ព័ត៌មានជាតិ
ផែនទីបង្ហាញគោលដៅទេសចរណ៍សំខាន់ៗមានចម្ងាយផ្លូវជិតជាងគេ ធ្វើដំណើរចេញពីក្រុងកំពត
មន្ទីរទេសចរណ៍ខេត្តកំពតបានរៀបចំផែនទី បង្ហាញពីគោលដៅទេសចរណ៍សំខាន់ៗចេញពីក្រុងកំពត។ ក្នុងចំណោមគោលដៅទេសចរណ៍សំខាន់ៗចំនួន ១៥ កន្លែងក្នុងខេត្តកំពត សហគ្រាសស្រែអំបិលជាគោលដៅទេសចរណ៍ដែលមានចម្ងាយផ្លូវធ្វើដំណើរជិតជាងគេចេញពីក្រុងកំពត។ នេះបើយោងតាមផែនទីគោលដៅទេសចរណ៍ខេត្តកំពត។
សហគ្រាសស្រែអំបិលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ៣៣ មានចម្ងាយត្រឹមតែ ៥ គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងកំពត ខណៈទំនប់ម្លេចជាគោលដៅទេសចរណ៍មានចម្ងាយផ្លូវឆ្ងាយជាងគេរហូតដល់ជាង ៥៣ គីឡូម៉ែត្រ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ជាប់ព្រំប្រទល់ខេត្តតាកែវ និងកំពត។
គោលដៅទេសចរណ៍ផ្សេងទៀតមានដូចជា សហគមន៍ទេសចរណ៍ត្រពាំងសង្កែមានចម្ងាយ ៧ គីឡូម៉ែត្រពីក្រុងកំពត រមណីយដ្ឋានដូងទេចម្ងាយ ៩ គីឡូម៉ែត្រ រមណីយដ្ឋានទឹកឈូចម្ងាយ ១០ គីឡូម៉ែត្រ ឧទ្យានព្រះមន្ទីវង្សបូកគោមានចម្ងាយ ៣៨ គីឡូម៉ែត្រពីក្រុងកំពត។
ខាងក្រោមចម្ងាយផ្លូវធ្វើដំណើរសម្រាប់គោលដៅទេសចរណ៍សំខាន់ៗចេញពីក្រុងកំពត៖
-រមណីយដ្ឋានទឹកឈូ Teűk Chhou Rapids (10Km)
-ដូងទេរ Daung Te (9Km)
-ឧទ្យានដងព្រែក River Park (10km)
-ទឹកធ្លាក់វាលតូច Veal Pouch Waterfall (8.6Km)
-ឧទ្យានព្រះមន្ទីវង្សបូកគោ Preah Monivong Bokor National Park (38Km)
-សហគមន៍ព្រែកត្នោត Preaek Tnaot Community (32Km)
-ណាតាយ៉ា រីសត Nataya Resort (20Km)
-សហគ្រាសអំបិល Salt Enterprise (5Km)
-សហគមន៍ត្រពាំងសង្កែ Trapeang Sankae Ecotourism (7Km)
-ភ្នំកំពង់ត្រាច Kampong Trach Cave (38Km)
-សហគមន៍អន្លង់ព្រីង Anlung Pring Sacuary (50Km)
-កសិទេសចរណ៍ចំការម្រេច La Plantation Restaurant (16Km)
-ទំនប់ប្រទ័ក្សក្រឡា Tomnob bror Tak Krala (12Km)
-ភ្នំឈ្ងោក Phnom Chhngok Cave (12Km)
-ទំនប់ម្លេច Tomnob Mlech (53Km)

បើតាមមន្ទីរទេសចរណ៍ខេត្តកំពត ក្នុងខេត្តកំពតមានតំបន់គោលដៅទេសចរណ៍ទាក់ទាញចំនួន ៣៤ កន្លែង ក្នុងនោះមានទាំងទេសចរណ៍ធម្មជាតិ កែច្នៃ និងវប្បធម៌៕


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៤ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


