ព័ត៌មានជាតិ
ប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង ១៦២គ្រួសារ ក្នុងស្រុកជីក្រែង ទទួលអំណោយកាក់បាទក្រហម
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២ឃុំ មានចំនួន ១៦២គ្រួសារ ត្រូវបានទទួលអំណោយពី សាខាកាកបាទ ក្រហមកម្ពុជា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមាន លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។

តាមសេចក្តីរាយការណ៍របស់ លោក បូ មេងគ្រី ប្រធានអនុសាខាកាកបាទក្រហមស្រុកជីក្រែង បានឱ្យដឹងថា ដោយ ស្ថានភាពភ្លៀងធ្លាក់ជាប់គ្នា ចាប់ពីថ្ងៃទី៣០ កញ្ញា មកដល់ថ្ងៃទី៧ តុលា នេះ បានធ្វើឱ្យភូមិសាស្ត្រមួយចំនួនក្នុងស្រុកជីក្រែង រងការលិចលង់ដោយជំនន់ទឹកភ្លៀង ក្នុងនោះឃុំជីក្រែង និង ឃុំពង្រក្រោម បានរងផលប៉ះពាល់ធ្ងន់ជាងបណ្តាឃុំផ្សេងៗដែលមាន ១៦២គ្រួសារ បានរងការលិចលង់ផ្ទះសម្បែង។ ក្នុងនោះប៉ះពាល់ដំណាំស្រូវ ៩១២៧ហិកតា លើ ១២ឃុំ ស្មើ ១២០ភូមិ មាន ៦៤៣៤គ្រួសារ, ប៉ះពាល់ដំឡូងមីប្រមាណ ៨១៣ហិកតា លើ ៤ឃុំ មាន ២៩ភូមិ ស្មើ ១២០៨គ្រួសារ និងលិចទំនប់ប្រឡាយ ប្រវែង ៧១ ០០៧ម៉ែត្រ, ងាប់គោ ២ក្បាល និង មាន់ទា ៤១១៤ក្បាល។

មានប្រសាសន៍នាឱកាសនោះ លោកស្រី ទុយ ជិ ប្រាក់សោភ័ណ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា លោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ។

លោកស្រីបានបន្ថថា គ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ នេះគឺជាប្រធានស័ក្តដែលបង្កឡើងដោយធម្មជាតិ។ ថ្វីត្បិតតែអំណោយមានចំនួនតិចតួច មិនគ្រប់គ្រាន់ឆ្លើយតបទៅនឹងការខ្វះខាតក្តី តែវាជាទឹកចិត្តមនុស្សធម៌ជួយគ្នា ដើម្បីសម្រាលនូវការលំបាកជាបណ្តោះអាសន្នបានមួយចំណែក ព្រមទាំងជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ។

លោកស្រី បញ្ជាក់ថា ស្ថិតនៅក្នុងរដូវវស្សា ដែលរងឥទ្ធិពលយ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ សូមបង្កើនការប្រុងប្រយ័ត្នពីគ្រោះមហន្តរាយដោយធម្មជាតិ មានខ្យល់កន្ត្រាក់ ទឹកជំនន់ រន្ទះជាដើម និងសូមប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លូន ក៏ដូចជាកូនចៅផង បើឃើញសភាពមិនស្រួល ត្រូវប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ ដើម្បីពិគ្រោះ និងព្យាបាលបានទាន់ពេលវេលា។

អំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋទាំង ១៦២គ្រួសា មាន អង្គរ មី ត្រីខ អំបិល ស្ករស ទឹកត្រី មុង ភួយ សារុង ក្រមា និង ថវិកា ៥ម៉ឺនរៀល៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


