Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់៤០​គ្រួសារ ទទួលបាន​អំណោយ​ពីសម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

បានផុស

នៅ

​នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ នេះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា អម​ដំ​ណើរ​ដោយ លោកជំទាវ ប៉ាង ដា​នី អនុប្រធាន​អចិន្ត្រៃយ៍​សាខា និង​មន្ត្រី​ក្រុម​ប្រតិបត្តិ អនុសាខា​ស្រុក ព្រមទាំងក្រុមការងារ​កាកបាទ​ក្រហម​កម្ពុជាក្នុង​មូលដ្ឋាន បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​នាំយក​អំណោយ​មនុស្សធម៌ ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន៤០​គ្រួសារ នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ជយោ និង​ភូមិ​ថ្នល់​បែក ភូមិ​ស្វាយទាប ឃុំ​ស្វាយទាប ស្រុក​ចំការលើ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា បាន​ចូលរួម​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ជាមួយ​ក្រុមគ្រួសារ​រង​គ្រោះ​ទាំងអស់ ចំពោះមហន្តរាយ​ធម្មជាតិ ដែល​បង្ក​ឲ្យ​មានការ​ខូចខាត លំនៅដ្ឋាន​របស់​បងប្អូន​បែបនេះ ។

ឯកឧត្តមក៏បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់ឯកឧត្តម ហ៊ុន ណេង ប្រធាន​កិត្តិយស​សាខា ពិសេសសម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែង​តែ​យកចិត្តទុកដាក់​គិតគូរ ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ដោយ​មិន​រើសអើង​ឡើយ ហើយ​តែង​បាន​ចាត់​តំណាងឲ្យចុះ​អន្តរាគមន៍ ផ្តល់ជំនួយ​សង្គ្រោះ ទាន់ពេល​វេលាស្របតាម​ទិស​ស្លោក ” ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ” ។​

ស្ថិត​ក្នុងឱកាស​នោះដែរ ឯកឧត្តមប្រធាន​គណៈកម្មាធិការ​សាខា បាន​អំពាវនាវដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យបាន​គ្រប់ៗ​គ្នា ក្នុងការ​ចូលរួម​ទប់ស្កាត់ ការពារ​ពី​ការឆ្លង នៃ​ជំងឺ​កូ​វីដ១៩ ដោយ​ត្រូវអនុវត្ត​វិធានការ ” ៣​ការពារ ៣​កុំ និង២​ចូលរួម ” ពិសេស ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​សារ​ណែនាំ​នានា របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​កូ​វីដ១៩ ដែលជា​ឃាតក​គ្មាន​ស្រមោល ដ៏​កាច​សាហាវ​នេះ ឆ្លង​ចូល​ល​ក្នុង​គ្រួសារ និង​សហគមន៍​យើង ។​

សូមបញ្ជាក់ថា អំណោយ​មនុស្សធម៌ដែល​បាន​ផ្ដល់ជូន​ជនរងគ្រោះទាំង៤០​គ្រួសារក្នុង១​គ្រួសារ ទទួលបាន អង្ករ២៥​គីឡូក្រាម មី១​កេស ទឹកត្រី១​យួរ ទឹក​ស៊ី​អ៊ីវ១​យួរ ត្រីខ១​យួរ ឃី​ត១ ( មុង​១ ភួយ​១ សារុង​១ ក្រមា​១) អាវយឺត ២ ។

ដោយឡែកចំពោះប្រជាពលរដ្ឋ​ដែល​ខូចខាត​ធ្ងន់ចំនួន០៤​គ្រួសារ ទទួលបាន​ថវិកា៣០០.០០០ រៀល ។ រីឯប្រជាពលរដ្ឋ​ដែល​ខូចខាត​មធ្យមចំនួន០៣​គ្រួសារទទួលបានថវិកា២០០.០០០​រៀល ហើយ​អ្នក​ខូចខាត​ស្រាលចំនួន ២៩​គ្រួសារ ទទួលបានថវិកា ១០០.០០០​រៀល ។​

គួររំលឹកថា កាលពី​ម៉ោង៣និង៤៥​នាទី រសៀល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១ មាន​ហេតុការណ៍​គ្រោះ​ធម្មជាតិ​ខ្យល់កន្ត្រាក់ បណ្តាល​ឲ្យ​របើក​ដំបូល​ក្បឿង និង​ដំបូល​ស័ង្កសី ផ្ទះ​របស់​ប្រជាពលរដ្ឋ ចំនួន៤០​ខ្នង ។ ទោះយ៉ាងណាគ្រោះធម្មជាតិ​នេះ មិន​បណ្តោយ​ឲ្យ​គ្រោះថ្នាក់ ដល់​អាយុជីវិត​មនុស្ស និង​សត្វ​ឡើយ ៕​

អត្ថបទ ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម