ព័ត៌មានជាតិ
កីឡាការិនី ខាន់ ចេសា ឧបត្ថម្ភថវិកា ១ពាន់ដុល្លារជូនកាកបាទក្រហមកម្ពុជា
បន្ទាប់ពីទទួលបានមេដាយមាសមួយគ្រឿង និងប្រាក់មួយគ្រឿង សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជូនកម្ពុជា គ្រាប់ពេជ្រកម្ពុជាកញ្ញា ខាន់ចេសា បានឧបត្ថម្ភថវិកាចំនួន១ពាន់ដុល្លារជូនកាកបាទក្រហមកម្ពុជា។

គ្រាប់ពេជ្រកម្ពុជា ខាន់ ខេសា បានប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលលើវិញ្ញាសា Ne-Waza NOGI ទម្ងន់-៥២គីឡូក្រាម Ne-Waza GI ទម្ងន់-៥២គីឡូក្រាម។ កញ្ញា ទទួលបានមេដាយមាសមួយគ្រឿង និងប្រាក់មួយគ្រឿងជូនកម្ពុជា ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។ កីឡាការិនីរូបនេះ មកកម្ពុជាមិនត្រឹមតែក្នុងនាមជាអត្តពលិកប៉ុណ្ណោះទេ កញ្ញា ខាន់ ចេសា ក៏បានចូលរួមក្នុងពិធីសប្បុរសធម៌ដែរ ដោយជួយឧបត្ថម្ភថវិកាចំនួន ១០០០ដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម”។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចេញបណ្ណថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកញ្ញា ខាន់ ចេសា ដែលបានឧបត្ថម្ភថវិកាចំនួន ១០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបទី១៦០នេះ។

សូមជម្រាបថា កីឡាការិនី ខាន់ ចេសា វ័យ២២ឆ្នាំ ជាកូនខ្មែរ-អាមេរិក គឺជាកីឡាការិនីជីជីតស៊ូ ជម្រើសជាតិកម្ពុជា ដែលមានភាពល្បីល្បាញខ្លាំងទាំងនៅលើឆាកជាតិ និងអន្តរជាតិ ជាពិសេស ក្នុងឱកាសកម្ពុជា ជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២នេះ កញ្ញា ខាន់ ចេសា បានឈ្នះមេដាយ និងផ្តួលគូប្រកួតយ៉ាងអស្ចារ្យ ធ្វើឱ្យមុខមាត់កម្ពុជាកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិថែមទៀត៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


