវករជាស្ត្រីរូបនោះមិនបានមកលក់នៅផ្សារកណ្ដាលនេះជាងមួយសប្តាហ៍ហើយ ប៉ុន្តែដោយសារតែគេរកឃើញគាត់ផ្ទុកជំងឺកូវីដ19 ហើយជាអាជីវករលក់ដូរនៅក្នុងផ្សារកណ្ដាលទើបក្រុមគ្រូពេទ្យចុះមកLock downហ៊ុមព័ទ្ធបរិវេណផ្សារយកសំណាកអាជីវករប្រជាពលរដ្ឋរួមទាំងនៅក្នុងផ្សារទាំងអស់តែម្តង៕

អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


